ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ស្រ្តីអាហ្កានិស្ថានធ្វើបាតុកម្មនៅទីក្រុងមួយចំនួន ដើម្បីប្រឆាំងតាលីបង់ ដែលបង្កើតរដ្ឋាភិបាលមានតែបុរស
Thu,09 September 2021 (Time 08:48 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 12នាក់)


សារព័ត៍មានBBC រាយការណ៍ថា ក្រុមស្រ្តីអាហ្កានិស្ថានមួយចំនួន ចេញមកធ្វើបាតុកម្មនៅទីក្រុងខាប៊ុល នឹងខេត្តបា ដាក់សាន ភាគឥសាន្តរបស់ប្រទេស កាលពីថ្ងៃទី៨កញ្ញា២០២១ ដើម្បីបង្ហាញពីការប្រឆាំងក្រុមតាលីបង់ ដែលប្រកាសបញ្ជីឈ្មោះសមាជិករដ្ឋាភិបាលបណ្ដោះអាសន្នរបស់ពួកគេចេញមកកាលពីថ្ងៃអង្គារ៍ នឹងប្រាដកថា មិនមានស្រ្តីសូម្បីតែម្នាក់។ក្រុមបាតុករបញ្ជាក់ថា ពួកនាងហ្នឹងមិនព្រមទទួលយករដ្ឋាភិបាលដែលគ្មានស្រ្តីទទួលតំណែងរដ្ឋមន្រ្តី មុនហ្នឹងកិច្ចប្រជុំត្រូវបានរំសាយ ដោយមានសេចក្ដីរាយការណ៍ថា មានស្រ្តីមួយចំនួនបានទទួលរងរបួស ខណៈដែលសារព័ត៍មានក្នុងស្រុកដូចជា Etilaatroz លើកឡើងថា អ្នកសារព័ត៍មានមួយចំនួនត្រូវចាប់ឃុំខ្លួននឹងវាយដំ អំឡុងពេលយកព័ត៍មានពេលបាតុកម្ម ។ដោយឡែកតាលីបង់អះអាងថា ការធ្វើបាតុកម្មបែបនេះគឺខុសច្បាប់ ក្រុមបាតុករចាំបាច់ត្រូវបានទទួលការអនុញ្ញាតិជាមុន មុនហ្នឹងធ្វើបាតុកម្មអ្វីៗ នឹងមិនគួរប្រើពាក្យប្រមាថ ខណៈដែលកាលពីថ្ងៃអង្គារ៍ មានមនុស្សស្លាប់៣នាក់ក្នុងពេលធ្វើបាតុកម្មក្នុងក្រុងហេរ៉ាត់ ភាគខាងលិចរបស់ប្រទេសផងដែរ។សហភាពអឺរ៉ុបចេញមកចោទប្រកាន់ក្រុមតាលីបង់ថា ក្បត់សន្យាដែលធ្លាប់ប្រាប់ថា ហ្នឹងបង្កើតរដ្ឋាភិបាលដែលគ្របដណ្ដប់ នឹងជាតំណាងរបស់គ្រប់ភាគី ខណៈដែលសហរដ្ឋ ក៏ចេញមកសម្ដែងនូវការព្រួយបារម្ភ ដែលរដ្ឋាភិបាលបណ្ដោះអាសន្នតាលីបង់ មានសមាជិកជាក្រុមជាប់ពាក់ពន្ធ័ជាមួយការវាយប្រហារកងទព័សហរដ្ឋផងដែរ។សូមជំរាបថា កាលពីថ្ងៃអង្គារ៍ ក្រុមតាលីបង់ប្រកាសបញ្ជីឈ្មោះសមាជិករដ្ឋាភិបាលបណ្ដោះអាសន្នរបស់ពួកគេ ដោយជ្រើសលោក មុលឡោះ មហាំម៉ាត់ ហាសសាន់ អាឃុន អ្នកដឹកនាំផ្នែកសាសនារបស់ក្រុមជានាយករដ្ឋមន្រ្តី ដោយលោកធ្លាប់ជាឧបនាយករដ្ឋមន្រ្តីសម័យតាលីបង់គ្រប់គ្រងអាហ្កានិស្ថានពីមុន៕

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើង​ប្រចណ្ឌៈ​ប្ដី​ចាក់​សម្លាប់​ប្រពន្ធ រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

បៃដេន ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុម"ខ្វត"កិច្ចសហប្រតិបត្តិការ៤ភាគីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនបូអ៊ីង បង្កើតរោងចក្រផល្លិតដ្រ្តូនចម្បាំង នៅអូស្រ្តាលី (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

រាជរដ្ឋាភិបាលសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចំនួនអ្នកស្លាប់ដោយសារកូវីដនៅសហរដ្ឋ ត្រឡប់មកហក់ឡើងខ្ពស់ជាមធ្យម២,០០០នាក់ក្នុងមួយថ្ងៃ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4782 នាក់
ម្សិលមិញ :
9335 នាក់
សប្តាហ៍នេះ :
88742 នាក់
ខែនេះ :
274964 នាក់
3 ខែនេះ :
836398 នាក់
សរុប :
6143639 នាក់