ថ្ងៃច័ន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
មេឈ្មួញឈ្មោះ ថាំង ថយ ឈូសឆាយ បំផ្លាញព្រៃលិចទឹកដ៏សែនមហន្តរាយ លោក សុខ លូ អភិបាលខេត្តកំពង់ធំ គួរមានវិធានការបង្រ្កាបផងទាន
Tue,29 June 2021 (Time 02:14 PM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 37នាក់)


កំពង់ធំ៖យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ស្វាយ បានឲ្យដឹងថា ឈ្មួញឈ្មោះ ថាំង ថយ រស់នៅក្នុងភូមិក្រសាំងគ ឃុំសាន់ គ ស្រុកកំពង់ស្វាយ ដែលមានខ្នងបង្អែករឹងមាំ បានធ្វើសកម្មភាពឈូសឆាយ រុករាន ទន្រ្ទាន កាន់កាប់ដីព្រៃលិចទឹក តំបន់ខាងលិចបឹងវៀល តាមអំពើចិត្ត។ប្រជាពលរដ្ឋបានអះអាងទៀតថា មន្រ្តីរដ្ឋបាលជលផល នឹងមន្រ្តីអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ,ស្រុក ទំនងទទួលបានផលប្រយោជន៍ពីឈ្មួញឈ្មោះ ថាំង ថយ ទើបមិនចាត់វិធានការបង្រ្កាប ជាពិសេសមន្រ្តីរដ្ឋបាលជលផលក្នុងស្រុកកំពង់ស្វាយ បណ្ដោយឲ្យឈ្មួញឈ្មោះថាំង ថយ ទន្រ្ទានកាប់កាប់ដីព្រៃលិចទឹកក្នុងតំបន់ហាមឃាត់ បានយ៉ាងសុខស្រួល។ប្រភពពីប្រជាពលរដ្ឋក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា ឈ្មួញឈ្មោះ ថាំង ថយ បានធ្វើសកម្មភាពឈូសឆាយព្រៃលិចទឹកនៅចំណុចខាងលិចបឹងវៀល ប្រមាណ១,០០០ម៉ែត្រ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបានយ៉ាងរលូន។ប្រភពអោយដឹងបន្តទៀតថា បើមិនមានការបើកដៃពីសំណាក់មន្រ្តីរដ្ឋបាលជលផល នឹងមន្រ្តីអាជ្ញាធរមូលដ្ឋានទេនោះ ប្រាកដណាស់ថា ឈ្មួញឈ្មោះ ថាំង ថយ ពិតជាមិនអាចធ្វើសកម្មភាពឈូសឆាយ ទន្រ្ទានកាន់កាប់ដីព្រៃលិចទឹក ដែលជាជម្រកត្រីពង កូន បាននោះឡើយ។ប្រជាពលរដ្ឋបានអំពាវនាវសុំឲ្យលោកសុខ លូ អភិបាលខេត្តកំពង់ធំ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ព្រោះលោកហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ នឹងលោកប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ បណ្ដោយឲ្យសកម្មភាពទន្រ្ទានកាន់កាប់ដីព្រៃលិចទឹក កើតឡើងយ៉ាងអាណាធិបតេយ្យ។ប្រភពស្និតនឹងឈ្មួញឈ្មោះ ថាំង ថយ បានឲ្យដឹងថា ឈ្មួញម្នាក់នេះ មានទំនាក់ទំនងជិតស្និតជាមួយមន្រ្តីរដ្ឋបាលជលផល នឹងមន្រ្តីអាជ្ញាធរមូលដ្ឋាន ហើយចេះបែងចែកផលប្រយោជន៍ ទើបអាចធ្វើព្យុះភ្លៀងតាមទំនើងចិត្តបាន។ជាក់ស្ដែងលោកហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ កំពង់សម្ងំស្ងាត់ឈឹង ក្នុងខណៈដែលមន្រ្តីរដ្ឋបាលជលផលនៅស្រុកកំពង់ស្វាយ បើកដៃឲ្យឈ្មួញឈ្មោះ ថាំង ថយ ឈូសឆាយបំផ្លាញព្រៃលិចទឹកយ៉ាងមហន្តរាយ។ដូច្នេះ គួរតែលោកសុខ លូ អភិបាលខេត្តកំពង់ធំគួរពិនិត្យផង ព្រោះបច្ចុប្បន្ន ឈ្មួញឈ្មោះថាំង ថយ កំពង់ធ្វើសកម្មភាពឈូសឆាយ ទន្រ្ទានកាន់កាប់ដីព្រៃលិចទឹកនៅចំណុចខាងលិចបឹង វៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋចិនក្នុងទីក្រុងទុន ហួង តំបន់កានស៊ូ ប្រឈមជាមួយព្យុះត្រាយបោកបក់"ងងិតមេឃ ងងិតដី" (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ថៃថ្ងៃនេះទី២៦/៧/២០២១ អ្នកឆ្លងកូវីដថ្មី១៥,៣៧៦នាក់ ស្លាប់៧៨នាក់ (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនិងទន្ទឹងរង់ចាំបំពេញការងារយ៉ាងជិតស្និត ជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ជូន​ដំណើរ​សព​ទី​៨១ នៃ​អ្នកជំងឺ​កូ​វីដ​១៩ នៅ​ខេត្តបន្ទាយមានជ័យ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ប្រធានាធិបតីទូ និស៊ា ដកនាយករដ្ឋមន្រ្តី ផ្អាកប្រជុំរដ្ឋសភា (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8850 នាក់
ម្សិលមិញ :
10669 នាក់
សប្តាហ៍នេះ :
56443 នាក់
ខែនេះ :
255991 នាក់
3 ខែនេះ :
1006401 នាក់
សរុប :
5563232 នាក់