ថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
បៃដេន ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុម"ខ្វត"កិច្ចសហប្រតិបត្តិការ៤ភាគីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
Sat,25 September 2021 (Time 08:53 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 33នាក់)


មេដឹកនាំសហរដ្ឋ បើកសេតវិមាន ជួបពិភាក្សាជាមួយមេដឹកនាំជប៉ុន,ឥណ្ឌា និងអូស្រ្តាលី ដោយសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខក្រុម"ខ្វត"កាលពីថ្ងៃទី២៤កញ្ញា។វេបសាយព័ត៍មានឆាណែល ញូវអាស៊ី រាយការណ៍ថា លោកចូ បៃដេន ប្រធានាធិបតីសហរដ្ឋ បានធ្វើជាម្ចាស់ផ្ទះចាត់ចែងកិច្ចប្រជុំកំពូល៤ភាគី ក្នុងកម្រិតកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឬ"ខ្វត"ដោយមាននាយករដ្ឋមន្រ្តីយ៉ូឈិហ៊ិ ដេះស៊ូកះ របស់ជប៉ុន នាយករដ្ឋមន្រ្តីរេនដ្រ្តា ម៉ូឌី របស់ឥណ្ឌា និងនាយករដ្ឋមន្រ្តី ស្កត ម៉ូរីសាន់ របស់អូស្រ្តាលី ចូលរួមនៅសាលទិសខាងលិចក្នុងសេតវិមាន។កិច្ចប្រជុំលើកនេះ កើតឡើងដើម្បីពិភាក្សាទិសដៅនៃការគាំទ្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អោយទៅជាតំបន់បើកទូលាយ និងមានសេរីភាពខ្លាំងឡើង ក្រោមស្ថានភាពនៃការពង្រីកឥទ្ធិពលខាងសេដ្ឋកិច្ចនិងយោធារបស់ចិន។នេះជាលើកដំបូង ដែលមេដឹកនាំសហរដ្ឋជួបពិភាក្សាជាមួយមេដឹកនាំប្រទេស"ខ្វត"ក្រោយពីធ្លាប់រៀបចំកិច្ចប្រជុំតាមអនឡាញ កាលពីខែមិនាកន្លងមក ដោយមេដឹកនាំទាំង៤ប្រទេស នៅបានពិភាក្សាស្ដីពីការបញ្ចេញវ៉ាក់សាំងកូវីដ-១៩ ការលើកទឹកចិត្តដល់ការសិក្សាផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងគណិតសាស្រ្ត រហូតដល់បញ្ហាស្ថានការណ៍កូរ៉េខាងជើង,អាហ្កានិស្ថាន និងបញ្ហាការប្រែព្រួលអាកាសធាតុ៕

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើង​ប្រចណ្ឌៈ​ប្ដី​ចាក់​សម្លាប់​ប្រពន្ធ រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

បៃដេន ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុម"ខ្វត"កិច្ចសហប្រតិបត្តិការ៤ភាគីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនបូអ៊ីង បង្កើតរោងចក្រផល្លិតដ្រ្តូនចម្បាំង នៅអូស្រ្តាលី (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

រាជរដ្ឋាភិបាលសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចំនួនអ្នកស្លាប់ដោយសារកូវីដនៅសហរដ្ឋ ត្រឡប់មកហក់ឡើងខ្ពស់ជាមធ្យម២,០០០នាក់ក្នុងមួយថ្ងៃ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5166 នាក់
ម្សិលមិញ :
5141 នាក់
សប្តាហ៍នេះ :
31700 នាក់
ខែនេះ :
256857 នាក់
3 ខែនេះ :
842666 នាក់
សរុប :
6386379 នាក់