ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនិងទន្ទឹងរង់ចាំបំពេញការងារយ៉ាងជិតស្និត ជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន
Mon,26 July 2021 (Time 11:58 AM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 26នាក់)


ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ផ្ញើ​សារលិខិត​មួយ​ថ្លែងអំណរគុណ​ចំពោះ​លោក ស៊ូ​ហ្គា យ៉ូ​ស៊ី​ហ៊ី​ដេ នាយករដ្ឋមន្ត្រី​ជប៉ុន​ចំពោះ​ការ​ផ្តល់ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន​១​លាន​ដូ​ស​ដល់​ប្រទេស​កម្ពុជា​ដើម្បី​រួមចំណែក​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ កូ​វីដ​-១៩​។​ សម្តេចបានទន្ទឹងរង់ចាំបំពេញការងារយ៉ាងជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុនទាំងនៅក្នុងក្របខណ្ឌទ្វេភាគីនិងទាំងក្របខណ្ឌពហុភាគី ។

​តាមរយៈ​សារលិខិត​មួយ​ផ្ញើ​ទៅកាន់​លោក ស៊ូ​ហ្គា យ៉ូ​ស៊ី​ហ៊ី​ដេ ចុះ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា​៖«​តាងនាម​រាជ​រដ្ឋា​ភិ បាល​និង​ប្រជាជន​កម្ពុជា​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ជូន​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​ជប៉ុន​សម្រាប់​ការផ្ដល់​វ៉ាក់សាំង Astra Zeneca ផលិត​នៅក្នុង ប្រទេស​ជប៉ុន​ចំនួន ១ លាន​ដូ​ស​ជូន​ដល់​កម្ពុជា​។​ការបរិច្ចាគ​ដ៏​ថ្លៃថ្លា​នេះ​បាន​ឆ្លុះបញ្ចាំង​ដ៏​ជ្រាលជ្រៅ​ពី​ទំនាក់ទំនង​ដ៏​យូរអង្វែង​និង​កិច្ចសហប្រតិបត្តិការ​ដ៏​ប្រសើរ​រវាង ប្រទេស​យើង​ទាំងពីរ​និង​ចូលរួមចំណែក​យ៉ាងសំខាន់​ដល់​ការអនុវត្ត​កម្មវិធី​ជាតិ​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់​កម្ពុជា​»​។​

​សារលិខិត​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​បាន​ឆ្លើយតប​ចំពោះ​សារលិខិត​មួយ​របស់​លោកនាយករ​ដ្ឋ​មន្ត្រី​ជប៉ុន​ដែល​បាន​ផ្ញើជូន​សម្តេច​ភ្ជាប់​ជាមួយនឹង​ជំនួយ​វ៉ាក់សាំង ជាង ៣៣ ម៉ឺន​ដូ​ស​ក្នុងចំណោម​១​លាន​ដូ​ស​ដែល​ត្រូវបាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ជើង​ដំបូង​កាលពី​ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ​២០២១ កន្លងទៅនេះ ។​សារលិខិត របស់លោក​នាយករដ្ឋមន្ត្រី​ជប៉ុន​ត្រូវបាន​ប្រគល់ជូន​សម្តេច​ដោយ​លោក​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​កាលពី​យប់​ថ្ងៃទី ២៤ ខែកក្កដា ២០២១​ក្នុងឱកាស​ទទួល វ៉ាក់សាំង ។

​ក្នុង​សារលិខិត​នោះ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​លើកឡើងថា​ការឆ្លង​រីក​រាលដាល​នៃ​មេរោគ​កូ​វីដ​១៩​នេះ​ក៏បាន​ជះឥទ្ធិពល​ដល់​ការផ្លាស់ប្ដូរ​រវាង​ប្រទេស​យើង​ទាំង ពីរ​ផងដែរ​ប៉ុន្តែ​គម្រោង​កិច្ចសហប្រតិបត្តិការ​រ​បស់​ជប៉ុន​នៅ​កម្ពុជា​បាននិងកំពុង​បន្ត​ដំណើរការ​យ៉ាងរឹងមាំ ។ លោកនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖«​ខ្ញុំ​ក៏​កំពុង​ផ្តោត ការយកចិត្តទុកដាក់​ទៅលើ​ការបន្តរ​ដំណើរការ​ទៅមុខ​នូវ​គម្រោង​ដ៏​សំខាន់ៗ​មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដូចជា​គម្រោង​កំពង់ផែ ក្រុងព្រះសីហនុ​និង​ផ្លូវជាតិ​លេខ​៥​ជាដើម​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ក្រៃលែង​ដល់​ការបន្ត​ជួយ​គាំទ្រ​របស់​ជប៉ុន​ចំពោះ​កម្ពុជា​នៅក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ ។ សម្តេច​ថ្លែង​ថាបើ ទោះជា​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​នេះ បានធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​-​សង្គម ការរស់នៅ​ប្រចាំថ្ងៃ​និង​ជីវភាព​របស់​យើង​និង​បានធ្វើឱ្យ​រាំងស្ទះ​ដល់​កិច្ច ប្រជុំ​នានា និង​ការជួប​ជុំគ្នា​ជា លក្ខណៈ​រូបវន្ត​រវាង​ប្រទេស​យើង​ទាំងពីរ​យ៉ាងណាក្តី ប៉ុន្តែ​កូ​វីដ​-១៩​មិនអាច​រាំងស្ទះ​ដល់​កិច្ច​សហប្រតិបត្តិ ការ​ទ្វេភាគី​របស់​យើង​ឡើយ ដោយសារ​បច្ចេកវិទ្យា​ឌីជីថល​៕

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើង​ប្រចណ្ឌៈ​ប្ដី​ចាក់​សម្លាប់​ប្រពន្ធ រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

បៃដេន ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុម"ខ្វត"កិច្ចសហប្រតិបត្តិការ៤ភាគីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនបូអ៊ីង បង្កើតរោងចក្រផល្លិតដ្រ្តូនចម្បាំង នៅអូស្រ្តាលី (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

រាជរដ្ឋាភិបាលសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចំនួនអ្នកស្លាប់ដោយសារកូវីដនៅសហរដ្ឋ ត្រឡប់មកហក់ឡើងខ្ពស់ជាមធ្យម២,០០០នាក់ក្នុងមួយថ្ងៃ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3983 នាក់
ម្សិលមិញ :
9335 នាក់
សប្តាហ៍នេះ :
87943 នាក់
ខែនេះ :
274165 នាក់
3 ខែនេះ :
835599 នាក់
សរុប :
6142840 នាក់