ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ស្លាប់យ៉ាងតិច២០នាក់ ទាហាន-ជនស៊ីវិលភូមា ប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកនៅស្រុកម៉ះកវេ
Sat,11 September 2021 (Time 09:17 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 35នាក់)


សារព័ត៍មានរ៉យទរ័ប្រចាំប្រទេសថៃ រាយការណ៍កាលពីថ្ងៃទី១០កញ្ញាថា កាលពីថ្ងៃអង្គារ៍ទី៧កញ្ញា រដ្ឋាភិបាលបង្រួបបង្រួមជាតិ ឬNUG(National Unity Government:NUG)ដែលបង្កើតឡើងដើម្បីប្រឆាំងកងទព័ភូមា ក្រោយការធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិល កាលពីថ្ងៃទី១កុម្ភះដើមឆ្នាំនេះ បានប្រកាស"សង្រ្គាមប្រជាជន"ប្រឆាំងរដ្ឋាភិបាលយោធា ដែលដឹកនាំដោយនាយឧត្តមសេនីយ៍ មីន អង់ឡាយ ព្រមទាំងអំពាវនាវឲ្យទាហាននឹងនគបាល ងាកមកចូលរួមជាមួយNUG។សារព័ត៍មានក្នុងស្រុករាយការណ៍ថា ការវាយប្រយុទ្ធជាបន្តបន្ទាប់ ផ្ទុះឡើងកាលពីថ្ងៃព្រហស្ស៍ រវាងទាហានរដ្ឋាភិបាលភូមា ជាមួយកងជីវពលស៊ីវិល នៅភូមិមួយកន្លែងរបស់ស្រុកមយីន ថា ខាងភាគកណ្ដាល ដល់ថ្ងៃសុក្រ ភាគីជនស៊ីវិលស្លាប់យ៉ាងតិច២០នាក់ នឹងរាប់សិបនាក់ទៀតរងរបួស ដោយសារទាហានផ្គំបាញ់យ៉ាងខ្លាំងដោយកាំភ្លើងធំ ខណៈដែលអ្នកភូមិជាបុរសវ័យ៤២ឆ្នាំម្នាក់ បានឲ្យដឹងថា កូនប្រុសវ័យ១៧ឆ្នាំរបស់គាត់ នឹងក្មេងស្រីក្នុងផ្ទះ៣នាក់ទៀត ជាផ្នែកមួយក្នុងចំណោមអ្នកស្លាប់។ឧត្តមសេនីយ៍ទោ មីន តុន អ្នកនាំពាក្យកងទព័ភូមា ថ្លែងអះអាងការវាយប្រយុទ្ធគ្នាក្នុងស្រុក ម៉ះកែវ តែបដិសេធមិនផ្ដល់លម្អិតបន្ថែម៕

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើង​ប្រចណ្ឌៈ​ប្ដី​ចាក់​សម្លាប់​ប្រពន្ធ រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

បៃដេន ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុម"ខ្វត"កិច្ចសហប្រតិបត្តិការ៤ភាគីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនបូអ៊ីង បង្កើតរោងចក្រផល្លិតដ្រ្តូនចម្បាំង នៅអូស្រ្តាលី (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

រាជរដ្ឋាភិបាលសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចំនួនអ្នកស្លាប់ដោយសារកូវីដនៅសហរដ្ឋ ត្រឡប់មកហក់ឡើងខ្ពស់ជាមធ្យម២,០០០នាក់ក្នុងមួយថ្ងៃ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4347 នាក់
ម្សិលមិញ :
9335 នាក់
សប្តាហ៍នេះ :
88307 នាក់
ខែនេះ :
274529 នាក់
3 ខែនេះ :
835963 នាក់
សរុប :
6143204 នាក់