ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
នាយករងខុទ្ទកាល័យសម្តេចតេជោ បន្តដឹកនាំកិច្ចប្រជុំរកដំណោះស្រាយ បញ្ចប់បញ្ហាទំនាស់ដីធ្លីរ៉ាំរ៉ៃ នៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ
Fri,10 September 2021 (Time 02:07 PM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 15នាក់)


បន្ទាយមានជ័យ៖សេចក្ដីរាយការណ៍បានឲ្យដឹងថា លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារដឹកនាំដោះស្រាយបញ្ចប់ទំនាស់ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីបន្តរកដំណោះស្រាយបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃ របស់ពលរដ្ឋនៅលើទីតាំងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ, លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ, លោក ជា ផល្លី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ, លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ និងមានសមាជិក គណៈកម្មាការដោះស្រាយបញ្ចប់ទំនាស់ និងភាគីពាក់ព័ន្ធ។

លោក ប៉ាន់ខែម ប៊ុនថន បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីការធ្វើបទបង្ហាញជជែកឆ្លងឆ្លើយពិភាក្សារបស់ក្រុមការងារ និងភាគីពាក់ព័ន្ធទំនាស់ ក្នុងកិច្ចប្រជុំនេះក្រុមការងារ បានទទួលធាតុចូលថ្មីៗបន្ថែមទៀត ដែលជាលទ្ធផលល្អ សម្រាប់ជាជំនួយដល់យន្តការឈានទៅដោះស្រាយបញ្ចប់រឿង វិវាទរ៉ាំរ៉ៃមួយនេះ ក្នុងពេលឆាប់ៗ ខាងមុខជាស្ថាពរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើង​ប្រចណ្ឌៈ​ប្ដី​ចាក់​សម្លាប់​ប្រពន្ធ រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

បៃដេន ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុម"ខ្វត"កិច្ចសហប្រតិបត្តិការ៤ភាគីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនបូអ៊ីង បង្កើតរោងចក្រផល្លិតដ្រ្តូនចម្បាំង នៅអូស្រ្តាលី (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

រាជរដ្ឋាភិបាលសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចំនួនអ្នកស្លាប់ដោយសារកូវីដនៅសហរដ្ឋ ត្រឡប់មកហក់ឡើងខ្ពស់ជាមធ្យម២,០០០នាក់ក្នុងមួយថ្ងៃ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4299 នាក់
ម្សិលមិញ :
9335 នាក់
សប្តាហ៍នេះ :
88259 នាក់
ខែនេះ :
274481 នាក់
3 ខែនេះ :
835915 នាក់
សរុប :
6143156 នាក់