ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ពលរដ្ឋលើកឡើងថា! អាជីវកម្មរណ្តៅដី របស់ក្រុមឈ្មួញ រកស៊ីលក់អាចម៍ដីដុះស្លែនៅក្រុងប៉ោយប៉ែត កំពុង បំផ្លាញផ្លូវជាតិលេខ៥៨ និងផ្លូវជាតិលេខ៥៩ !
Mon,23 August 2021 (Time 09:29 AM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 34នាក់)


បន្ទាយមានជ័យ ៖ អាជីវកម្មរណ្តៅដី របស់ក្រុមឈ្មួញរកស៊ីលក់អាចម៍ដីដុះស្លែ នៅក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ កំពុងបំផ្លាញផ្លូវជាតិ ៥៨ និងផ្លូវជាតិ ៥៩ ហើយបើនិយាយពីតៃកុងរថយន្ត បើកបរវិញ គឺប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវជាតិខាងលើ ក៏ដូចជាអ្នកធ្វើដំណើរតាមបណ្តយផ្លូវនោះ នាំគ្នារអ៊ួរទាំស្ទើតែគ្រប់គ្នាថាបើកបរគ្មានគោរពច្បាប់ នឹងគ្មានសណ្ដាប់ធ្នាប់។

ប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញរកស៊ីលក់កាយអាចម៍ដីដុះស្លែប្រចាំក្រុងប៉ោយប៉ែត បាននឹងកំពង់ប្រើប្រាស់រថយន្តធំៗដឹកអាចម៍ដី ផ្ទុកលើសចំណុះ មិនគ្រប ធ្វើឲ្យធ្លាក់ដីពេញផ្លូវសាធារណៈ រួចយកគ្រឿងចក្រអាលីវឡឺ មកកៀរ យកអាច៍ដីចេញ ដែលសកម្មភាពបែបនេះ ធ្វើឲ្យខូចផ្លូវបន្តិចម្ដង ៗដោយសារក្រុមឈ្មួញកាយអាច៍ដីលក់ ក៏ដូចជាផ្លូវជាច្រើនខ្សែក្នុងសង្កាត់ផ្សារកណ្តាល សង្កាត់និមិត្ត របស់ក្រុងប៉ោយប៉ែត ទទួលរងការខូចខាតជាបណ្ដើរៗ ព្រមទាំងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងញឹកញាប់ផងដែរ។

ប្រភពខ្លះបានលើកឡើងឲ្យដឹងថា​ ការដែលឈ្មួញអាចធ្វើអាជីវកម្មរណ្តៅដីខុសបទដ្ឋានបច្ចេកទេស គឺមានការគុបគិតបើកដៃពីសំណាក់ មន្ត្រីជំនាញអង្គភាពពាក់ព័ន្ធ ខេត្តបន្ទាយមានជ័យ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនដូចសព្វថ្ងៃនេះ។

តាមការអះអាងរបស់ប្រជាពលរដ្ឋ បានឲ្យដឹងថា ឈ្មួញម្ចាស់ក្រុមហ៊ុនធ្វើអាជីវកម្មរណ្តៅដីក្នុងមូលដ្ឋានពួកគាត់គិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួនទេ មិនដែលខ្វល់ពីផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ ដោយមិនអនុវត្តឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសឡើយ ហើយប្រើប្រាស់រថយន្តធំៗដឹកអាចម៍ដីលើសចំណុះ មិនគ្របតង់ឲ្យបានត្រឹមត្រូវ ធ្វើឲ្យខូចផ្លូវក្នុងក្រុងប៉ោយប៉ែតជាច្រើនខ្សែ។

ប្រជាពលរដ្ឋក្នុងសង្កាត់ផ្សារកណ្តាល សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានលើកឡើងថា អាជីវកម្មរណ្តៅដីរបស់ក្រុមឈ្មួញដុះស្លែ បាននឹងកំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង តែមន្ត្រីជំនាញ នឹងអង្គភាពពាក់ពន្ធ័ មិនចាត់វិធានការទប់ស្កាត់ទាល់តែសោះ។ ប្រជាពលរដ្ឋសូមអំពាវនាវដល់ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និង លោក សុត វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ មេត្តាជួយពិនិត្យរាល់បញ្ហាមួយនេះផងទាន(នៅមានត)៕

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើង​ប្រចណ្ឌៈ​ប្ដី​ចាក់​សម្លាប់​ប្រពន្ធ រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

បៃដេន ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុម"ខ្វត"កិច្ចសហប្រតិបត្តិការ៤ភាគីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនបូអ៊ីង បង្កើតរោងចក្រផល្លិតដ្រ្តូនចម្បាំង នៅអូស្រ្តាលី (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

រាជរដ្ឋាភិបាលសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចំនួនអ្នកស្លាប់ដោយសារកូវីដនៅសហរដ្ឋ ត្រឡប់មកហក់ឡើងខ្ពស់ជាមធ្យម២,០០០នាក់ក្នុងមួយថ្ងៃ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4238 នាក់
ម្សិលមិញ :
9335 នាក់
សប្តាហ៍នេះ :
88198 នាក់
ខែនេះ :
274420 នាក់
3 ខែនេះ :
835854 នាក់
សរុប :
6143095 នាក់