ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ទាហានថៃ ស្កាត់ចាប់ពលករខ្មែរប្រុស-ស្រី១៥នាក់ ដែលលួចឆ្លងចូលប្រទេសថៃទាំងព្រឹកព្រលឹម ក្រោយពីបានចាក់វ៉ាក់សាំងសឹងគ្រប់គ្នាហើយ
Sun,12 September 2021 (Time 08:50 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 30នាក់)


កាលពីវេលាម៉ោង០៥,៤៥នាទីព្រឹក ថ្ងៃទី១១កញ្ញា២០២១ អ្នកសារព័ត៍មានថៃបានរាយការណ៍ថា កម្លាំងួហានឈរជើងក្នុងស្រុកតាព្រះយ៉ា ខេត្តស្រះកែវ សហការជាមួយកម្លាំងនគបាលល្បាតព្រំដែនទី១២ នឹងទាហានកងកម្លាំងទាបូរផា ស្កាត់ចាប់បានពលករខ្មែរចំនួន១៥នាក់ ក្នុងនោះប្រុស៦នឹងស្រី៩នាក់ នៅបរិវេណចំការដំឡូង ភូមិខៅ លូកឆាង ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។នេះយោងតាមការចុះផ្សាយរបស់គេហទំពរ័ក្នុងស្រុករបស់ថៃ(สระแก้ว-77ข้าวเด็ด)។សូមបញ្ជាក់ថា ខណៈដែលសមត្ថកិច្ចដាក់ប៉ុស្ត៍ស្កាត់ រហូតបានប្រះទះឃើញរថយន្តប៊ិកអាប់វីហ្គោ ព៌ណស មួយគ្រឿង កំពង់ដឹកពលករខ្មែរជាច្រើននាក់ នៅពេលសមត្ថកិច្ចសុំត្រួតពិនិត្យ បែរជាក្រុមជួញដូរមនុស្សមិនសហការ នឹងព្យាយាមបើករថយន្តរត់គេច នឹងបានបើកគៀរម៉ូតូរបស់សមត្ថកិច្ចដែលបើកដេញតាម បណ្ដាលឲ្យម៉ូតូខូចខាតធ្ងន់ធ្ងរ តែមិនមានអ្នករងរបួស ធ្វើឲ្យអ្នកបើករថយន្ត អាស្រ័យពេលច្របូកច្របល់ ក៏បានបើករថយន្តរត់គេច តែនៅគេចមិនរួចពីសមត្ថកិច្ច។យ៉ាងណាក៏ដោយ អ្នកសារព័ត៍មានថៃរាយការណ៍ថា សមត្ថកិច្ចបាននាំខ្លួនពលករខ្មែរទៅសួរចម្លើយ ដើម្បីចង់ដឹងពីបណ្ដាញដែលនាំពលករមកក្នុងប្រទេសថៃ នឹងធ្វើកំណត់ហេតុចាប់ខ្លួន ហើយសមត្ថកិច្ចថៃរកឃើញថា ពលករខ្មែរទាំងអស់ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ទាំងអស់គ្នាហើយ ទើបព្យាយាមលួចឆ្លងដែនចូលមកធ្វើការនៅប្រទេសថៃម្ដងទៀត នឹងមានចំនួនកាន់តែច្រើនឡើងៗ ក្នុងអំឡុងស្ថានការណ៍រាត្បាតរបស់ជម្ងឺកូវីដ-១៩ ចាប់ផ្ដើមធូរស្រាល៕

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើង​ប្រចណ្ឌៈ​ប្ដី​ចាក់​សម្លាប់​ប្រពន្ធ រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

បៃដេន ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុម"ខ្វត"កិច្ចសហប្រតិបត្តិការ៤ភាគីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនបូអ៊ីង បង្កើតរោងចក្រផល្លិតដ្រ្តូនចម្បាំង នៅអូស្រ្តាលី (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

រាជរដ្ឋាភិបាលសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចំនួនអ្នកស្លាប់ដោយសារកូវីដនៅសហរដ្ឋ ត្រឡប់មកហក់ឡើងខ្ពស់ជាមធ្យម២,០០០នាក់ក្នុងមួយថ្ងៃ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4891 នាក់
ម្សិលមិញ :
9335 នាក់
សប្តាហ៍នេះ :
88851 នាក់
ខែនេះ :
275073 នាក់
3 ខែនេះ :
836507 នាក់
សរុប :
6143748 នាក់