ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
WHOចង្អុលបង្ហាញ"G7"រក្សាសន្យាបរិច្ចាកវ៉ាក់សាំងកូវីដ
Tue,08 June 2021 (Time 11:31 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 18នាក់)


អង្គការសុខភាពពិភពលោក អំពាវនាវក្រុមប្រទេសអ្នកមាន"G7"ប្រគល់វ៉ាក់សាំងការពារកូវីដ-១៩ ឲ្យដល់គម្រោងខូ វែក"តាមការសន្យា"រហូតពេញមួយខែនេះ និងខែកក្កដាផងដែរ។
សារព័ត៍មានបរទេស រាយការណ៍ពីក្រុងចេ នីវ៉ា ប្រទេសញូវ ស៊ីឡែន នៅថ្ងៃទី៨មិថុនា ថា លោក ថេតរ៉ស អែតណាហម កេបេយេស៊ុល ជំនួយការអង្គការសុខភាពពិភពលោក(WHO)ថ្លែងកាលពីថ្ងៃចន្ទ័កន្លងមក អំពាវនាវក្រុមហ៊ុនគ្រប់កន្លែងលើលោក ដែលផល្លិតវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ បង្កើនផ្ដល់សារៈសំខាន់ជាមួយគម្រោងការខូ វែក ដែលនៅតែខ្វះខាតទាំងថវិកា និងវ៉ាក់សាំងផល្លិតសម្រេច ដើម្បីប្រញ៉ាប់ចែកចាយឲ្យដល់ក្រុមប្រទេសក្រីក្រ។លោក ថេត រ៉ស ថ្លែងថា រហូតដល់ខណៈនេះ ក្រុមប្រទេសអ្នកមាន នៅតែមិនបញ្ឈប់ដណ្ដើមទិញវ៉ាក់សាំង និងកំពង់ត្រៀមចាក់ឲ្យដល់ប្រជាជនអាយុ១២-១៥ឆ្នាំ ដោយមានប្រទេសខ្លះ ផ្ដើមចាក់ទៅហើយ ក្នុងខណៈដែលក្រុមប្រទេសក្រីក្រភាគច្រើន នៅមិនមានវ៉ាក់សាំងគ្រប់គ្រាន់ ចែកចាយឲ្យដល់បុគ្គលឹកពេទ្យ និងមន្រ្តីជួរមុខ រហូតដល់ប្រជាជនក្រុមងាយរងគ្រោះ នៅក្នុងប្រទេសរបស់ខ្លួនឯង ដែលអាចមានអាការៈធ្ងន់ធ្ងរជាងមនុស្សទូទៅ បើធ្លាក់ខ្លួនឈឺដោយជម្ងឺកូវីដ-១៩។សូមជំរាបថា ក្រុមប្រទេសឧស្សាហកម្មនាំមុខរបស់ពិភពលោក៧កន្លែង ឬ(G7)ហ្នឹងមានការប្រជុំកម្រិតមេដឹកនាំ នៅតំបន់ខន វ៉ល របស់អង់គ្លេស៍ ក្នុងអំឡុងចុងសប្ដាហ៍នេះ ដែលលោក ថេត រ៉ស អំពាវនាវឲ្យមេដឹកនាំទាំង៧ប្រទេស រួមមានៈ សហរដ្ឋអាមេរិក,កា ណាដា,អង់គ្លេស៍,អាល្លឺម៉ង់,បារាំង,អ៊ិតាលី និងជប៉ុន រហូតដល់តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប(EU)"រក្សាការសន្យា" ដែលមិនមែនការបរិច្ចាកវ៉ាក់សាំងចាស់ ខូ វែក តែត្រូវជាការប្រគល់វ៉ាក់សាំងតាមគ្រប់ពេលវេលា គឺរវាងខែមិថុនា ដល់កក្កដានេះ គឺប្រមាណ២០០លានដូសទៀត។ដោយឡែកក្រុមហ៊ុនអ្នកផល្លិតវ៉ាក់សាំង សូមឲ្យប្រគល់"សិទ្ធក្នុងការបដិសេធ៍" ទៅតាមវិចារណៈញ្ញាណរបស់ខូ វែក ឬប្រគល់ទំនិញឲ្យបានយ៉ាងតិចពាក់កណ្ដាល ដូចតាមដែលបានព្រមព្រៀងគ្នាទុកក្នុងឆ្នាំនេះ បច្ចុប្បន្ន អ្នកផល្លិតដែល"ផ្ដាច់មុខ"ក្នុងការត្រូវបញ្ជូនវ៉ាក់សាំងៀមួយខូ វែក រួមមានៈ ហ្វៃសេ អែស្រ្តា សេនេកា ចនសាន់ អែនចនសាន់ ម៉ូ ដេណា ស៊ិ ណូហ្វាម និងស៊ិ ណូវែក៕

ព័ត៌មានគួរចាប់អារម្មណ៍

ច្បាស់ការហើយ!ឆេះឃ្លាំងស្តុកទំនិញរបស់អាជីវករខ្មែរ នៅផ្សាររោងគ្លឿ គិតជាទឹកប្រាស់អស់សរុបជាង១០លានបាត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

មិនធម្មតា តាមដានជំនួបជាប្រវត្តិសាស្រ្ត បៃដេន VS ពូទីន ម៉ោង៦ល្ងាចថ្ងៃនេះ ប្រើកម្លាំងទាហាន+នគបាល១.៩០០នាក់ និងយន្តហោះរបស់ញូវស៊ីឡែន,បារាំង និងអ៊ីតាលី ឡើងល្បាតលើដែនអាកាសប្រទេសរៀងខ្លួន ការពារការប្រជុំទៀតផង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ិស្រាអែល វាយប្រហារឈ្នួនកាហ្សាលើកដំបូង ក្នុងអាណត្តរដ្ឋាភិបាលថ្មីរបស់លោក បេន ណេត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យ បាន​ជួយ​សម្រាលកូន​ដល់​ស្ត្រី​ដែលមាន​ជំងឺ​កូ​វីដ​-១៩ និង​កំពុង​ព្យាបាល​ជំងឺ ទទួលបាន​ជោគជ័យ​ម្នាក់​ទៀតហើយ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ទាហានឈុតខ្មៅថៃ ចាប់ពលករខ្មែរ១០នាក់ ដែលលួចឆ្លងដែនចូលដោយខុសច្បាប់ នៅស្រុកខ្លងហាត ខេត្តស្រះកែវ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2601 នាក់
ម្សិលមិញ :
5106 នាក់
សប្តាហ៍នេះ :
70142 នាក់
ខែនេះ :
299115 នាក់
3 ខែនេះ :
1250075 នាក់
សរុប :
5164555 នាក់