ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ពិភពលោកថ្ងៃសីតណ្ហភាពលើស៥០អង្សារសេ កើនឡើងទ្វេដង ក្នុង៤ទស្សវត្ត
Wed,15 September 2021 (Time 10:35 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 19នាក់)


សារព័ត៍មានBBCបង្ហាញពីលទ្ធផលនៃការវិភាគអាកាសធាតុ រកឃើញថា ពិភពលោកហ្នឹងមានចំនួនថ្ងៃដែលសីតណ្ហភាពឡើងដល់៥០អងង្សារសេ កើនឡើងទ្វេដង រាប់ចាប់តាំងពីឆ្នាំ១៩៨០ និងបាតុភូតខាងលើ កំពង់កើតក្នុងតំបន់មួយចំនួនខ្លាំងឡើង សបញ្ជាក់ឲ្យឃើញថា មានការប៉ះពាល់ដល់សុខភាពនិងជីវិតប្រចាំថ្ងៃរបស់មនុស្ស ដែលមិនធ្លាប់មានពីមុនមក។តាមការបង្ហាញរបស់BBC ចំនួនថ្ងៃដែលសីតណ្ហភាពឡើងដល់៥០អង្សារសេ កើនឡើងគ្រប់ទស្សវត្ត ដោយគិតជាមធ្យមរវាងឆ្នាំ១៩៨០-២០០៩ មានត្រឹម១៤ថ្ងៃក្នុងមួយឆ្នាំ តែចំនួនខាងលើ ត្រឡប់ជាកើនឡើងទៅជា២៦ថ្ងៃ រវាងឆ្នាំ២០១០-២០១៩ និងក្នុងអំឡុងពេលដូចគ្នា ចំនួនជាមធ្យមរបស់ថ្ងៃដែលសីតណ្ហភាពកើន៤៥អង្សារសេ នៅត្រឹមមួយឆ្នាំ២៤ថ្ងៃ។លោកហ្រ្វេដេរីក អតតូ ជំនួយការស្ថាបន័ការប្រែព្រួលបរិស្ថាន នៅមហាវិទ្យាល័យអក ហ្វត បញ្ជាក់ថា ការដុតមេរោគភ្លើងហ្វសស៊ីលអាចជាហេតុ១០០% នៃការកើនឡើងនេះ ដោយតំបន់ដែលសីតណ្ហភាពកើនដល់៥០អង្សារសេ ស្ទើតែទាំងអស់នៅតំបន់មជ្ឈឹមបូព៌ា និងជ្រោយប៊ើស៊ា។យ៉ាងណាក៏ដោយ ក្នុងអំឡុងរដូវក្ដៅកន្លងមក អ៊ីតាលី មានថ្ងៃដែលសីតណ្ហភាពហក់ឡើងខ្ពស់ដល់៤៨.៨អង្សារសេ បំបែកឯកទ្ទកម្មរបស់ប្រទេស ខណៈដែលកំដៅនៅកាណាដា បំបែកឯកទ្ទកម្មថ្មី៤៩.៦អង្សារសេ ធ្វើឲ្យអ្នកវិទ្យាសាស្រ្តព្រមានថា ពិភពលោកហ្នឹងមានតំបន់ដែលសីតណ្ហភាពឡើងដល់៥០អង្សារសេកើនឡើងទៀត បើមនុស្សមិនបន្ថយការប្រើឋាមពលហ្វសស៊ីល៕

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើង​ប្រចណ្ឌៈ​ប្ដី​ចាក់​សម្លាប់​ប្រពន្ធ រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

បៃដេន ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុម"ខ្វត"កិច្ចសហប្រតិបត្តិការ៤ភាគីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនបូអ៊ីង បង្កើតរោងចក្រផល្លិតដ្រ្តូនចម្បាំង នៅអូស្រ្តាលី (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

រាជរដ្ឋាភិបាលសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចំនួនអ្នកស្លាប់ដោយសារកូវីដនៅសហរដ្ឋ ត្រឡប់មកហក់ឡើងខ្ពស់ជាមធ្យម២,០០០នាក់ក្នុងមួយថ្ងៃ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4589 នាក់
ម្សិលមិញ :
9335 នាក់
សប្តាហ៍នេះ :
88549 នាក់
ខែនេះ :
274771 នាក់
3 ខែនេះ :
836205 នាក់
សរុប :
6143446 នាក់