ថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ភ្លើង​ប្រចណ្ឌៈ​ប្ដី​ចាក់​សម្លាប់​ប្រពន្ធ រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​
Sat,25 September 2021 (Time 09:27 AM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 443នាក់)


ភ្នំពេញ៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា បុរស​ជា​ប្ដី​បាន​ចាក់​សម្លាប់​ប្រពន្ធ​របស់ខ្លួន​រួច​ក៏​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​បណ្ដាល​ឲ្យ​ស្លាប់​ទាំងពីរ​នាក់​បន្សល់ទុក​កូនប្រុស​ស្រី​បួន​នាក់​ឲ្យ​នៅ​កំព្រា​។​មូលហេតុ​បឋម​នៃ​ឃាត​កម្មនេះ​បាន​បង្កឡើង​ដោយ​ក្តី​ប្រចណ្ឌ​។​

​ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២៥ ខែកញ្ញា ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​បេតុង ក្នុងភូមិ​ត្នោតជ្រុំ​៣ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ ។​ជនដៃដល់​ជា​ប្ដី​ឈ្មោះ ឡោ សុភា​រី អាយុ​៦០​ឆ្នាំ មុខរបរ​យោធិន​ពិការ ស្នាក់នៅ​ផ្ទះជួល​ខាងលើ​។​ចំណែក​ប្រពន្ធ​ឈ្មោះ​អាំង ស៊ី​គូ អាយុ​៥២​ឆ្នាំ មុខរបរ​លក់ដូរ​នៅផ្ទះ (​អ្នក​ទាំងពីរ​ស្លាប់​នៅ​កន្លែងកើតហេតុ ) ។​

​តាម​សម្ដី​កូនស្រី​បង្កើត​របស់​ជនរងគ្រោះ​ទាំង​ពីរបាន​រៀបរាប់​ឱ្យដឹងថា​មុនពេល​កើតហេតុ​ឪពុក​របស់គាត់​តែងតែ​ចោទ​ម្ដាយ​របស់គាត់​ថា​មាន​ប្រុស​ថ្មី ។​ម្ដង​ចោទ​ដាក់​អ្នកនេះ ។​ម្ដង​ចោទ​ដាក់​អ្នកនោះ​។​គឺ​មិនមាន​ភស្ដុតាង​អ្វី​ច្បាស់លាស់​នោះទេ ហើយ​ឪពុកម្តាយ​គាត់​បាន​ឈ្លោះប្រកែក​គ្នា​រយៈពេល​បី​ថ្ងៃ​មកហើយ​ដោយសារតែ​ការ​ប្រចណ្ឌ​។​លុះ​មកដល់​យប់កើតហេតុ​ពួកគាត់​ជា​កូនៗ​បានឮ​សំឡេង​ខ្លាំង​ឱ្យ​ភ្ញាក់​ពី​ដំណេក​ដឹងខ្លួន​ឡើង​ឃើញ​ម្ដាយ​ត្រូវបាន​ឪពុក​យក​ខ្សែភ្លើង​រុំ​ខ្លួន​ឆក់ សម្លាប់​។​ពេល​ឃើញ​ដូច្នេះ​ពួកគាត់​ជា​កូនៗ​ចង់​ចូលទៅ​ជួយ​ដែរ​តែ​ដោយ​បន្ទប់​ជាប់​សោរ​ព្រមទាំង​ឮ​ឪពុក​ស្រែក​ព្រមាន​ថាបើ​កូន​ណា​ហ៊ាន​ជួយ​គាត់​នឹង​សម្លាប់​ឱ្យអស់​រួចហើយ​ឪពុក​ក៏បាន​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​បណ្ដាល​ឲ្យ​ស្លាប់​ទាំងពីរ​នាក់​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​រន្ធត់​ខ្លាំងណាស់​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍​បឹងទំពុន​២​បាន​ចុះមក​ដល់ផ្ទះ​កើតហេតុ​ហើយ​បាន​យក​ខ្សែ​ចង​ព័ទ្ធ​ទីតាំង​កើតហេតុ រួច​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ព្រមទាំង​លោកគ្រូ​ពេទ្យ​ដើម្បី​មក​ធ្វើ​សំណាក​។​ក្រោយពី​ក្រុមគ្រូពេទ្យ​ពិនិត្យ​សំណាក​ទៅ​អវិជ្ជមាន​ក៏​ប្រគល់​សព​ទៅ​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​បន្ត​និង​ធ្វើឯកសារ​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើង​ប្រចណ្ឌៈ​ប្ដី​ចាក់​សម្លាប់​ប្រពន្ធ រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

បៃដេន ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុម"ខ្វត"កិច្ចសហប្រតិបត្តិការ៤ភាគីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនបូអ៊ីង បង្កើតរោងចក្រផល្លិតដ្រ្តូនចម្បាំង នៅអូស្រ្តាលី (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

រាជរដ្ឋាភិបាលសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចំនួនអ្នកស្លាប់ដោយសារកូវីដនៅសហរដ្ឋ ត្រឡប់មកហក់ឡើងខ្ពស់ជាមធ្យម២,០០០នាក់ក្នុងមួយថ្ងៃ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5033 នាក់
ម្សិលមិញ :
5141 នាក់
សប្តាហ៍នេះ :
31567 នាក់
ខែនេះ :
256724 នាក់
3 ខែនេះ :
842533 នាក់
សរុប :
6386246 នាក់