ថ្ងៃច័ន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
អ្នកជំនាញបង្ហាញ កូវីដ-១៩ឆក់យកជីវិតពលរដ្ឋឥណ្ឌា ជាងការប្រកាសដល់ទៅ១០ដង
Wed,21 July 2021 (Time 08:12 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 12នាក់)


លទ្ធផលការសិក្សាដោយស្ថាប័នជំនាញឈ្មោះល្បីក្នុងសហរដ្ឋ បង្ហាញថា តួលេខពិតអ្នកស្លាប់ពីការឆ្លងកូវីដ-១៩នៅឥណ្ឌាចុងក្រោយ អាចមានប្រមាណ៤លាននាក់ ច្រើនបំផុតក្នុងលោក ឬច្រើនជាងដែលរដ្ឋាភិបាលប្រកាសប្រមាណដល់ទៅ១០ដង ដែលហ្នឹងធ្វើឲ្យក្លាយជាសោកនាថកម្មដ៏អាក្រក់បំផុត នៃប្រវត្តិសាស្រ្តសម័យថ្មីរបស់ប្រទេស។សារព័ត៍មានAPរាយការណ៍ពីទីក្រុងញូវដេលី ប្រទេសឥណ្ឌា កាលពីថ្ងៃទី២០កក្កដា ថា អ្នកជំនាញភាគច្រើនជឿថា ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩នៅឥណ្ឌា ប្រទេសដែលមានប្រជាជនច្រើនលំដាប់ទី២របស់ពិភពលោក បន្ទាប់ពីចិន ខ្ពស់ជាងតួលេខដែលប្រកាសជាផ្លូវការប្រមាណ១០ដង ដោយទិន្ន័យអះអាងរាប់ដល់ថ្ងៃទី២០កក្កដា ២០១ ឥណ្ឌាមានអ្នកស្លាប់ចំនួន៤១៤,៤៨២នាក់ ខ្ពស់លំដាប់ទី៣របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ដោយឡែកចំនួនអ្នកឆ្លង ឥណ្ឌានៅតែឈរលេខរៀងទី២របស់ពិភពលោកមាន៣១,១៧៤,៣២២លាននាក់ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមាន(៣៤,១៥៧,៩៣៦លាននាក់)។របាយការពីលទ្ធផលវិភាគ ផ្សព្វផ្សាយកាលពីថ្ងៃអង្គារ៍ទី២០កក្កដា ដោយលោក អាវីន សុប្រាម៉ានៀន អតីតប្រធានក្រុមទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលឥណ្ឌា និងអ្នកវិភាគ២រូបទៀតរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ពិភពលោក(Center for Global Development)ក្នុងទីក្រុងវ៉ស៊ីនតោន និងមហាវិទ្យាល័យហាវ៉ាត រវាងខែមករា ២០២០-មិនា.២០២១ មានចំនួន៣លាននាក់-៤.៧លាននាក់ ការត្រួតពិនិត្យរាប់តួលេខដែលពិតប្រាកដ"ធ្វើបានដោយលំបាកណាស់"តែអ្វីដែលពិតប្រាកដគឺ ខ្ពស់ជាងតួលេខរដ្ឋាភិបាល"រាប់សិបដង"។របាយការបញ្ជាក់ថា អ្នកស្លាប់យ៉ាងច្រើនមិនត្រូវរាប់បញ្ចូល ក្នុងពេលដែលឥណ្ឌាប្រឈមវិបត្តខ្ពស់បំផុត ដែលមន្ទីរពេទ្យ និងស្ថានព្យាបាលទូទាំងប្រទេស មានអ្នកឈឺដួល ឬប្រពន្ធ័សុខាភិបាលបរាជ័យ ជាពិសេសក្នុងអំឡុងប៉ុន្មានខែដើមឆ្នាំនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋចិនក្នុងទីក្រុងទុន ហួង តំបន់កានស៊ូ ប្រឈមជាមួយព្យុះត្រាយបោកបក់"ងងិតមេឃ ងងិតដី" (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃថ្ងៃនេះទី២៦/៧/២០២១ អ្នកឆ្លងកូវីដថ្មី១៥,៣៧៦នាក់ ស្លាប់៧៨នាក់ (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនិងទន្ទឹងរង់ចាំបំពេញការងារយ៉ាងជិតស្និត ជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ជូន​ដំណើរ​សព​ទី​៨១ នៃ​អ្នកជំងឺ​កូ​វីដ​១៩ នៅ​ខេត្តបន្ទាយមានជ័យ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានាធិបតីទូ និស៊ា ដកនាយករដ្ឋមន្រ្តី ផ្អាកប្រជុំរដ្ឋសភា (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9154 នាក់
ម្សិលមិញ :
10669 នាក់
សប្តាហ៍នេះ :
56747 នាក់
ខែនេះ :
256295 នាក់
3 ខែនេះ :
1006705 នាក់
សរុប :
5563536 នាក់