ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
បៃដេនបញ្ជារFBI អោយសើររើសំណុំរឿង បង្ហាញអ្នកនៅពីក្រោយវិនាសកម្ម៩/១១ រញ្ជួយទៅដល់សាអ៊ុ អារ៉ាបៀរ
Mon,13 September 2021 (Time 11:13 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 36នាក់)


CNNរាយការណ៍ថា ការិយាល័យស៊ើបអង្កេតកណ្ដាលសហរដ្ឋអាមេរិក ឬFBI បើកឯកសារទិន្ន័យឈុតដំបូង ពីលទ្ធផលស៊ើបអង្កេតសំណុំរឿងវិនាសកម្ម១១កញ្ញា ២០០១ តាមបញ្ជាររបស់ប្រធានាធិបតីចូ បៃដេន ត្រូវនឹងថ្ងៃគម្រប់ខួប២០ឆ្នាំ ហេតុបង្កភេរវកម្ម៩/១១។ទិន្ន័យឈុតដំបូងប្រវែង១១ទំពរ័ ជាលទ្ធផលស៊ើបអង្កេតដែលជួបការប្រទាញប្រទង់ថា មានមន្រ្តីកុងស៊ុលរបស់សាអ៊ុ អារ៉ាបៀរម្នាក់ នឹងមេព័ត៍មានសម្ងាត់ជនជាតិសាអ៊ុ អារ៉ាបៀរម្នាក់ ដែលនៅពីមុខជានិសិត្ស ឈ្មោះលោក អូម៉ា អាល់-បាយូមី ទាំង២នាក់នៅក្នុងទីក្រុងឡសអែង ចេលិស ធ្លាប់បញ្ជួយការជួយឧបត្ថមឲ្យក្រុមបង្កការផ្ជុងយន្តហោះយ៉ាងតិច២នាក់ ការជួយឧបត្ថមនោះ រួមមានៈការធ្វើដំណើរ,រៀបចំកន្លែងស្នាក់នៅ និងហិរញ្ញវត្ថុ។សម្រាប់បទបញ្ជាររបស់ប្រធានាធិបតីបៃដេន ដែលឲ្យបើកឯកសារស៊ើបអង្កេត មកពីការបានទទួលលិខិតប្ដឹងពីបុគ្គល ដែលទទួលរងផលប៉ះពាល់ពីហេតុការណ៍នេះជាង១,៦០០នាក់ បញ្ជាក់ថា លោកបៃដេន មិនគួរមករួមពិធីរំលឹកខួប២០ឆ្នាំ រហូតដល់បញ្ជារឲ្យបើកទិន្ន័យការស៊ើបអង្កេត។លិខិតខាងលើ ដាក់ជាសំណួរដល់តួនាទីរបស់សាអ៊ុ អារ៉ាបៀរ នឹងចង់ដឹងថា មនុស្សក្នុងរដ្ឋាភិបាលសាអ៊ុ អារ៉ាបៀរ ជួយធ្វើឲ្យកើតវិនាសកម្ម៩/១១។ក្រោយពីលិខិតបញ្ជូនមកដល់រដ្ឋាភិបាលមិនយូរ ក្រសួងយុត្តិធ៌មប្រកាសថា នឹងពិនិត្យឡើងវិញដល់ការផ្អាកទប់ស្កាត់ទិន្ន័យ និងឯកសារផ្សេងៗដែលទាក់ទងសំណុំរឿង៩/១១ទុកសិន ពីមុននេះ ថា ដល់ពេលវេលាហ្នឹងបើកបង្ហាញដល់សាធារណៈជនបានឬនៅ។ដើមខែសីហាឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងយុត្តិធ៌មប្រកាសថា រដ្ឋាភិបាលធ្វើការណែនាំដល់តុលាការរដ្ឋាភិបាលកណ្ដាលថា FBIទើបហ្នឹងបើកការស៊ើបអង្កេតសណណុំរឿង៩/១១ ផ្នែកដែលពាក់ពន្ធ័ជាមួយអ្នកបង្កការផ្ជុងយន្តហោះ ដែលតុលាការសម្រេចថា ជាឯកសិទ្ធរបស់រដ្ឋាភិបាលដែលហ្នឹងសម្រេចចិត្ត។បន្ទាប់មក ទើបFBIសម្រេចចិត្តនឹងពិនិត្យឡើងវិញសិទ្ធខាងលើ ដែលហ្នឹងបន្ថែមទិន្ន័យដែលសមស្រប សម្រាប់ការបើកបង្ហាញចូលទៅឲ្យលឿនបំផុត តាមដែលអាចធ្វើបាន ដែលលោកបៃដេន ថ្លែងគាំទ្រការសម្រេចចិត្តដែលត្រូវពេលវេលា ក្រោយពីលោកបៃដេន ធ្លាប់ឃោសនារកសម្លេងឆ្នោតថា ហ្នឹងឲ្យក្រសួងយុត្តិធ៌មបើកបង្ហាញទិន្ន័យស៊ើបអង្កេតសំណុំរឿង៩/១១។ដោយឡែកស្ថានឯកអគ្គរាជទូតសាអ៊ុ អារ៉ាបៀរ ប្រចាំទីក្រុងវ៉ស៊ីនតោន ថ្លែងថា ស្វាគមន៍ដល់ការបើកបង្ហាញឯកសាររបស់FBI តែបញ្ជាក់ថា ការចោទប្រកាន់ដែលរំលឹកដល់សាអ៊ុ អារ៉ាបៀរ ជាអ្នកចូលរួមទង្បើល្មើស ក្នុងហេតុការណ៍៩/១១នោះ ជាការខុសឆ្គង៕

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើង​ប្រចណ្ឌៈ​ប្ដី​ចាក់​សម្លាប់​ប្រពន្ធ រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

បៃដេន ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុម"ខ្វត"កិច្ចសហប្រតិបត្តិការ៤ភាគីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនបូអ៊ីង បង្កើតរោងចក្រផល្លិតដ្រ្តូនចម្បាំង នៅអូស្រ្តាលី (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

រាជរដ្ឋាភិបាលសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចំនួនអ្នកស្លាប់ដោយសារកូវីដនៅសហរដ្ឋ ត្រឡប់មកហក់ឡើងខ្ពស់ជាមធ្យម២,០០០នាក់ក្នុងមួយថ្ងៃ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4758 នាក់
ម្សិលមិញ :
9335 នាក់
សប្តាហ៍នេះ :
88718 នាក់
ខែនេះ :
274940 នាក់
3 ខែនេះ :
836374 នាក់
សរុប :
6143615 នាក់