ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​មហា​អនុតំបន់​មេគង្គ​ឆ្នាំ ២០៣០​និង​ការ​ឆើ្ល​យ​តប​ជំងឺ​កូ​វីដ​-១៩ បង្កើត​កាលានុវត្តភាព​ក្នុង​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​រលូន និង​មាន​សុវត្ថិភាព
Fri,10 September 2021 (Time 10:29 AM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 9នាក់)


ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​មហា​អនុតំបន់់មេគង្គ(ជីអឹមអេស) និង​ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ជួបពិភាក្សា​ក្នុង​កិច្ចប្រជុំ​កំពូល​មហា​អនុតំបន់​មេគង្គ​លើក​ទី​៧ តាម​ប្រព័ន្ធ​វីដេអូ ដែល​រៀបចំឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​មូលបទ “​ការពង្រឹង​ភាពខ្លាំង ដើម្បី​ទប់ទល់​នឹង​បញ្ហា​ប្រឈម​នៃ​ទសវត្សរ៍​ថ្មី​”​។​

កិច្ច​ប្រជុំបាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការអនុវត្ត​កម្មវិធី ជីអឹមអេស និង​បានអនុម័ត​ឯកសារ​សំខាន់ៗ​ចំនួនពីរ រួមមាន​៖ ១. ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​មហា​អនុតំបន់​មេគង្គ​ឆ្នាំ ២០៣០ (GMS 2030) សម្រាប់​ដឹកនាំ​កម្មវិធី ជីអឹមអេស នៅក្នុង​ទសវត្សរ៍​ថ្មី និង ២. ការ​ឆើ្ល​យ​តប​នឹង​ជំងឺ​កូ​វីដ​-១៩ និង​ផែនការ​ស្តារឡើងវិញ ឆ្នាំ​២០២១-២០២៣ ដែលជា​ឯកសារ​យុទ្ធសាស្ត្រ​បំពេញបន្ថែម​ដល់​យុទ្ធសាស្ត្រ GMS ២០៣០ ផ្តោតលើ​ការគាំទ្រ​ដល់​ការ​ស្តារឡើងវិញ​នៃ​ប្រព័ន្ធ​សុខាភិបាល និង​សេដ្ឋកិច្ច​នៃ​អនុតំបន់​ក្នុង​រយៈពេល​មធ្យម​។​

​ចំពោះ​វិស័យ​ទេសចរណ៍ ការអនុម័ត​ឯកសារ​យុទ្ធសាស្ត្រ​ទាំងពីរ​ខាងលើ បានចង្អុលបង្ហាញ​ពី​ទិសដៅ​សំខាន់​របស់​ប្រទេស​ជាស​មា​ជីក GMS ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ជំរុញ​បង្កើត​នូវ​កាលានុវត្តភាព​ក្នុង​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​រលូន និង​មាន​សុវត្ថិភាព តាមរយៈ​ការបន្ត​អនុវត្ត​គម្រោង​គម្រោង​អភិវឌ្ឍន៍​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ទេសចរណ៍​សម្រាប់​កំណើន​ប្រកបដោយ​បរិ​យាប​ន្ន​ក្នុង​មហា​អនុតំបន់​មេគង្គ ជំហាន​ទី​១ និង​ទី​២ ការអនុវត្ត​គម្រោង​ស្តារឡើងវិញ​សហគមន៍​ទេសចរណ៍​ក្នុងដំណាក់កាល​កូ​វីដ​-១៩ បន្ត​ដាក់ចុះ​វិធានការ​បន្ទាន់​នានា​ឆ្លើយតប​ទៅនឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ជំរុញ​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​មហា​អនុតំបន់​មេគង្គ ឆ្នាំ​២០១៦-២០២៥ ដែល​ដឹកនាំ​ដោយ​ក្រុមការងារ​ទេសចរណ៍ (TWG) និង​ការិយាល័យ​សម្របសម្រួល​ទេសចរណ៍​មេគង្គ (MTCO)​។​

យោងតាម​យុទ្ធសាស្ត្រ​ខាងលើ​យើង​រំពឹងថា​នឹង​ជំរុញ​ឱ្យ​វិស័យ​ទេសចរណ៍​នៅក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ (GMS) មាន​លក្ខណៈ​ល្អប្រសើរ​នៅក្រោយ​វិបត្តិ សំដៅ​ប្រែក្លាយ​តំបន់ GMS ប្រកបដោយ​សុ​ខុ​ដុម​នីយកម្ម ភាព​ធន់ និរន្តរភាព និង​ការទទួល​សុខ​ត្រូវ​៕​

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើង​ប្រចណ្ឌៈ​ប្ដី​ចាក់​សម្លាប់​ប្រពន្ធ រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

បៃដេន ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុម"ខ្វត"កិច្ចសហប្រតិបត្តិការ៤ភាគីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនបូអ៊ីង បង្កើតរោងចក្រផល្លិតដ្រ្តូនចម្បាំង នៅអូស្រ្តាលី (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

រាជរដ្ឋាភិបាលសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចំនួនអ្នកស្លាប់ដោយសារកូវីដនៅសហរដ្ឋ ត្រឡប់មកហក់ឡើងខ្ពស់ជាមធ្យម២,០០០នាក់ក្នុងមួយថ្ងៃ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4468 នាក់
ម្សិលមិញ :
9335 នាក់
សប្តាហ៍នេះ :
88428 នាក់
ខែនេះ :
274650 នាក់
3 ខែនេះ :
836084 នាក់
សរុប :
6143325 នាក់