ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ហេតុអី!អាជ្ញាធរស្រុក ថាឡា បរីវ៉ាត់ និងអាជ្ញាធរស្រុក បូរិ អូរស្វាយសែនជ័យ មិនចាត់ការត្រាក់ទ័រ​ភ្ជួរ​ដីព្រៃ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង ស្រុក​បុរី​ អូរ​ស្វាយ​សែន​ជ័យ​???
Wed,09 June 2021 (Time 05:33 PM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 10នាក់)


ស្ទឹងត្រែង​៖សេចក្ដីរាយការណ៍បានឲ្យដឹងថា ត្រាក់ទ័រ​ភ្ជួរ​ដីរ​ជាច្រើន​គ្រឿង​នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ និង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ ខេត្តស្ទឹងត្រែង​បានធ្វើ​សកម្មភាព​ភ្ជួរ​ដី​ពុំមាន​ប្លង់​ចុះបញ្ជី​ ដោយ​មន្ត្រី​ជំនាញ​ត្រឹមត្រូវ​នោះ​មកទល់ពេលនេះ​ គេ​ពុំទាន់​ឃើញ​មានការ​ទប់ស្កាត់ ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅឡើយ​ទេ​។​

ដើមឡើយ​ព្រៃឈើ​នៅក្នុង​ស្រុក​ទាំងពីរ​ខាងលើនេះ​ បានក្លាយ​ទៅជា​វាលរហោឋាន​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​ដីព្រៃ​បាន​ក្លាយជា​ព្រៃ​វាល​ព្រៃរបោះ​ ដី​គ្មាន​ប្លង់​ចុះបញ្ជី​ដោយ​មន្ត្រី​សុរិយោដី​ ដី​មួយចំនួន​បាន​ក្លាយទៅជា​កម្មសិទ្ធិរ​បស់​អ្នកមាន​លុយ មានអំណាច​នៅក្នុង​ខេត្ត​។​

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី​៩​ខែមិថុនា​ ឆ្នាំ២០២១ មាន​ត្រាក់ទ័រ​កំពុង​ភ្ជួរ​ដី​ត្រង់ចំណុច​អូរ​ ពោន​ ភូមិសាស្ត្រ​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ និង​ឃុំ​កោះ​ស្នែង​ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។​ តៃកុង​ត្រាក់ទ័រ​កំពុង​បញ្ជា​ម៉ាស៊ីន​ភ្ជួរ​ដីព្រៃ​នៅ​ចំណុច​អូរ​ពោន​ ឃុំ​កោះ​ស្នែង​ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ បាន​ប្រាប់​ឲ្យ​ដឹងថា​ ខ្លួន​គ្រាន់តែ​ជា​អ្នកបញ្ជា​ម៉ាស៊ីន​ត្រាក់ទ័រ​ក្នុង​មួយ​ម៉ោង​ស៊ីឈ្នួល​ថ្លៃ​មួយ​ម៉ឺន​រៀល​ប៉ុណ្ណោះ​។​ម្ចាស់​ត្រាក់ទ័រ​ទទួល​ធ្វើ​ដីព្រៃ​ឲ្យ​គេ​ក្នុង​មួយ​ម៉ោង​១២​ម៉ឺន​រៀល​។ អ្នកស៊ីឈ្នួល​ភ្ជួរ​ដី​ឲ្យ​គេ​បាន​បន្ថែមទៀតថា​ រឿង​រត់ការ​ទៅ​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ មាន​អ្នកចាត់ចែង​ផ្សេង​។​

​លោក ធឹង ម៉េង ប្រធាន​រៀបចំ​ដែនដី​នគររូបនីយកម្ម​និង​សំណង់​សូ​រិ​យោ​ដី ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ បាន​បញ្ជាក់ថា ដី​នៅ​ចំណុច​អូរ​ពោន​ ពុំទាន់​មាន​ចុះបញ្ជី​មាន​ប្លង់​ត្រឹមត្រូវ​នៅឡើយ​ទេ​។​

