ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
សមត្ថកិច្ចថៃ ចាប់ចិន២នឹងថៃ៦នាក់ សរុប៨នាក់ កំពង់លួចឆ្លងដែនចូលកម្ពុជា ដើម្បីទៅធ្វើការកាស៊ីណូអនឡាញនៅទីក្រុងភ្នំពេញ
Mon,13 September 2021 (Time 08:37 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 19នាក់)


យោងការចុះផ្សាយរបស់វេបសាយสระแก้ว-77ข้าวเด็ด កាលពីវេលាម៉ោង០១,៤៥នាទី ថ្ងៃទី១២កញ្ញា២០២១ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ក្នុងអំឡុងស្ថានការណ៍រាត្បាតរបស់កូវីដ-១៩ កម្លាំងទាហានស្រុកតាព្រះយ៉ា សហការជាមួយកម្លាំងនគបាលការពារព្រំដែនកងរយទី១២ បានចាប់ខ្លួនក្រុមបុគ្គលលួចឆ្លងដែនចំនួន៨នាក់ ក្នុងនោះជនជាតិថៃ៦នាក់ ស្រី៣ប្រុស៣នាក់ នឹងបុរសជនជាតិចិន២នាក់ ខណៈកំពង់លួចឆ្លងដែនដោយខុសច្បាប់ ដើម្បីទៅធ្វើការកាស៊ីណូអនឡាញ ដោយសមត្ថកិច្ចចាប់ខ្លួនបាននៅបរិវេណភូមិណូន ម៉ាកមុន ឃុំណូន ម៉ាកមុន ស្រុកគោកឃ្យូង ខេត្តស្រះកែវ។សូមបញ្ជាក់ថា បន្ទាប់ពីសមត្ថកិច្ចសួរនាំបានឲ្យដឹងថា ជនជាតិថៃប្រុស-ស្រីទាំង៦នាក់ មកពីតាមបណ្ដាខេត្ត ក្នុងប្រទេសថៃ ដោយឡែកបុរសជនជាតិចិន២នាក់ទៀត មានស្រុកកំណើតនៅខេត្តហ៊្វូ ចៀន ប្រទេសចិន។យ៉ាងណាក៏ដោយ សមត្ថកិច្ចថៃបានឲ្យដឹងថា ជនជាតិថៃទាំង៦ នឹងជនជាតិចិន២នាក់ខាងលើ មានបំណងទៅធ្វើការកាស៊ីណូអនឡាញនាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ហើយការធ្វើដំណើរលើកនេះ ការចំណាយគ្រប់យ៉ាងគឺខាងក្រុមហ៊ុនជាអ្នកចេញ ដោយទាំង៨នាក់ជិះរថយន្តមកចុះនៅទីរួមស្រុកអារញ្ញ បន្ទាប់មកក៏មានរថយន្តធនតូច២គ្រឿងទៅទទួល នឹងដឹកទៅចុះនៅបិវេណថ្នល់ក្រោយភូមិណូន ម៉ាកមុន ហើយក៏មានមេខ្យល់ជនជាតិខ្មែរនាំដើរតាមផ្លូវដីធ្វើកសិកម្ម តែត្រូវសមត្ថកិច្ចថៃចាប់ខ្លួនបានមុន នឹងនាំទៅសួរនាំរកទិន្ន័យបន្ថែម នៅទីបញ្ជារការកងរយទី៤ នឹងបញ្ជូនទៅឲ្យជំនាញស្រុកគោកឃ្យូងចាត់ការតាមច្បាប់បន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើង​ប្រចណ្ឌៈ​ប្ដី​ចាក់​សម្លាប់​ប្រពន្ធ រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

បៃដេន ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុម"ខ្វត"កិច្ចសហប្រតិបត្តិការ៤ភាគីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនបូអ៊ីង បង្កើតរោងចក្រផល្លិតដ្រ្តូនចម្បាំង នៅអូស្រ្តាលី (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

រាជរដ្ឋាភិបាលសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចំនួនអ្នកស្លាប់ដោយសារកូវីដនៅសហរដ្ឋ ត្រឡប់មកហក់ឡើងខ្ពស់ជាមធ្យម២,០០០នាក់ក្នុងមួយថ្ងៃ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4335 នាក់
ម្សិលមិញ :
9335 នាក់
សប្តាហ៍នេះ :
88295 នាក់
ខែនេះ :
274517 នាក់
3 ខែនេះ :
835951 នាក់
សរុប :
6143192 នាក់