ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូនឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ
Tue,08 June 2021 (Time 09:05 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 18នាក់)


នៅរសៀលថ្ងៃចន្ទ ទី៧ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាចូលជួបពិភាក្សាការងារនៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើមនៃជំនួបនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានកត់សំគាល់ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកជំទាវអនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកមកកាន់កម្ពុជាកាលពីពេលថ្មីៗនេះ។

ក្នុងនោះដែរ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាតាមរយៈទស្សនកិច្ចនេះដ៏មានសារៈសំខាន់នេះ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាយថែមទៀត។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ជូនចំពោះរដ្ឋាភិបាលអាមេរិកដែលបានផ្ដល់ការគាំទ្រដល់ការងារជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។

នៅលើវិស័យអនុវត្តច្បាប់វិញ សម្ដេចក្រឡាហោម និងឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អលើការងារប្រយុទ្ធប្រឆាំងបទល្មើស ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសកិច្ចគាំពារកុមារ និងការអនុវត្តតាមសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។

ចំពោះការអនុវត្តតាមសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនេះ សម្ដេចបានមានប្រសាសន៍ថាប្រទេសកម្ពុជាតែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួបនូវកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួនក្នុងការអនុវត្តនូវសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាតិទៅលើកិច្ចការនានា ជាពិសេសពាក់ព័ន្ធនឹងក្រុមប្រឹក្សាសន្តិសុខ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើការងារពាក់ព័ន្ធវិស័យបរិស្ថាន ឯកឧត្តមឯកអគ្គរដ្ឋទូតអាមេរិក បានជម្រាបជូនសម្ដេចក្រឡាហោមដថាបច្ចុប្បន្ននេះ មានគម្រោងមួយចំនួនពាក់ព័ន្ធនឹងការងារបរិស្ថានកំពុងដំណើរការនៅកម្ពុជាក្រោមការជួយគាំទ្ររបស់សហរដ្ឋអាមេរិក ហើយឯកឧត្តមចង់ឃើញវឌ្ឍនភាពបន្តរីកចំរើនលើការងារទាំងនោះពាក់ព័ន្ធនឹងវិស័យបរិស្ថាននេះ។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា ក្រៅពីការងារពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ភាគីទាំងពីរក៏អាចកំណត់នូវវិស័យផ្សេងៗទៀត សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយនៅក្នុងវិស័យបរិស្ថាននេះ សម្ដេចបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូ និងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការថ្លឹងថ្លែងអំពីការអភិវឌ្ឍ និងផលប៉ះពាល់ទៅលើបញ្ហាបរិស្ថាន។

សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍ថា សម្ដេចផ្ទាល់តែងតែផ្ដល់ការលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរនៅមូលដ្ឋានឱ្យបន្តកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងរួមគ្នាបំរើផលប្រយោជន៍រួម។

សម្ដេចបានបន្ថែមថារាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានតែងតែចាត់ទុកអ្នកធ្វើការងារផ្នែកបរិស្ថានជាដៃគូ និងតែងតែលើកទឹកចិត្តអ្នកធ្វើការងារពាក់ព័ន្ធនឹងបញ្ហានេះ ចាត់ទុកគ្នាជាដៃគូទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហារួមជាមួយគ្នា។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានសង្កត់ធ្ងន់ដែរថា កន្លងមកក៏មានសកម្មភាពមួយចំនួនដែលបានធ្វើឡើងក្រោមហេតុផលនៃសកម្មភាពការពារបរិស្ថាន ប៉ុន្តែមានចេតនាបង្កបញ្ហាអសន្តិសុខ ប៉ះពាល់សណ្ដាប់សាធារណៈ ដែលសកម្មភាពទាំងនោះ អាជ្ញាធរមានសមត្ថកិច្ចត្រូវតែមានវិធានការសមស្របទៅតាមច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

ច្បាស់ការហើយ!ឆេះឃ្លាំងស្តុកទំនិញរបស់អាជីវករខ្មែរ នៅផ្សាររោងគ្លឿ គិតជាទឹកប្រាស់អស់សរុបជាង១០លានបាត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

មិនធម្មតា តាមដានជំនួបជាប្រវត្តិសាស្រ្ត បៃដេន VS ពូទីន ម៉ោង៦ល្ងាចថ្ងៃនេះ ប្រើកម្លាំងទាហាន+នគបាល១.៩០០នាក់ និងយន្តហោះរបស់ញូវស៊ីឡែន,បារាំង និងអ៊ីតាលី ឡើងល្បាតលើដែនអាកាសប្រទេសរៀងខ្លួន ការពារការប្រជុំទៀតផង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ិស្រាអែល វាយប្រហារឈ្នួនកាហ្សាលើកដំបូង ក្នុងអាណត្តរដ្ឋាភិបាលថ្មីរបស់លោក បេន ណេត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យ បាន​ជួយ​សម្រាលកូន​ដល់​ស្ត្រី​ដែលមាន​ជំងឺ​កូ​វីដ​-១៩ និង​កំពុង​ព្យាបាល​ជំងឺ ទទួលបាន​ជោគជ័យ​ម្នាក់​ទៀតហើយ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ទាហានឈុតខ្មៅថៃ ចាប់ពលករខ្មែរ១០នាក់ ដែលលួចឆ្លងដែនចូលដោយខុសច្បាប់ នៅស្រុកខ្លងហាត ខេត្តស្រះកែវ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2408 នាក់
ម្សិលមិញ :
5106 នាក់
សប្តាហ៍នេះ :
69949 នាក់
ខែនេះ :
298922 នាក់
3 ខែនេះ :
1249882 នាក់
សរុប :
5164362 នាក់