ថ្ងៃច័ន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ឈ្មោះឡៃ ឡាយ នឹងឈ្មោះកៅអ្នករត់ការ និងកាង ក្អេងក្អាង នឹងល្បីខាងរកស៊ីនាំចូលសាច់ខូចគុណភាពពីប្រទេសថៃ ដោយអាងខ្នងលោកវរសេនីយ៍ទោ តាំង កុកឆាយ មេបញ្ជារការរងវរសេនាតូចការពារព្រំដែនគោក៨០៧ ត្រូវមន្រ្តីជំនាញបង្រ្កាប នឹងរឹបអូសសាច់&គ្រឿងក្នុងជ្រូកខូចគុណភាពជិត១០តោន
Thu,15 July 2021 (Time 11:11 AM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 45នាក់)


បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃពុធ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅទីតាំង លួចលាក់ ដឹកជញ្ជូន ទំនិញ ជាច្រើនមុខ ដែលសុទ្ធសឹងជាទំនិញខុសច្បាប់ និងមួយចំនួនធំជាទំនិញខូចគុណភាព ដែលក្រុមឈ្មួញខិលខូច ឈ្មោះ លោក ឡៃ ឡាយ . ដែលមានឈ្មោះកៅ ជាអ្នករត់ការកាងបើកផ្លូវ ដោយអាងខ្នងបង្អែកគឺលោកវរសេនីយ៍ទោតាំង កុកឆាយ មេបញ្ជាការងវរសេនាតូចការពារព្រំដែនគោក ៨០៧ អ្នករត់ការបើកក្រុមហ៊ុននាំទំទិញចូលពីប្រទេសថៃ ប៉ុន្តែក្រុមឈ្មួញទាំងនោះមិនដែលបានអនុវត្តន៍តាមគោលការណ៍ច្បាប់ ត្រូវមន្រ្តីជំនាញសហការជាមួយសមត្ថកិច្ចចុះបង្ក្រាប និងរឹបអូសយកទៅដុតកម្ទេចចោល។

ជាទង្វើដែលធ្លាប់តែក្អេងក្អាង ដឹកជញ្ជូន និងរក្សាទុក គ្មានស្តង់ដារ គ្មានអនាម័យនូវទំនិញខូចគុណភាព បណ្ដាលឱ្យប៉ះពាល់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ មិនញញើតច្បាប់ប្រទេស ដូចនេះហើយហើយ ទើបសកម្មភាព ដឹកជញ្ជូនទំនិញខូចគុណភាពទាំងនោះ យ៉ាងអនាធិបតេយ្យ ត្រូវបានអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនអង្គភាព ថតផ្សាយ រិះគន់ពេញបណ្ដាញសង្គម ។

លោក ហ៊ុយ ទូច ប្រធានការរិយាល័យផលិតកម្ម នឹងបសុព្យាបាលខេត្តបន្ទាយមានជ័យ នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ នឹងនេសាទខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទ ដោយសហការជាមួយកម្លាំងសមត្ថកិច្ចលួចឆ្មក់ ចុះបង្ក្រាប ដល់ទីតាំងដែលកំពុងផ្ទេរ លើកដាក់ទំនិញ រហូតមានកិច្ចសហកាជាមួយលោក ម៉េង មុនីរក្ស នាយសង្កាត់រដ្ឋបាលជលផលប៉ោយប៉ែត និងលោកវរសេនីយ៌ទោ រស់ អៀម នាយការិល័យស្ដីទីសេដ្ឋកិច្ចខេត្ត . លោកវរសេនីយ៍ត្រីបាញ់ សេង នាយផ្នែកសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ធ្វើការឆែកឆេរ រកឃើញទំនិញខុសច្បាប់ ជាច្រើនមុខ ដែរឈ្មួញលួចបង្កប់ក្រោមទំនិញមួយចំនួននិង ត្រី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងនោះទំនិញ ខូចគុណភាពដែលដកហូត រួមមាន :

១ . កេសសាច់ជ្រូកចំនួន៥៤កេស ទម្ងន់៣៤០២គីឡូក្រាម

២ . កេសជ្រូកកណ្ដុល ចំនួន៤កេស ទម្ងន់២៥២គីឡូក្តាម

៣ . ១០៤ ការ៉ុង ប្រភេទសាច់ និងគ្រឿងក្នុងជ្រូក ទម្ងន់៥៣០៤គីឡូក្រាម ។

៤ . ក្បាលត្រីចាបសទម្ងន់២០០គីឡូក្រាម

សរុបទាំងអស់ចំនួន៩,១៥៨គីឡូក្រាម។

សូមបញ្ជាក់ថា ទំនិញខុសច្បាប់ទាំងនោះ បានត្រូវបានក្រុមឈ្មួញក្អេងក្អាង ដែលមានបុរសឈ្មោះឡៃ ឡាយ និងបុរសឈ្មោះកៅ ជាអ្នករត់ការ+កាង បើកផ្លូវ ដោយមានខ្នងបង្អែកជ្រកកោនក្រោមឆត្រ័ក្រុមហ៊ុនរបស់លោកវរសេនីយ៍ទោ តាំង កុកឆាយ មេបញ្ជាការង វរសេនាតូចការពារព្រំដែនគោក ៨០៧ នាំពីប្រទេសថៃចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់ចែកចាយបន្តតាមខេត្តផ្សេងៗ ដោយអនុវត្តន៍ខុសពីច្បាប់ដែលសុំបាន ។

ទំនិញដែលមន្ត្រីជំនាញដកហូតបាន ត្រូវបានដុតកម្ទេចចោល នៅល្ងាចថ្ងៃដ៏ដែលនេះតែម្ដង សម្រាប់ម្ចាស់ទំនិញ និងអ្នកពាក់ព័ន្ធ មន្ត្រីជំនាញកំពុងធ្វើការទៅតាមនីតិវិធីច្បាប់ បន្ត ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋចិនក្នុងទីក្រុងទុន ហួង តំបន់កានស៊ូ ប្រឈមជាមួយព្យុះត្រាយបោកបក់"ងងិតមេឃ ងងិតដី" (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃថ្ងៃនេះទី២៦/៧/២០២១ អ្នកឆ្លងកូវីដថ្មី១៥,៣៧៦នាក់ ស្លាប់៧៨នាក់ (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនិងទន្ទឹងរង់ចាំបំពេញការងារយ៉ាងជិតស្និត ជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ជូន​ដំណើរ​សព​ទី​៨១ នៃ​អ្នកជំងឺ​កូ​វីដ​១៩ នៅ​ខេត្តបន្ទាយមានជ័យ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានាធិបតីទូ និស៊ា ដកនាយករដ្ឋមន្រ្តី ផ្អាកប្រជុំរដ្ឋសភា (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9238 នាក់
ម្សិលមិញ :
10669 នាក់
សប្តាហ៍នេះ :
56831 នាក់
ខែនេះ :
256379 នាក់
3 ខែនេះ :
1006789 នាក់
សរុប :
5563620 នាក់