ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
របាយការណ៍សហរដ្ឋបង្ហាញថា ទ្រិស្ដីកូវីដ-១៩ ធ្លាយចេញពីបន្ទប់ពិសោធ៍ អ៊ូ ហាន់ អាចទៅរួច
Wed,09 June 2021 (Time 08:13 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 13នាក់)


សារព័ត៍មានរ៉យទរ័ រាយការណ៍កាលពីថ្ងៃទី៨មិថុនា ២០២១ថា របាយការណ៍ត្រួតពិនិត្យរឿងដើមកំណើតរបស់កូវីដ-១៩ ដែលរៀបចំធ្វើដោយមន្ទីរពិសោធ៍ជាតិ"ឡវរ៉េន លិវេម៉ន"របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅរដ្ឋឃែលីហ៊្វកនៀរ មានចំណុចសរុបថា ទ្រិស្ដិដែលថា វីរុសមរណៈមួយនេះ ធ្លាយចេញពីមន្ទីរពិសោធ៍ក្នុងក្រុងអ៊ូហាន់ របស់ចិន អាចជាទ្រិស្ដីដែលអាចទៅរួច។របាយការណ៍ខាងលើ ត្រូវរៀបចំធ្វើនៅខែឧសភា ឆ្នាំ២០២០ និងត្រូវសំអាងដល់ក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងពេលនេះពួកគេដំណើរការស្រាវជ្រាវចំណុចចាប់ផ្ដើម របស់ការរាត្បាត នៅអំឡុងខែចុងក្រោយ របស់សម័យរដ្ឋាភិបាលប្រធានាធិបតីដូណាល់ ត្រាំ ដោយចំណុចសរុបរបស់របាយការណ៍ច្បាប់នេះ មកពីការវិភាគទិន្ន័យចង្អុលបង្ហាញរបស់វីរុសកូវីដ-១៩។យ៉ាងណាក៏ដោយ បន្ទប់ប្រតិបត្តិការ ឡវរ៉េន លិវេម៉ន បដិសេធ៍ដែលហ្នឹងបង្ហាញការយល់ឃើញបន្ថែម។សូមជំរាបថា របាយការណ៍របស់ ឡវរ៉េប លិវេម៉ន ត្រូវបង្ហាញចេញមកតែក្នុងមួយខែ ក្រោយពីប្រធានាធិបតីចូ បៃដេន ចេញបញ្ជារឲ្យទីប្រឹក្សារកចម្លើយរឿងប្រភពរបស់វីរុសកូវីដ-១៩ ដែលធ្វើឲ្យមានមនុស្សឆ្លងទូទាំងពិភពលោកជាង ១៧៣,៧លាននាក់ និងស្លាប់ដល់ទៅ៣,៧៤៩,២៥៧នាក់។លោកបៃ ដេន បង្ហាញទៀតថា អង្គភាពស៊ើបការសម្ងាត់របស់សហរដ្ឋ ដាក់ការសន្និដ្ឋានលើ២ចំណុចគឺ វីរុសមួយនេះជាលទ្ធផលមកពីឧបទ្ធវហេតុក្នុងមន្ទីរពិសោធ៍ ឬអាចជាឧបទ្ធវហេតុមកពីការដែលមនុស្សទៅប៉ះពាល់សត្វដែលឆ្លងមេរោគ តែពួកគេមិនទាន់បានចំណុចសរុប។កាលពីមុននេះ ប្រភពព័ត៍មាននៃរដ្ឋាភិបាលសហរដ្ឋ ធ្លាប់ប្រាប់រ៉យទរ័ទៀតថា មានរបាយការណ៍ព័ត៍មានសម្ងាត់ ដែលខណៈនេះ នៅត្រូវចាត់ជាឯកសារសម្ងាត់នៅឡើយ ត្រូវបញ្ជូនបន្តទៅចំណោមសមាជិករដ្ឋាភិបាលរបស់របស់ប្រធានាធិបតីដូណាល់ ត្រាំ ថ្លែងអះអាងថា អ្នកវិភាគ៣នាក់ក្នុងស្ថាប័នវីរុសវិទ្យាអ៊ូ ហាន់ ធ្លាក់ខ្លួនឈឺធ្ងន់ រហូតត្រូវចូលទៅមន្ទីរពេទ្យ កិនុងខែវិច្ឆិកា ឆ្នាំ២០១៩ ដែលប្រហាក់ប្រហែលជាមួយអំឡុងពេល មានសេចក្ដីរាយការណ៍អ្នកឆ្លងវីរុសនៅចិន។រដ្ឋឆភិបាលសហរដ្ឋ នៅបានចោទចិនទៀតថា មិនមានសមភាពក្នុងរឿងស្វែងរកដើមកំណើតរបស់វីរុសកូវីដ-១៩ តែភាគីចិនបដិសេធ៍ការចោទប្រកាន់ខាងលើ ខណៈដែលលោក ម៉ៃ រ៉ៃអាន់ មន្រ្តីជាន់ខ្ពស់របស់អង្គការសុខភឆពពិភពលោក ថ្លែងកាលពីថ្ងៃចន្ទ័កន្លងមកថា WHO មិនអាចបង្គាប់ឲ្យចិនបើកបង្ហាញទិន្ន័យបន្ថែម ទាក់ទងដើមកំណើតរបស់វីរុសប្រភេទនេះបាន។កាលពីដើមខែមិថុនា លោក អែនដននី ហ្វៅស៊ី អ្នកជំនាញផ្នែកជម្ងឺឆ្លងរបស់សហរដ្ឋ ទើបហ្នឹងចេញមកអំពាវនាវឲ្យចិនបើកបង្ហាញទិន្ន័យ វេចរៈ បៀន របស់អ្នកជម្ងឺ៩នាក់ ដែលលោកជឿថា អាចជាមុខសញ្ញាសំខាន់ដែលជឿថា ឧបទ្ធវហេតុរបស់វីរុសកូវីដ-១៩ ជាលទ្ធផលមកពីការលិចធ្លាយពីមន្ទីរពិសោធ៍ឬអត់?៕

