ថ្ងៃច័ន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ទឹកជំនន់នៅស្ថានីយ៍រថភ្លើងក្រោមដី ភាគកណ្ដាលរបស់ចិន អ្នកដំណើរចេញមកមិនបាន
Wed,21 July 2021 (Time 10:29 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 12នាក់)


ប៉េកាំង៖កាលពីថ្ងៃទី២០កក្កដា រ៉យទរ័រាយការណ៍ស្ថានការណ៍ទឹកជំនន់ នៅតំបន់ហេណាន ដែលជាចំណុចកណ្ដាលប្រពន្ធ័ដឹកជញ្ជូនយ៉ាងធំភាគកណ្ដាលរបស់ចិន ក្រោយភ្លៀងធ្លាក់យ៉ាងខ្លាំងលិចថ្នល់តំបន់មួយចំនួន និងធ្វើឲ្យអ្នកដំណើររថភ្លើងក្រោមដីជាប់គាំងនៅស្ថានីយ៍ រួមទាំងរថភ្លើងអគ្គិសនី ត្រូវទឹកជន់លិចត្រឹមចង្កេះឡើងរហូតដល់ច្រមុះ មានសេចក្ដីរាយការណ៍អ្នកស្លាប់ប៉ុន្មាននាក់ហើយ។ហេតុខាងលើ កើតឡើងពេលល្ងាចថ្ងៃទី២០កក្កដា នៅខេត្តចឺងចូវ ដែលជាខេត្តល្បីឈ្មោះរបស់តំបន់ តាំងនៅជាប់ទន្លេលឿង ភ្លៀងធ្លាក់យ៉ាងខ្លាំងជន់លិចស្ថានីយ៍រថភ្លើងក្រោមដី មានអ្នកដំណើរជាប់ចេញមកមិនបាន អាជ្ញាធរខេត្តចឺង ចូវ ត្រូវបង្ខំចិត្តបិទការផ្ដល់សេវារថភ្លើងក្រោមដីទូទាំងខេត្ត ។ដោយឡែកនៅខេត្តទើង ហ៊្វើង រោងចក្រអាលុយមីញ៉ូម អាល់ឡយ ផ្ទុះ ដោយសារទឹកហូរចូលលិចបរិវេណ ដែលមានសារធាតុជាច្រើនសីតណ្ហភាពខ្ពស់ក្នុងធុងអាលុយមីញ៉ូមរបស់រោងចក្រនៅម៉ោង៤ទាបភ្លឺ ក្រោមការប្រកាសអាសន្នកម្រិតទឹកក្នុងអាងទាំងខ្នាតធំ និងខ្នាតកណ្ដាលយ៉ាងតិច៣១កន្លែង។ដោយឡែកស៊ីនហួរ រាយការណ៍ថា អគ្គនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ថរាយ របស់តំបន់ហេណាន ភាគកណ្ដាលរបស់ចិន រាយការណ៍ថា ហេតុភ្លៀងធ្លាក់ខ្លាំងនៅហេណាន បង្កផលប៉ះពាល់ដល់ប្រជាជនជាង១៤៤,៦៦០នាក់ហើយ គិតចាប់តាំងពីថ្ងៃទី១៦កក្កដា ខណៈដែលមានការជន្លៀសប្រជាជនទៅឯទីទួលសុវត្តិភាពចំនួន១០,១៥២នាក់។អគ្គនាយកដ្ឋានឲ្យដឹងថា អាងស្តុកទឹកខ្នាតកណ្ដាលនិងខ្នាតធំសរុប១៦កន្លែង មានកម្រិតទឹកខ្ពស់ឡើងលើកម្រិតប្រកាសអាសន្ន ក្រោយពីកម្ងមួយចំនួនរបស់តំបន់ ប្រឈមភ្លៀងធ្លាក់ខ្លាំង នៅថ្ងៃចន្ទ័ទី១៩កក្កដា និងថ្ងៃអង្គារ៍ទី២០កក្កដា៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋចិនក្នុងទីក្រុងទុន ហួង តំបន់កានស៊ូ ប្រឈមជាមួយព្យុះត្រាយបោកបក់"ងងិតមេឃ ងងិតដី" (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃថ្ងៃនេះទី២៦/៧/២០២១ អ្នកឆ្លងកូវីដថ្មី១៥,៣៧៦នាក់ ស្លាប់៧៨នាក់ (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនិងទន្ទឹងរង់ចាំបំពេញការងារយ៉ាងជិតស្និត ជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ជូន​ដំណើរ​សព​ទី​៨១ នៃ​អ្នកជំងឺ​កូ​វីដ​១៩ នៅ​ខេត្តបន្ទាយមានជ័យ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានាធិបតីទូ និស៊ា ដកនាយករដ្ឋមន្រ្តី ផ្អាកប្រជុំរដ្ឋសភា (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8702 នាក់
ម្សិលមិញ :
10669 នាក់
សប្តាហ៍នេះ :
56295 នាក់
ខែនេះ :
255843 នាក់
3 ខែនេះ :
1006253 នាក់
សរុប :
5563084 នាក់