ថ្ងៃច័ន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
តាលីបង់ ដណ្ដើមកាន់កាប់កន្លែងធ្វើការស្រុកជាងពាក់កណ្ដាល ក្នុងអាហ្កានិស្ថាន
Thu,22 July 2021 (Time 09:55 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 15នាក់)


នាយសេនាធិការចម្រុះយោធាសហរដ្ឋ បានឲ្យដឹងថា ក្រុមតាលីបង់អាចដណ្ដើមកាន់កាប់កន្លែងធ្វើការស្រុក បានជាងពាក់កណ្ដាល ក្នុងចំណោមទាំងអស់ប្រមាណ៤០០កន្លែងក្នុងអាហ្កានិស្ថាន។សារព័ត៍មានបរទេសរាយការណ៍ពីទីក្រុងវ៉ស៊ីនតោន ប្រទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី២១កក្កដា ថា ឧត្តមសេនីយ៍ឯក ម៉ាខ មិលលី នាយសេនាធិការទាហានចម្រុះសហរដ្ឋ ថ្លែងកាលពីថ្ងៃពុធ ទាក់ទងជាមួយស្ថានការណ៍ផ្នែកសន្តិសុខក្នុងប្រទេសអាហ្កានិស្ថាន ថា"ម៉ូមេនតំ នៃផ្នែកយុទ្ធសាស្រ្ត កំពង់ចូលក្នុងផ្លូវក្រុមតាលីបង់"ពេលនេះ កន្លែងធ្វើការស្រុកជាង២០០កន្លែង ក្នុងចំណោមទាំងអស់៤១៩កន្លែង ក្នុងអាហ្កានិស្ថាន នៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ស្ថានការណ៍រាប់ពីពេលនេះតទៅ"គ្រប់រូបបែប"អាស្រ័យលើសមត្ថភាពរបស់រដ្ឋាភិបាលកណ្ដាលក្នុងក្រុងកាប៊ុល និងផែនការរបស់ក្រុមតាលីបង់។ការប្រមើលខាងលើរបស់ឧត្តមសេនីយ៍ឯក មិលលី រាប់ជាចំនួនដែលកើនឡើងយ៉ាងខ្លាំង បើប្រៀបជាមួយរបាយការកាលពីខែកន្លងទៅ ដែកនាយសេនាធិការទាហានចម្រុះសហរដ្ឋ ថ្លែងថា ក្រុមតាលីបង់នៅតែគ្រប់គ្រងកន្លែងធ្វើការស្រុកបានត្រឹមតែ៨កន្លែង។យ៉ាងណាក៏ដោយ បើទោះជាក្រុមតាលីបង់នៅមិនអាចដណ្ដើមកាន់កាប់ស្រុកឯករបស់ខេត្តណាមួយផ្ដាច់មុខ តែការរុលទៅមុខពីគ្រប់ទិសក្នុងខេត្តមួយចំនួន នៅតែបង្កើតកម្លាំងរុញច្រានជាបន្តបន្ទាប់ ដល់សមត្ថកិច្ចសន្តិសុខក្នុងមូលដ្ឋាន៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋចិនក្នុងទីក្រុងទុន ហួង តំបន់កានស៊ូ ប្រឈមជាមួយព្យុះត្រាយបោកបក់"ងងិតមេឃ ងងិតដី" (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃថ្ងៃនេះទី២៦/៧/២០២១ អ្នកឆ្លងកូវីដថ្មី១៥,៣៧៦នាក់ ស្លាប់៧៨នាក់ (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនិងទន្ទឹងរង់ចាំបំពេញការងារយ៉ាងជិតស្និត ជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ជូន​ដំណើរ​សព​ទី​៨១ នៃ​អ្នកជំងឺ​កូ​វីដ​១៩ នៅ​ខេត្តបន្ទាយមានជ័យ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានាធិបតីទូ និស៊ា ដកនាយករដ្ឋមន្រ្តី ផ្អាកប្រជុំរដ្ឋសភា (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8910 នាក់
ម្សិលមិញ :
10669 នាក់
សប្តាហ៍នេះ :
56503 នាក់
ខែនេះ :
256051 នាក់
3 ខែនេះ :
1006461 នាក់
សរុប :
5563292 នាក់