ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ប្រធានាធិបតីទូ និស៊ា ដកនាយករដ្ឋមន្រ្តី ផ្អាកប្រជុំរដ្ឋសភា
Mon,26 July 2021 (Time 10:55 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 27នាក់)


ស្ថេរភាពខាងនយោបាយរបស់ទូ និស៊ា មានស្ថានភាពធ្ងន់ធ្ងរជាថ្មី នៅពេលប្រធានាធិបតីដកនាយករដ្ឋមន្រ្តីចេញពីតំណែង និងផ្អាកប្រជុំរដ្ឋសភាដោយមិនមានកំណត់ ក្រោមការធ្វើបាតុកម្មនៅក្រុងធំៗមួយចំនួន។សារព័ត៍មានបរទេសរាយការណ៍ពីទីក្រុងទូនិស ប្រទេសទូ និស៊ា នៅថ្ងៃទី២៦កក្កដា ថា ប្រធានាធិបតីខាអ៊ិស សៃអេត ដកលោកហ៊ិសេម មេស៊ីស៊ី ចេញពីតំណែងនាយករដ្ឋមន្រ្តី កាលពីយប់ថ្ងៃអាទិត្យកន្លងមក នឹងបញ្ជារឲ្យផ្អាកប្រជុំសភាតំណាងរាស្រ្ត ដោយមិនមានកំណត់ ព្រមទាំងបិទអភ័យឯកសិទ្ធខាងនយោបាយរបស់សមាជិកគ្រប់រូប ខណៈដូចគ្នានេះដែរ សៃ អេត ប្រកាសថា ហ្នឹងប្រើអំណាចដឹកនាំរួមជាមួយនាយករដ្ឋមន្រ្តីថ្មី ដែលលោកហ្នឹងស្វែករកខ្លួនឯងដោយឆាប់បំផុត។សូមជំរាបថា សៃ អេត ដែលជាអ្នកច្បាប់ប្រើអំណាចពិសេស តាមដែលបញ្ជាក់នៅក្នុងមាត្រា៨០ របស់រដ្ឋធម្មនុញ្ញ ថា "ក្នុងសភាវៈអាសន្ន ឬប្រញ៉ាប់"ប្រធានាធិបតីអាចជាអ្នកប្រើអំណាចដឹកនាំរួមគ្នា ឬជំនួសនាយករដ្ឋមន្រ្តីបាន"រហូតដល់ស្ថានការណ៍ហ្នឹងវិលត្រឡប់មករកសភាវៈធម្មតា"តែសៃ អេត មិនបានថ្លែងឲ្យបានច្បាស់ ថា សភាវៈមិនធម្មតាដែលទូមនិស៊ា កំពង់ប្រឈមគឺរឿងអ្វី តែសកម្មភាពខាងនយោបាយលើកនេះ ដែលនេះជាការបង្កើតរបត់ដ៏ធំបំផុត រាប់ចាប់តាំងពីកើតមានបដិវត្តន៍"អារ៉ាប់ ស្រ្ពីង"កាលពីឆ្នាំ២០១១ ហើយទូ និស៊ា ជាប្រទេសចាប់ផ្ដើមរបស់"ផែនដីរញ្ជួយខាងនយោបាយ"ដែលជាកូនសោទៅឯប្រទេសមួយចំនួននៅអាហ្រ្វិកខាងជើង និងមជ្ឈឹមបូព៌ា។ដោយឡែកលោករ៉ាសេត កាន់នូស៊ី ប្រធានសភាតំណាងរាស្រ្តរបស់ទូ និស៊ា អំពាវនាវឲ្យប្រជាជនក្រោកឡើងបង្ហាញកម្លាំង ប្រឆាំងការអនុវត្តរបស់សៃ អេត ដែលមិនខុសអ្វីជាមួយ"ការធ្វើរដ្ឋប្រហាររដ្ឋសភា"និងអះអាងថា សភាហ្នឹងនៅតែបន្តប្រជុំទៅតាមកំណត់ ខណៈដែលមេដឹកនាំទូ និស៊ា ព្រមានថា កងទព័ហ្នឹងប្រើវិធានការដាច់ខាតជាមួយបុគ្គលណាក៏ដោយ ដែលចង់សាកកម្លាំង និងត្រៀមបំផុសឲ្យកើតការរារាំង ដល់ការប្រើអំណាចរដ្ឋ។យ៉ាងណាក៏ដោយ ស្ថានការណ៍ខាងនយោបាយចុងក្រោយរបស់ទូ និស៊ា កើតឡើងក្នុងថ្ងៃជាមួយគ្នាដែល បណ្ដាញសកម្មជនខាងនយោបាយក្នុងឈ្មោះ"បណ្ដាញ២៥កក្កដា "រៀបចំការធ្វើបាតុកម្មតាមក្រុងធំៗមួយចំនួន ក្នុងថ្ងៃគម្រប់ខួប៦៤ឆ្នាំ ជាថ្ងៃឯករាជ្យរបស់ទូ និស៊ា ។ក្រោមស្ថានភាពនយោបាយដែលនៅតែអស្ថេរភាព និងវិបត្តិសេដ្ឋកិច្ច ដែលនៅតែបង្កការលំបាកដល់ស្រុកទេស តាំងពីអំឡុង អារ៉ាប់ ស្រ្ពីង និងស្ថានការណ៍កាន់តែអាក្រក់ឡើងទៅទៀត ពីវិបត្តិកូវីដ-១៩។រដ្ឋធម្មនុញ្ញរបស់ទូ និស៊ា បញ្ជាក់ច្បាស់ថា អំណាចដឹកនាំស្ទើតែទាំងអស់នៅលើដៃនាយករដ្ឋមន្រ្តី តែប្រធានាធិបតីមានអំណាចដោយផ្ទាល់ក្នុងផ្នែកយោធា និងកិច្ចការបរទេស តែក្រោយពីកើតភាពច្របូកច្របល់ នៅមណ្ឌលចាក់វ៉ាក់សាំងរាប់សិបកន្លែងក្នុងប្រទេស កាលពីសប្ដាហ៍កន្លងទៅ សៃ អេត បញ្ជារឲ្យកងទព័ចូលដឹកនាំចាត់ចែងរឿងនេះជំនួស៕

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើង​ប្រចណ្ឌៈ​ប្ដី​ចាក់​សម្លាប់​ប្រពន្ធ រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

បៃដេន ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុម"ខ្វត"កិច្ចសហប្រតិបត្តិការ៤ភាគីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនបូអ៊ីង បង្កើតរោងចក្រផល្លិតដ្រ្តូនចម្បាំង នៅអូស្រ្តាលី (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

រាជរដ្ឋាភិបាលសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចំនួនអ្នកស្លាប់ដោយសារកូវីដនៅសហរដ្ឋ ត្រឡប់មកហក់ឡើងខ្ពស់ជាមធ្យម២,០០០នាក់ក្នុងមួយថ្ងៃ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4067 នាក់
ម្សិលមិញ :
9335 នាក់
សប្តាហ៍នេះ :
88027 នាក់
ខែនេះ :
274249 នាក់
3 ខែនេះ :
835683 នាក់
សរុប :
6142924 នាក់