ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
UNSCគាំទ្រ"កូ តេរ៉េស"ជាអគ្គលេខាធិការអង្គការសហប្រជាជាតិ អាណត្តទី២
Wed,09 June 2021 (Time 10:31 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 14នាក់)


ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គាំទ្រលោ អាន់តូនីអូ កូតេរ៉េស អោយទទួលតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិអាណត្តទី២ ឬបន្ត៥ឆ្នាំទៀត។
សារព័ត៍មានបរទេស រាយការណ៍ពីទីក្រុងញូវយ៉ក ប្រទេសសហរដ្ឋអាមេរិក នៅថ្ងៃទី៩មិថុនា ថា លោក ស្វេន យេកេនសាន់ ឯកអគ្គរដ្ឋទូតអេត្យូពី ប្រចាំអង្គការសហប្រជាជាតិ(UN)ថ្លែងកាលពីថ្ងៃអង្គារ៍ថា សមាជិកទាំង១៥ប្រទេស មានមត្តិជាឯកច្ឆ័ន គាំទ្រលោក អាន់តូនីអូ កូតេរ៉េស អោយទទួលតំណែងជាអគ្គលេខាធិការអង្គការសហប្រជាជាតិអាណត្តទី២ ឬ៥ឆ្នាំទៀត។ជំហ៊ានដំបូងមានសេចក្ដីរាយការណ៍ថា មហាសន្និបាតអង្គការសហប្រជាជាតិ(UNGA)ត្រៀមប្រជុំជាមួយគ្នា នៅថ្ងៃទី១៨មិថុនានេះ ដើម្បីតែងតាំងកូ តេរ៉េស ជាផ្លូវការណ៍ អោយបន្តតំណែង៥ឆ្នាំទៀត រាប់ចាប់តាំងពីថ្ងៃទី១ មករា ២០២២ ដោយឡែក កូ តេរ៉េស វ័យ៧២ឆ្នាំ អតីតនាយករដ្ឋមន្រ្តីរបស់មពរ័ ទុយហ្គាល និងធ្លាប់ទទួលតំណែងជាលេខាការិយាល័យជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ(UNHCR)ចេញសេចក្ដីថ្លែងការណ៍ អគុណនៅការជឿទុកចិត្តពីUNSC និងសង្ឃឹមថា ហ្នឹងបានទទួលការជឿទុកចិត្ត ពីមហាសន្និបាតអង្គការសហប្រជាជាតិដូចគ្នា។បច្ចុប្បន្ន កូ តេរ៉េស ទទួលតំណែងជាអគ្គលេខាUNជាមនុស្សទី៩ តាំងពីថ្ងៃទី១មករា ២០១៧ បន្តពីលោក បាន គីមូន អតីតរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ដោយការឡើងចូលកាន់តំណែងរបស់កូ តេរ៉េស កើតឡើងត្រឹមតែមិនប៉ុន្មានសប្ដាហ៍ មុនការទទួលតំណែងមេដឹកនាំសហរដ្ឋមនុស្សទី៤៥ របស់ប្រធានាធិបតីដូណាល់ ត្រាំ មួយក្នុង"ភារកិច្ចសំខាន់របស់កូ តេរ៉េស ទើបក្លាយជា"ការទប់ទល់"ជាមួយមេដឹកនាំសហរដ្ឋនៅពេលនោះ ដែលធ្លាប់ដាក់សំណួរ ទាក់ទងរចនាសម្ពន្ធ័ធ្វើការងាររបស់UN និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងរូបភាពពហ៊ុភាគី។បច្ចុប្បន្ន សហរដ្ឋគឺជាប្រទេសអ្នកបរិច្ចាកដ៏ធំបំផុតរបស់UN គិតជាប្រមាណ៣,០០០លានដុល្លារសហរដ្ឋ ក្នុងមួយឆ្នាំ ឬ២២%របស់ថវិកាគាំទ្រផ្នែកនេះ និងនៅតែចំណាយលុយឧបត្ថមភារកិច្ចរក្សាសន្តិភាពក្នុងមួយឆ្នាំ៦,០០០លានដុល្លារសហរដ្ឋទៀត ឬប្រមាណ១/៤ របស់ថវិកាក្នុងមួយឆ្នាំ សម្រាប់គម្រោងខាងលើ តែរដ្ឋាភិបាលលោកត្រាំ កាត់បន្ថយប្រាក់ឧបត្ថមផ្នែកនេះស្ទើទាំងអស់ ធ្វើឲ្យUNខ្វះលម្នឹងយ៉ាងខ្លាំងក្នុងពេលនោះ រហូតដល់សហរដ្ឋផ្លាស់ប្ដូរអំណាច ចូលដល់ប្រធានាធិបតីចូ នៃដេន មេដឹកនាំបច្ចុប្បន្ន ដែលអះអាងការជម្រះប្រាក់ទាំងអស់៕

ព័ត៌មានគួរចាប់អារម្មណ៍

ច្បាស់ការហើយ!ឆេះឃ្លាំងស្តុកទំនិញរបស់អាជីវករខ្មែរ នៅផ្សាររោងគ្លឿ គិតជាទឹកប្រាស់អស់សរុបជាង១០លានបាត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

មិនធម្មតា តាមដានជំនួបជាប្រវត្តិសាស្រ្ត បៃដេន VS ពូទីន ម៉ោង៦ល្ងាចថ្ងៃនេះ ប្រើកម្លាំងទាហាន+នគបាល១.៩០០នាក់ និងយន្តហោះរបស់ញូវស៊ីឡែន,បារាំង និងអ៊ីតាលី ឡើងល្បាតលើដែនអាកាសប្រទេសរៀងខ្លួន ការពារការប្រជុំទៀតផង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ិស្រាអែល វាយប្រហារឈ្នួនកាហ្សាលើកដំបូង ក្នុងអាណត្តរដ្ឋាភិបាលថ្មីរបស់លោក បេន ណេត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យ បាន​ជួយ​សម្រាលកូន​ដល់​ស្ត្រី​ដែលមាន​ជំងឺ​កូ​វីដ​-១៩ និង​កំពុង​ព្យាបាល​ជំងឺ ទទួលបាន​ជោគជ័យ​ម្នាក់​ទៀតហើយ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ទាហានឈុតខ្មៅថៃ ចាប់ពលករខ្មែរ១០នាក់ ដែលលួចឆ្លងដែនចូលដោយខុសច្បាប់ នៅស្រុកខ្លងហាត ខេត្តស្រះកែវ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2734 នាក់
ម្សិលមិញ :
5106 នាក់
សប្តាហ៍នេះ :
70275 នាក់
ខែនេះ :
299248 នាក់
3 ខែនេះ :
1250208 នាក់
សរុប :
5164688 នាក់