ថ្ងៃច័ន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
រដ្ឋសភាទទួលយកសេចក្ដីព្រៀងច្បាប់៣មកពិនិត្យសិក្សា និងបានបញ្ចូលសេចក្ដីព្រៀងច្បាប់ចំនួន៤ក្នុងរបៀបវារៈ សម័យប្រជុំរដ្ឋសភានាពេលខាងមុខ
Wed,21 July 2021 (Time 10:42 AM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 10នាក់)


ភ្នំពេញ​៖​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិកា​រអិច​ន្ត្រៃ​យ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១​នេះតាម​ប្រព័ន្ធ​វីដេអូ ដើម្បី​អនុម័ត​របៀបវារៈ​មួយចំនួន​។ ជា​លទ្ធផល​កិច្ចប្រជុំ​បានសម្រេច​ទទួល​យក​សេចក្តីព្រាងច្បាប់​ចំនួន​បី ដែល​ស្នើឡើង​ដោយ​រាជរដ្ឋាភិបាល ប្រគល់ជូន​គណៈកម្មកា​រ​ជំនាញ​រដ្ឋសភា​ពិនិត្យ​សិក្សា និង​បានអនុម័ត​បញ្ចូល​សេចក្តីព្រាងច្បាប់​ដែល​គណៈកម្មការ​ជំនាញ​រដ្ឋសភា​បាន​ពិនិត្យ​សិក្សា​រួចហើយ​ចំនួន​បួនក្នុង​របៀបវារៈ​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៦ នាពេលខាងមុខ​។​

​សេចក្តីព្រាងច្បាប់​ថ្មី​ចំនួន​បី​ដែល​រដ្ឋសភា​ទទួលយក​មក​ពិនិត្យ​សិក្សា​តាម​សំណើ​របស់​រាជរដ្ឋាភិបាល​មាន​សេចក្តីព្រាងច្បាប់​ស្តី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​អាស៊ាន​បូក​បី​ស្តីពី​ការត្រៀម​បម្រុង​អង្ករ​សង្គ្រោះបន្ទាន់​។ សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​១២៣ មាត្រា​១៣៨ មាត្រា​១៦២ មាត្រា​៣០០
​មាត្រា​៣៤៣ មាត្រា​៣៥០ មាត្រា​៣៦៣ និង​មាត្រា​៣៦៧ នៃ​ច្បាប់​ស្តីពី​ការងារ ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម ជ​ស​/​រកម​/០៣៩៧/០១/ ចុះ​ថ្ងៃទី​១៣ ខែមីនាឆ្នាំ​១៩៩៧​។ សេចក្តីព្រាងច្បាប់ ស្តីពី​វិនិយោគ​នៃ​ព្រះរាជាណា ចក្រ​កម្ពុជា​។​

​ចំណែក​សេចក្តីព្រាងច្បាប់​ចំនួន​បួន​ដែល​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ទើបតែ​បញ្ចប់​ការពិនិត្យ​សិក្សា​ដែល​ត្រូវ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បានអនុម័ត​បញ្ចូល​ក្នុង​របៀបវារៈ​សម្រាប់​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦​នីតិកាល​ទី​៦​នាពេលខាងមុខ​រួមមាន​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​​ជ្រោយ​តំបន់​។​ច​ក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​១៨​ថ្មី​នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​មាត្រា​១៨​នៃ​ច្បាប់​ស្តីពី​សវនកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​អ​នុ​ម័ត​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិននិង​សេចក្តីព្រាងច្បាប់​ស្តី​ការប្រកួតប្រជែង​។

​នៅ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នា​ព្រឹក​នេះ ក៏បាន​អនុម័ត​ជ្រើសតាំង លោក ម៉ែន កួន ជា​សមាជិក​គណៈកម្មកា​រ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេតនិង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា នៃ​រដ្ឋសភា ដើម្បី​ដាក់ជូន​សម័យប្រជុំ​រដ្ឋ​សភា នាពេលខាងមុខ​បន្ត​នីតិវិធី ផងដែរ​៕​

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋចិនក្នុងទីក្រុងទុន ហួង តំបន់កានស៊ូ ប្រឈមជាមួយព្យុះត្រាយបោកបក់"ងងិតមេឃ ងងិតដី" (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃថ្ងៃនេះទី២៦/៧/២០២១ អ្នកឆ្លងកូវីដថ្មី១៥,៣៧៦នាក់ ស្លាប់៧៨នាក់ (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនិងទន្ទឹងរង់ចាំបំពេញការងារយ៉ាងជិតស្និត ជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ជូន​ដំណើរ​សព​ទី​៨១ នៃ​អ្នកជំងឺ​កូ​វីដ​១៩ នៅ​ខេត្តបន្ទាយមានជ័យ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានាធិបតីទូ និស៊ា ដកនាយករដ្ឋមន្រ្តី ផ្អាកប្រជុំរដ្ឋសភា (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8946 នាក់
ម្សិលមិញ :
10669 នាក់
សប្តាហ៍នេះ :
56539 នាក់
ខែនេះ :
256087 នាក់
3 ខែនេះ :
1006497 នាក់
សរុប :
5563328 នាក់