ថ្ងៃច័ន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ឯកឧត្តមអ៊ុំ រាត្រី ចុះ​ពិនិត្យ​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ ក្នុង​ឃុំ​កូប​
Thu,22 July 2021 (Time 10:33 AM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 11នាក់)


បន្ទាយ​មាន​ជ័​យៈ សេចក្ដីរាយការណ៍បានឲ្យដឹងថា ឯកឧត្តមអ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ នៅថ្ងៃទី​២២ ខែ​កក្ត​ដា ឆ្នាំ​២០២១នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ ក្នុង​ឃុំ​កូប ជា​ឃុំ​ដំបូង​គេ​នៃ​ស្រុក​អូរជ្រៅ ដែល​បានរៀបចំ​ជា​៦​ទីតាំង​ចាក់ ចាក់​ដោយ​គ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​រដ្ឋបាលខេត្ត ។​

​ការចុះពិនិត្យ​ ឯកឧត្តមអ៊ុំ រាត្រី ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ និង​អំពាវនាវ​ដល់ ប្រជាពលរដ្ឋ​គ្រប់រូប​ទាំងអស់​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​លើក​ទី​១ ឬ​លើក​ទី​២​ក្ដី គឺ​ត្រូវ​អនុវត្តតាម​ការណែនាំ របស់​គ្រូពេទ្យ​រហូតដល់​ថ្ងៃ​កំណត់​ទើប​វ៉ាក់សាំង​មាន សុពលភាព​ខ្ពស់ ។​

​ហើយ​ជាងនេះទៀត ទោះបី​យើងទាំងអស់គ្នា​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ហើយ​ក្ដី ក៏ត្រូវ​តែ​បន្ត​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ត្រូវអនុវត្ត​វិធានការ​៣ ការពារ និង​៣​កុំ អោយបាន​ខ្ជាប់ខ្ជួន​បន្តទៀត ។​

​សូមបញ្ជាក់ថា ការចាក់​វ៉ាក់សាំង​ជូន​មន្ត្រីរាជការ ពលរដ្ឋ​អាយុ​១៨​ឆ្នាំ​ឡើង​ក្នុង​ឃុំ​កូប គ្រោង​ចំនួន​៧.៨២៧​នាក់ ក្នុងនោះ​ស្រី​៤.៤៨៤​នាក់ ដែល​ត្រូវ​ចាក់​ដោយ​គ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ពីថ្ងៃ​ទី​២០ ដល់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ នៅ​៦​ស្ថានីយ៍​/​ទីតាំង​ គឺ​នៅជាប់​ផ្លូវជាតិ​លេខ​៥ ចំនួន​៤​ទីតាំង និង​នៅក្នុង​ភូមិ​២​ទីតាំង រួមមាន ៖ ១/​វត្ត​សាមគ្គី​រាម​(​អូរជ្រៅ​), ២/​វត្ត​ពោធិ៍​សុរិយា​រាម​, ៣/​សាលាស្រុក​, ៤/​មន្ទីរពេទ្យបង្អែក​អូរជ្រៅ​, ៥/​វត្ត​រតនៈ​និមិត្ត​, ៦/​វត្ត​ឧ​ត្ត​រ​វា​រី​កូន​ត្រី ៕​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋចិនក្នុងទីក្រុងទុន ហួង តំបន់កានស៊ូ ប្រឈមជាមួយព្យុះត្រាយបោកបក់"ងងិតមេឃ ងងិតដី" (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃថ្ងៃនេះទី២៦/៧/២០២១ អ្នកឆ្លងកូវីដថ្មី១៥,៣៧៦នាក់ ស្លាប់៧៨នាក់ (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនិងទន្ទឹងរង់ចាំបំពេញការងារយ៉ាងជិតស្និត ជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ជូន​ដំណើរ​សព​ទី​៨១ នៃ​អ្នកជំងឺ​កូ​វីដ​១៩ នៅ​ខេត្តបន្ទាយមានជ័យ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានាធិបតីទូ និស៊ា ដកនាយករដ្ឋមន្រ្តី ផ្អាកប្រជុំរដ្ឋសភា (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9007 នាក់
ម្សិលមិញ :
10669 នាក់
សប្តាហ៍នេះ :
56600 នាក់
ខែនេះ :
256148 នាក់
3 ខែនេះ :
1006558 នាក់
សរុប :
5563389 នាក់