ព័ត៌មានគួរចាប់អារម្មណ៍

ច្បាស់ការហើយ!ឆេះឃ្លាំងស្តុកទំនិញរបស់អាជីវករខ្មែរ នៅផ្សាររោងគ្លឿ គិតជាទឹកប្រាស់អស់សរុបជាង១០លានបាត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

មិនធម្មតា តាមដានជំនួបជាប្រវត្តិសាស្រ្ត បៃដេន VS ពូទីន ម៉ោង៦ល្ងាចថ្ងៃនេះ ប្រើកម្លាំងទាហាន+នគបាល១.៩០០នាក់ និងយន្តហោះរបស់ញូវស៊ីឡែន,បារាំង និងអ៊ីតាលី ឡើងល្បាតលើដែនអាកាសប្រទេសរៀងខ្លួន ការពារការប្រជុំទៀតផង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ិស្រាអែល វាយប្រហារឈ្នួនកាហ្សាលើកដំបូង ក្នុងអាណត្តរដ្ឋាភិបាលថ្មីរបស់លោក បេន ណេត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យ បាន​ជួយ​សម្រាលកូន​ដល់​ស្ត្រី​ដែលមាន​ជំងឺ​កូ​វីដ​-១៩ និង​កំពុង​ព្យាបាល​ជំងឺ ទទួលបាន​ជោគជ័យ​ម្នាក់​ទៀតហើយ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ទាហានឈុតខ្មៅថៃ ចាប់ពលករខ្មែរ១០នាក់ ដែលលួចឆ្លងដែនចូលដោយខុសច្បាប់ នៅស្រុកខ្លងហាត ខេត្តស្រះកែវ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2445 នាក់
ម្សិលមិញ :
5106 នាក់
សប្តាហ៍នេះ :
69986 នាក់
ខែនេះ :
298959 នាក់
3 ខែនេះ :
1249919 នាក់
សរុប :
5164399 នាក់