ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ឈិខា ហ្គោ កក្រើកចុងសប្ដាហ៍ ក្មាន់កាំភ្លើងបាញ់ស្រោចលើក្រុមមនុស្ស បណ្ដាលឲ្យស្លាប់៥នាក់ និង៤០នាក់ទៀតរងរបួស
Mon,07 June 2021 (Time 04:36 PM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 34នាក់)


ថ្ងៃទី៧មិថុនានេះ CNNរាយការណ៍អំពើហឹង្សាពីរឿងកាំភ្លើង នៅសហរដ្ឋអាមេរិកម្ដងទៀត ចុងក្រោយកើតឡើងជាច្រើនលើកក្នុងទីក្រុងឈីខា ហ្គោ អំឡុងម៉ោង១៦,០០នាទី ថ្ងៃទី៤មិថុនា ដល់ម៉ោង៥,๐๐នាទី ថ្ងៃទី៥មិថុនា មានមនុស្សស្លាប់យ៉ាងតិច៥នាក់ និង៤០នាក់ទៀតរងរបួស ខណៈដែលក្រុមនគបាលឈីខា ហ្គោ បញ្ជាក់ថា សមត្ថកិច្ចបានទទួលសេចក្ដីរាយការណ៍ហេតុការណ៍៣៤លើក ប៉ុន្តែនៅតែចាប់ជនបង្កហេតុទាំង៥លើកមិនទាន់បាន។ក្នុងចំណោមអ្នករងរបួសបណ្ដាលមកពីហេតុការណ៍ កាលពីព្រឹកថ្ងៃទី៦មិថុនា នៅអាគារ៨៩០០កន្លែង ក្រោយពីក្មាន់កាំភ្លើងជិះរថយន្តធនតូចព៌ណខៀវ បាញ់ស្រោចទៅលើក្រុមមនុស្សដែលឈរនៅលើផ្លូវថ្មើជើង រងរបួស៨នាក់ ក្នុងនោះប្រុស៦នាក់ និងស្រី២នាក់ អាយុចាប់ពី២៨-៣៨ឆ្នាំ ទាំងអស់ត្រូវបញ្ជូនទៅមន្ទីរពេទ្យមូលដ្ឋានផ្សេងៗ ដោយឡែកជនសង្ស័យនៅតែរួចខ្លួន។ក្រៅពីនេះ កើត២ហេតុការណ៍ទៀត រួមមានៈក្មាន់កាំភ្លើងជិះរថយន្តប្រើកាំភ្លើងបាញ់ទៅលើបុរសវ័យ៣៤ឆ្នាំ ដែលឈរនៅមាត់ផ្លូវ ដោយគ្រាប់កាំភ្លើងត្រូវជើង និងបុរសវ័យ២៤ឆ្នាំ ខណៈដែលដេកលក់ ត្រូវបាញ់ច្រើនគ្រាប់ តែផ្ដើមចេញពីហេតុការណ៍ទាំង២លើក ជនរងគ្រោះរួចផុតពីការស្លាប់។ការបាញ់រះកាលពីចុងសប្ដាហ៍នេះ កើតឡើងខណៈដែលក្រុមនគបាលឈិខា ហ្គោ រាយការណ៍ចំនួនអ្នកស្លាប់ដោយសារកាំភ្លើងទាបបំផុតអំឡុងចុងសប្ដាហ៍ ថ្ងៃរំលឹកដល់អ្នកពលីជាតិគម្រប់ខួប១០ឆ្នាំកន្លងមក។សូមជំរាបថា ជាង៨.៤០០នាក់ ស្លាប់ដោយសារអំពើហឹង្សាពីកាំភ្លើងនៅសហរដ្ឋអាមេរិកឆ្នាំនេះ តាមទិន្ន័យៅកសារផ្ដិតទុកអំពើហឹង្សាពីកាំភ្លើង ដោយចំនួនការបាញ់រះជាង២៤០លើក រហូតដល់ថ្ងៃទី១មិថុនា។ដោយឡែកកាលពីខែសភា Gun violence Archive ប្រាប់CNNថា មានការស្លាប់ដោយសារអំពើហឹង្សាពីកាំភ្លើងរហូតដល់ឆ្នាំនេះ កើនឡើង២៣%៕

ព័ត៌មានគួរចាប់អារម្មណ៍

ច្បាស់ការហើយ!ឆេះឃ្លាំងស្តុកទំនិញរបស់អាជីវករខ្មែរ នៅផ្សាររោងគ្លឿ គិតជាទឹកប្រាស់អស់សរុបជាង១០លានបាត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

មិនធម្មតា តាមដានជំនួបជាប្រវត្តិសាស្រ្ត បៃដេន VS ពូទីន ម៉ោង៦ល្ងាចថ្ងៃនេះ ប្រើកម្លាំងទាហាន+នគបាល១.៩០០នាក់ និងយន្តហោះរបស់ញូវស៊ីឡែន,បារាំង និងអ៊ីតាលី ឡើងល្បាតលើដែនអាកាសប្រទេសរៀងខ្លួន ការពារការប្រជុំទៀតផង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ិស្រាអែល វាយប្រហារឈ្នួនកាហ្សាលើកដំបូង ក្នុងអាណត្តរដ្ឋាភិបាលថ្មីរបស់លោក បេន ណេត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យ បាន​ជួយ​សម្រាលកូន​ដល់​ស្ត្រី​ដែលមាន​ជំងឺ​កូ​វីដ​-១៩ និង​កំពុង​ព្យាបាល​ជំងឺ ទទួលបាន​ជោគជ័យ​ម្នាក់​ទៀតហើយ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ទាហានឈុតខ្មៅថៃ ចាប់ពលករខ្មែរ១០នាក់ ដែលលួចឆ្លងដែនចូលដោយខុសច្បាប់ នៅស្រុកខ្លងហាត ខេត្តស្រះកែវ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2698 នាក់
ម្សិលមិញ :
5106 នាក់
សប្តាហ៍នេះ :
70239 នាក់
ខែនេះ :
299212 នាក់
3 ខែនេះ :
1250172 នាក់
សរុប :
5164652 នាក់