​ចំណែក​លោក លី មីនា អភិបាលស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ បាន​ប្រាប់​ផងដែរ​ថា ត្រាក់ទ័រ​ដែល​ទៅ​ភ្ជួរ​ដី​ពាក់ព័ន្ធ​នឹង ដី​ព្រៃឈើ​គ្មាន​ប្លង់​គឺជា​អំពើ​ខុសច្បាប់​ លោក​នឹង​ឲ្យ​មន្ត្រី​ជំនាញ​បរិស្ថាន​ចុះ​ស៊ើបអង្កេត​ ករណី​មាន​ត្រាក់ទ័រ​ភ្ជួរ​ដីព្រៃ​នៅ​ចំណុច​ពោន​ខាងលើនេះ​។​លោក​អភិបាលស្រុក​បាន​បន្ថែម​ទៀតថា​ រហូតមកទល់​នឹង​ពេលនេះ​ អ្នកមាន​ត្រាក់ទ័រ​មិនបាន​សុំ​ការអនុញ្ញាត​ ដើម្បី​សម្អាត​ដី​កម្មសិទ្ធិ​របស់ខ្លួន​ ឬ​ដី​ពាក់ព័ន្ធ​ណាមួយ​នៅ​ត្រើយ​ខាងលិច​ទន្លេមេគង្គ​ ក្នុងស្រុក​របស់លោក​នៅឡើយ​។​

លោក​អភិបាលស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​បាន​និយាយទៀតថា​យោងតាម​ច្បាប់​អ្នកមាន​ត្រាក់ទ័រ​ជា​កម្មសិទ្ធិ​ឬ​ជួល​មុននឹង​ភ្ជួរ​ដី​នៅ​ចំណុច​ណាមួយ​ត្រូវតែ​សុំ​ការអនុញ្ញាត​ពី​ថ្នាក់ស្រុក​ជាមុនសិន​ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​វាយតម្លៃ​រួច​អនុញ្ញាត​តាម​ក្រោយ​៕

ព័ត៌មានគួរចាប់អារម្មណ៍

ច្បាស់ការហើយ!ឆេះឃ្លាំងស្តុកទំនិញរបស់អាជីវករខ្មែរ នៅផ្សាររោងគ្លឿ គិតជាទឹកប្រាស់អស់សរុបជាង១០លានបាត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

មិនធម្មតា តាមដានជំនួបជាប្រវត្តិសាស្រ្ត បៃដេន VS ពូទីន ម៉ោង៦ល្ងាចថ្ងៃនេះ ប្រើកម្លាំងទាហាន+នគបាល១.៩០០នាក់ និងយន្តហោះរបស់ញូវស៊ីឡែន,បារាំង និងអ៊ីតាលី ឡើងល្បាតលើដែនអាកាសប្រទេសរៀងខ្លួន ការពារការប្រជុំទៀតផង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ិស្រាអែល វាយប្រហារឈ្នួនកាហ្សាលើកដំបូង ក្នុងអាណត្តរដ្ឋាភិបាលថ្មីរបស់លោក បេន ណេត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យ បាន​ជួយ​សម្រាលកូន​ដល់​ស្ត្រី​ដែលមាន​ជំងឺ​កូ​វីដ​-១៩ និង​កំពុង​ព្យាបាល​ជំងឺ ទទួលបាន​ជោគជ័យ​ម្នាក់​ទៀតហើយ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ទាហានឈុតខ្មៅថៃ ចាប់ពលករខ្មែរ១០នាក់ ដែលលួចឆ្លងដែនចូលដោយខុសច្បាប់ នៅស្រុកខ្លងហាត ខេត្តស្រះកែវ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2396 នាក់
ម្សិលមិញ :
5106 នាក់
សប្តាហ៍នេះ :
69937 នាក់
ខែនេះ :
298910 នាក់
3 ខែនេះ :
1249870 នាក់
សរុប :
5164350 នាក់