ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ព័ត៍មានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បងមិស៊ីលរយះឆ្ងាយ២ថ្ងៃជាប់គ្នា ក្នុងពេលជាមួយទូតពិសេកូរ៉េខាងត្បូង ចេញដំណើរទៅពិភាក្សាជាមួយតំណាងមកពីសហរដ្ឋ-ជប៉ុន នាទីក្រុងតូក្យូ
Mon,13 September 2021 (Time 09:58 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 16នាក់)


សេអ៊ូល៖កូរ៉េខាងជើងបង្ហាញពីជោគជ័យ ក្នុងការបាញ់សាកល្បងមិស៊ីលរយះឆ្ងាយបែបនាំវិធី កាលពីចុងសប្ដាហ៍កន្លងមក អ្នកការទូតកូរ៉េខាងត្បូង កំពង់ធ្វើដំណើរទៅពិភាក្សាតំណាងសហរដ្ឋ-ជប៉ុន នៅទីក្រុងតូក្យូ។នៅថ្ងៃទី១៣កញ្ញា២០២១ វេបសាយព័ត៍មានCNN រាយការណ៍ដោយសំអាងភ្នាក់ងារសារព័ត៍មានកូរ៉េ ឬKCNA ដែលបញ្ជាក់ថា កូរ៉េខាងជើង បានធ្វើការបាញ់សាកល្បងមិស៊ីលរយះឆ្ងាយបែបនាំវិធី កាលពីចុងសប្ដាហ៍កន្លងមក របាយការណ៍ព័ត៍មានបញ្ជាក់ថា ការបាញ់សាកល្បងមិស៊ីលរបស់កូរ៉េខាងជើង កើតឡើង២ថ្ងៃជាប់គ្នា គឺ១១-១២កញ្ញា២០២១ ដោយមិស៊ីលត្រូវបានបាញ់សំដៅគោលដៅរយះឆ្ងាយ១,៥០០គីឡូម៉ែត្រ មុនហ្នឹងធ្លាក់ចូលសមុទ្រក្នុងដែនទឹកកូរ៉េខាងជើង។ខណៈដូចគ្នានេះដែរ ការបញ្ចេញព័ត៍មាននៃការបាញ់សាកល្បងមិស៊ីលរបស់កូរ៉េខាងជើងលើកនេះ កើតឡើងក្នុងពេលជាមួយគ្នា ដែលទូតពិសេសផ្នែកនុយគ្លេអ៊ែររបស់កូរ៉េខាងត្បូង កំពង់ឆ្ពោះទៅទីក្រុងតូក្យូ ដើម្បីពិភាក្សាជាមួយតំណាងមកពីសហរដ្ឋ និងជប៉ុន នៅថ្ងៃទី១៣-១៤កញ្ញានេះ។ដោយទីភ្នាក់ងារសារព័ត៍មានរបស់កូរ៉េខាងជើង បង្ហោះរូបភាពមិស៊ីលបាញ់ចេញពីជើងទម្រ ហើយឆ្ពោះទៅលើអាកាស រាប់ការបាញ់សាកល្បងមិស៊ីលលើកចុងក្រោយរបស់កូរ៉េខាងជើង រាប់ចាប់តាំងពីការបាញ់សាកល្បងលើកមុន កាលពីខែមិនាឆ្នាំកន្លងមក ខណៈដែលកាលពីមុននេះ កូរ៉េខាងជើងធ្លាប់បាញ់សាកល្បងមិស៊ីលនាំវិធី ក្នុងអំឡុងពេលត្រឹមតែប៉ុន្មានម៉ោង ក្រោយពីលោកចូ បៃដេន ចូលទទួលតំណែងប្រធានាធិបតីសហរដ្ឋ កាលពីខែមករាកន្លងមក៕

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើង​ប្រចណ្ឌៈ​ប្ដី​ចាក់​សម្លាប់​ប្រពន្ធ រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

បៃដេន ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុម"ខ្វត"កិច្ចសហប្រតិបត្តិការ៤ភាគីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនបូអ៊ីង បង្កើតរោងចក្រផល្លិតដ្រ្តូនចម្បាំង នៅអូស្រ្តាលី (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

រាជរដ្ឋាភិបាលសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចំនួនអ្នកស្លាប់ដោយសារកូវីដនៅសហរដ្ឋ ត្រឡប់មកហក់ឡើងខ្ពស់ជាមធ្យម២,០០០នាក់ក្នុងមួយថ្ងៃ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4043 នាក់
ម្សិលមិញ :
9335 នាក់
សប្តាហ៍នេះ :
88003 នាក់
ខែនេះ :
274225 នាក់
3 ខែនេះ :
835659 នាក់
សរុប :
6142900 នាក់