ថ្ងៃច័ន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ក្រសួងព័ត៍មានរំឭកដល់អ្នកសារព័ត៍មាន កុំឲ្យប្រើប្រាស៎សិទ្ធ និងតួនាទីរបស់ខ្លួនហួសព្រំដែន
Tue,20 July 2021 (Time 02:44 PM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 38នាក់)


ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌ មានរំឭកដល់អ្នកសារព័ត៌មានកុំឱ្យប្រើប្រាស់សិទ្ធិនិងតួនាទីហួសព្រំដែនច្បាប់កំណត់ ដើម្បីគេចផុតពីបញ្ហាប្រឈម និងការចោទប្រកាន់ផ្សេងៗ

ក្នុងឱកាសអញ្ជើញជាអធិប តីកិច្ចប្រជុំប្រចាំសប្តាហ៍ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយកនៃអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា អ្នកសារព័ត៌ មានមានសិទ្ធិក្នុងការបញ្ចេញ មតិ តែត្រូវប្រើប្រាស់សិទ្ធិនិងតួនាទីភារកិច្ចឱ្យត្រឹមត្រូវទៅ តាមព្រំដែនការកំណត់ដោយច្បាប់មិនត្រូវប្រើប្រាស់សេរី ភាពនោះ ហួសព្រំដែនដែលអាចធ្វើឱ្យប៉ះពាល់អ្នកដទៃ។

ឯកឧត្តម បញ្ជាក់ថា ប្រសិនបើអ្នកសារព័ត៌មានប្រើប្រាស់សិទ្ធិ ក្រមសីលធម៌វិជ្ជាវិជ្ជាជីវៈសារព័ត៌មានខុស ពួកគេនឹងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា បើតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា សម្រាប់អ្នក សារព័ត៌មានគឺមានសិទ្ធិ ហើយការប្រើប្រាស់សិទ្ធិសេរីភាពនោះ កុំហួសព្រំដែនដែលអាចធ្វើឱ្យប៉ះពាល់ ឬក្លាយជាការបរិហារ ទៅដល់ស្ថាប័ន ឬក៏បុគ្គលផ្សេងៗ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

«ឯកឧត្តមរដ្ឋមន្ត្រីលោកបានលើកអំពីតួនាទី ការយកចិត្តទុកដាក់នៅក្នុងការពង្រឹងអំពីតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មានធ្វើយ៉ាងណាឱ្យការប្រកបវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានអនុវត្តទៅតាមច្បាប់និងលិខិតបទដ្ឋានដែលមានជាធរមានពាក់ព័ន្ធទៅនឹងការអនុវត្តភារកិច្ចរបស់អ្នកសារព័ត៌មាននេះគឺឯកឧត្តមរដ្ឋមន្ត្រីលោកបានសង្កត់ធ្ងន់អំពីការប្រើប្រាស់សិទ្ធិនិងតួនាទីភារកិច្ចក្នុងនាមជាអ្នកសារព័ត៌មាន ធ្វើយ៉ាងណាបែងចែកឱ្យបានច្បាស់លាស់អំពីការអនុវត្តតួនាទីឬក៏សិទ្ធិ ក្នុងការបញ្ចេញមតិក៏ដូចជាប្រើប្រាស់សិទ្ធិឱ្យបានត្រឹមត្រូវទៅតាមព្រំដែនការកំណត់ដោយច្បាប់ ជៀសវាងការប្រើប្រាស់វិជ្ជាជីវៈសារព័ត៌មានដែលផ្សព្វផ្សាយព័ត៌មានមិនពិតប្រាសចាក អំពីក្រមសីលធម៌ដូចជាបទដ្ឋានគតិយុត្តិមានជាធរមាន។ ត្រង់ចំណុចនោះឯកឧត្តមរដ្ឋមន្ត្រីចង់សង្កត់ធ្ងន់អំពីសិទ្ធិបញ្ចេញមតិ ហើយការប្រើប្រាស់សេរីភាពនោះហួសព្រំដែនដែលអាចធ្វើឱ្យប៉ះពាល់ ឬក៏ក្លាយជាការបរិហារទៅដល់ស្ថាប័នឬក៏បុគ្គលផ្សេងៗដែលនាំឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន »។
ឯកឧត្តម មាស សុភ័ណ្ឌ បានឱ្យដឹងទៀតថា ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំឭកទៅដល់អគ្គនាយកដ្ឋានជំនាញនៅក្នុងការយកចិត្តទុកដាក់ក្នុងការពង្រឹងក៏ដូចជាពិនិត្យទៅលើការអនុវត្តតួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន នៅកម្ពុជាធ្វើយ៉ាងណាឱ្យការអនុវត្តវត្តនោះ ត្រូវអនុលោមតាមក្រមសីលធម៌ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តដែលបានកំណត់៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋចិនក្នុងទីក្រុងទុន ហួង តំបន់កានស៊ូ ប្រឈមជាមួយព្យុះត្រាយបោកបក់"ងងិតមេឃ ងងិតដី" (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃថ្ងៃនេះទី២៦/៧/២០២១ អ្នកឆ្លងកូវីដថ្មី១៥,៣៧៦នាក់ ស្លាប់៧៨នាក់ (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនិងទន្ទឹងរង់ចាំបំពេញការងារយ៉ាងជិតស្និត ជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ជូន​ដំណើរ​សព​ទី​៨១ នៃ​អ្នកជំងឺ​កូ​វីដ​១៩ នៅ​ខេត្តបន្ទាយមានជ័យ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានាធិបតីទូ និស៊ា ដកនាយករដ្ឋមន្រ្តី ផ្អាកប្រជុំរដ្ឋសភា (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8510 នាក់
ម្សិលមិញ :
10669 នាក់
សប្តាហ៍នេះ :
56103 នាក់
ខែនេះ :
255651 នាក់
3 ខែនេះ :
1006061 នាក់
សរុប :
5562892 នាក់