ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
គួរឲ្យរន្ធត់!រថភ្លើង២ខ្សែរ"បុកគ្នាធ្ងន់ធ្ងរ"នៅប៉ាគិស្ថាន ស្លាប់៣២នាក់ និងជិត១០០នាក់ រងរបួស
Mon,07 June 2021 (Time 02:35 PM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 14នាក់)


AFPនិងឥណ្ឌាTV រាយការណ៍នៅថ្ងៃទី៧មិថុនា កើតហេតុរថភ្លើងដឹកអ្នកដំណើរ២ខ្សែរ បុកគ្នានៅតំបន់ខូតគិ ឃែវ៉ាន់ស៊ីន ភាគខាងត្បូងរបស់ប៉ាគិស្ថាន បណ្ថាលឲ្យមានមនុស្សស្លាប់យ៉ាងតិច៣២នាក់ និងជិត១០០នាក់រងរបួស ដោយឡែកមូលហេតុគេកំពង់តែស្រាវជ្រាវ។សេចក្ដីរាយការណ៍បញ្ជាក់ថា នៅពេលព្រឹក តាមម៉ោងនៅក្នុងស្រុក រថភ្លើងដឹកអ្នកដំណើរខ្សែរ មីលឡាត់ អ៊ិចហ្រ្វេស ជួបឧបទ្ធវហេតុធ្លាក់ផ្លូវ និងក្រឡាប់ ខណៈធ្វើដំណើរពីតំបន់ ដា កូតហា ទៅឯតំបន់កា រ៉ាជី បណ្ដាលឲ្យរថភ្លើងខ្សែរ សេសៃអេត អ៊ិចហ្រ្វេស ពីតំបន់ ឡាក់ ហរ និងកំពង់សំដៅទៅតំបន់កា រ៉ាជី ទៅបុកគ្នាយ៉ាងខ្លាំង។លោក អ៊ុស្មាន អាប់ឌុលឡោះ អនុប្រធានគ្រប់គ្រងតំបន់ ខូតគិ បញ្ជាក់ថា ទូររថភ្លើងប្រមាណ១៣-១៤ទូរក្រឡាប់ រតាត់រតាយ និង៦-៨ទូរទៀត ត្រូវបុកបែកបាក់ខ្ទេចខ្ទី ជំហ៊ានដំបូងរដ្ឋបាលមូលដ្ឋាន ប្រកាសស្ថានការណ៍អាសន្ននៅមន្ទីរពេទ្យជាច្រើនកន្លែង ក្នុងតំបន់ខូតគិ, ថាគិ,អូ បារ៉ូ និងមិប៉ុរះ ម៉ាថេឡូ សូមជំរាបថា ឧបទ្ធវហេតុខាងរថភ្លើងនៅប៉ាគិស្ថានកើតឡើងញឹកញាប់ ដោយសារខ្វះការបំរើសេវា ចាត់ការឲ្យបានល្អ ថែមទាំងមានបញ្ហាពុករលួយ ដែលបណ្ដាលឲ្យប៉ះពាល់ដល់ថវិកាក្នុងការជួសជុល ប្រពន្ធ័រថភ្លើង ដោយករណីគួរឲ្យតក់ស្លុតកាលពីឆ្នាំ២០១៩ ជាហេតុភ្លើងឆេះក្បួនរថភ្លើងខ្សែរតំបន់ កា រ៉ាជី-តំបន់រ៉ាវ៉ាល់ ពីនឌី ដែលឆក់យកជីវិតអ្នកដំណើរជាង៧៥នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

ច្បាស់ការហើយ!ឆេះឃ្លាំងស្តុកទំនិញរបស់អាជីវករខ្មែរ នៅផ្សាររោងគ្លឿ គិតជាទឹកប្រាស់អស់សរុបជាង១០លានបាត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

មិនធម្មតា តាមដានជំនួបជាប្រវត្តិសាស្រ្ត បៃដេន VS ពូទីន ម៉ោង៦ល្ងាចថ្ងៃនេះ ប្រើកម្លាំងទាហាន+នគបាល១.៩០០នាក់ និងយន្តហោះរបស់ញូវស៊ីឡែន,បារាំង និងអ៊ីតាលី ឡើងល្បាតលើដែនអាកាសប្រទេសរៀងខ្លួន ការពារការប្រជុំទៀតផង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ិស្រាអែល វាយប្រហារឈ្នួនកាហ្សាលើកដំបូង ក្នុងអាណត្តរដ្ឋាភិបាលថ្មីរបស់លោក បេន ណេត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យ បាន​ជួយ​សម្រាលកូន​ដល់​ស្ត្រី​ដែលមាន​ជំងឺ​កូ​វីដ​-១៩ និង​កំពុង​ព្យាបាល​ជំងឺ ទទួលបាន​ជោគជ័យ​ម្នាក់​ទៀតហើយ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ទាហានឈុតខ្មៅថៃ ចាប់ពលករខ្មែរ១០នាក់ ដែលលួចឆ្លងដែនចូលដោយខុសច្បាប់ នៅស្រុកខ្លងហាត ខេត្តស្រះកែវ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2469 នាក់
ម្សិលមិញ :
5106 នាក់
សប្តាហ៍នេះ :
70010 នាក់
ខែនេះ :
298983 នាក់
3 ខែនេះ :
1249943 នាក់
សរុប :
5164423 នាក់