ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
សហភាពអឺរ៉ុបព្រមាន កូវីដ'មីវ'អាចជាបម្លែងពូជ ដែលគួរឲ្យបារម្ភបំផុត
Fri,10 September 2021 (Time 09:55 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 16នាក់)


សហភាពអឺរ៉ុបចេញមកព្រមានថា វីរុសកូវីដ-១៩ បម្លែងពូជ មីវ អាចជាពូជដែលគួរឲ្យបារម្ភ ដោយសារមានសមត្ថភាពក្នុងការគេចពីអង់ទីគរ័បាន តែនៅមិនទាន់ជឿថា វាហ្នឹងរាត្បាតច្រើនជាងបម្លែងពូជដេលតាឬយ៉ាងណា។

សារព័ត៍មាន ឆែនណេលញូវ អេស៊ា រាយការណ៍ថា លោកម៉ាកូ ខាវ៉ាលេរី ប្រធានផ្នែកយុទ្ធសាស្រ្តវ៉ាក់សាំង របស់មន្ទីរឱសថនៃសហភាពអឺរ៉ុប(EMA)បានឲ្យដឹងកាលពីថ្ងៃព្រហស្ស៍ទី៩កញ្ញា២០២១ ថា អង្គភាពកំពង់ឃ្លាំមើលវីរុសកូវីដ-១៩ បម្លែងពូជប្រភេទផ្សេងៗ ដែលហ្នឹងរាត្បាតទ្រង់ទ្រាយធំ ក្រៅពីបម្លែងពូជដេលតា ជាពិសេសបម្លែងពូជB.1.621ឬមីវ ដែលទើបហ្នឹងជួបកាលពីមិនយូរប៉ុន្មានមកនេះ នៅខូឡំ បៀរ។"វីរុសមីវ"មានមហិទ្ធរិទ្ធដែកហ្នឹងក្លាយជាបម្លែងពូជ ដែលគួរឲ្យបារម្ភខ្លាំងឡើងបាន ព្រោះសមត្ថភាពក្នុងការបង្កើនការគេចពីអង់ទីគរ័ ដែលវាអាចសម្ដែងឲ្យឃើញ"លោកខាវ៉ា លេរី បញ្ជាក់ ដោយពួកគេហ្នឹងពិភាក្សាជាមួយអ្នកផល្លិតវ៉ាក់សាំងផ្សេងៗ រឿងប្រសិទ្ធិភាពរបស់វាក់សាំងដែលកំពង់មានបច្ចុប្បន្ន ថា ទប់ទល់កូវីដបម្លែងពូជមីវ បានតិចឬច្រើនប៉ុណ្ណា"យ៉ាងណាក៏ដោយ ខ្ញុំត្រូវប្រាប់ថា យើងនៅមិនទាន់មានទិន្ន័យដែលអាចឲ្យឃើញថា កូវីដមីវ កំពង់រាត្បាតខ្លាំងខ្នាតនោះ នឹងមិនមានទិន្ន័យថា ហ្នឹងមានឱកាសលោតរំលងកូវីដដេលតា ដែលជាបម្លែងពូជសំខាន់ នៃការថាត្បាតឬអត់"លោកខាវ៉ា លេរី ថ្លែង។សូមជំរាបថា អង្គការសុខភាពពិភពលោក ទើបហ្នឹងចាត់ឲ្យកូវីដបម្លែងពូជមីវ ជាបម្លែងពូជដែលគួរឲ្យចាប់អារម្ភ(variant of interest)កាលពីអំឡុងដើមខែកញ្ញាកន្លងមក ដោយក្រោយពីរកឃើញលើកដំបូងនៅខូឡំ បៀរ ពេលនេះមានរបាយការណ៍រកឃើញវីរុសមួយនេះយ៉ាងតិច៣៩ប្រទេសហើយ នៅទ្វិបអាហ្រ្វិកខាងត្បូង នឹងអឺរ៉ុប៕

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើង​ប្រចណ្ឌៈ​ប្ដី​ចាក់​សម្លាប់​ប្រពន្ធ រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

បៃដេន ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុម"ខ្វត"កិច្ចសហប្រតិបត្តិការ៤ភាគីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនបូអ៊ីង បង្កើតរោងចក្រផល្លិតដ្រ្តូនចម្បាំង នៅអូស្រ្តាលី (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

រាជរដ្ឋាភិបាលសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចំនួនអ្នកស្លាប់ដោយសារកូវីដនៅសហរដ្ឋ ត្រឡប់មកហក់ឡើងខ្ពស់ជាមធ្យម២,០០០នាក់ក្នុងមួយថ្ងៃ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4625 នាក់
ម្សិលមិញ :
9335 នាក់
សប្តាហ៍នេះ :
88585 នាក់
ខែនេះ :
274807 នាក់
3 ខែនេះ :
836241 នាក់
សរុប :
6143482 នាក់