ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
សមត្ថកិច្ចថៃ ចាប់ជនជាតិថៃ៩នាក់ និងមេខ្យល់២នាក់ លួចឆ្លងចេញ-ចូលប្រទេស តាមបន្ទាត់ព្រំដែន ខេត្តស្រះកែវ-បន្ទាយមានជ័យ
Thu,10 June 2021 (Time 01:06 PM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 42នាក់)


សមត្ថកិច្ចកងកម្លាំងការពារព្រំដែន បានចាប់ឃុំជនជាតិថែសរុប៩នាក់ ព្រមទាំងមេខ្យល់២នាក់ ខណៈលួចចេញ-ចូល ប្រទេសថៃ នៅបរិវេណព្រំដែនស្រុកគោកឃ្យូង ខេត្តស្រះកែវ។នេះយោងការចុះផ្សាយតាមគេហទំពរ័ក្នុងស្រុករបស់ថៃ(สระแก้ว-77 ข้าวเด็ด)។

នៅថ្ងៃទី១០មិថុនា ២០២១ អ្នកសារព័ត៍មានរាយការណ៍ថា កាលពីយប់កន្លងមក សមត្ថកិច្ចទាហានក្រុមចំពោះកិច្ច តា ព្រះយ៉ា កងកម្លាំងបូរផា បានទទួលសេចក្ដីរាយការណ៍ពីប្រភពព័ត៍មានថា មានការលួចចេញក្រៅប្រទេសដោយខុសច្បាប់ ទើបដាក់កម្លាំងកងរយទី៤ នគបាលការពារព្រំដែន ស្រុកតា ព្រះយ៉ា និងកងកម្លាំងបូរផា ចូលទៅត្រួតពិនិត្យបុគ្គលគួរឲ្យសង្ស័យ និងចាប់ឃុំជនជាតិថៃ២នាក់ ក្នុងនោះប្រុស១នាក់និងស្រី១នាក់ និងមេខ្យល់ជនជាតិថៃម្នាក់ ខណៈកំពង់ឆ្លងទៅប្រទេសកម្ពុជា នៅបរិវេណច្រកត្រួតពិនិត្យ ណង ស្មាច់ ភូមិណង ស៊ីម ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ។សូមជំរាបថា ជនជាតិថៃទាំង២នាក់ខាងលើ បានសារភាពប្រាប់សមត្ថកិច្ចថា ចង់ឆ្លងទៅធ្វើការនៅកាស៊ីណូប៉ោយប៉ែត ប្រទេសកម្ពុជាពិតមែន និងមេខ្យល់ក៏ទទួលស្គាល់ថា ហ្នឹងនាំឆ្លងទៅខាងប្រទេសកម្ពុជាពិតមែន និងក្រោយពីសមត្ថកិច្ចសួរនាំមេខ្យល់ជនជាតិថៃ បានផ្ដល់ទិន្ន័យថា នៅពេលជូនអ្នកទាំង២ហើយ ហ្នឹងមានជនជាតិថៃដែលនៅខាងកម្ពុជា ឆ្លងមកខាងប្រទេសថៃ៧នាក់ទៀត។លុះនៅវេលាម៉ោងប្រមាណ២២.៣០នាទី ម្សឹលមិញនេះ បាននាំជនជាតិថៃទាំង២ទៅខាងព្រំដែនកម្ពុជា ដើម្បីបំបែកសំណុំរឿងបន្តនៅខាងថៃ តែឆ្លងថ្នល់ស្រីពេញ ទៅប្រមាណ២០០ម៉ែត្រ បរិវេណបង្គោលឡាក់ 48 PTA 55012 29344 ដែលសមត្ថកិច្ចប្រទះឃើញក្រុមជនជាតិថៃ ដែលរង់ចាំឆ្លងត្រឡប់មកប្រទេសថៃ ទើបបង្ហាញខ្លួនចាប់ឃុំជនជាតិថៃបាន៧នាក់ ក្នុងនោះប្រុស៥និងស្រី២នាក់ ព្រមទាំងមេខ្យល់ជនជាតិខ្មែរម្នាក់ទៀត ទាំងអស់ទទួលសារភាពថា បានឆ្លងទៅធ្វើការនៅកាស៊ីណូអនឡាញខាងប៉ោយប៉ែត និងត្រូវការត្រឡប់មកផ្ទះនៅថៃវិញ ដោយសារតែស្ថានការណ៍ការរាត្បាតរបស់កូវីដ-១៩ខាងប្រទេសកម្ពុជាខ្លាំង។យ៉ាងណាក៏ដោយ ក្នុងការចាប់ឃុំជនជាតិថៃសរុបទាំងអស់៩នាក់លើកនេះ សមត្ថកិច្ចបានអនុវត្តតាមវិអានការសុខាភិបាល និងបញ្ជូនខ្លួនទៅសួរចម្លើយ និងធ្វើកំណត់ហេតុចាប់ឃុំ និងបាននាំជនត្រូវចោទទាំងអស់ ដែលក្នុងនោះជនជាតិថៃសរុប៩នាក់ និងមេខ្យល់២នាក់ បញ្ជូនទៅឲ្យជំនាញស្រុកគោកឃ្យូង ដើម្បីចាត់ការតាមច្បាប់បន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

ច្បាស់ការហើយ!ឆេះឃ្លាំងស្តុកទំនិញរបស់អាជីវករខ្មែរ នៅផ្សាររោងគ្លឿ គិតជាទឹកប្រាស់អស់សរុបជាង១០លានបាត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

មិនធម្មតា តាមដានជំនួបជាប្រវត្តិសាស្រ្ត បៃដេន VS ពូទីន ម៉ោង៦ល្ងាចថ្ងៃនេះ ប្រើកម្លាំងទាហាន+នគបាល១.៩០០នាក់ និងយន្តហោះរបស់ញូវស៊ីឡែន,បារាំង និងអ៊ីតាលី ឡើងល្បាតលើដែនអាកាសប្រទេសរៀងខ្លួន ការពារការប្រជុំទៀតផង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ិស្រាអែល វាយប្រហារឈ្នួនកាហ្សាលើកដំបូង ក្នុងអាណត្តរដ្ឋាភិបាលថ្មីរបស់លោក បេន ណេត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យ បាន​ជួយ​សម្រាលកូន​ដល់​ស្ត្រី​ដែលមាន​ជំងឺ​កូ​វីដ​-១៩ និង​កំពុង​ព្យាបាល​ជំងឺ ទទួលបាន​ជោគជ័យ​ម្នាក់​ទៀតហើយ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ទាហានឈុតខ្មៅថៃ ចាប់ពលករខ្មែរ១០នាក់ ដែលលួចឆ្លងដែនចូលដោយខុសច្បាប់ នៅស្រុកខ្លងហាត ខេត្តស្រះកែវ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2589 នាក់
ម្សិលមិញ :
5106 នាក់
សប្តាហ៍នេះ :
70130 នាក់
ខែនេះ :
299103 នាក់
3 ខែនេះ :
1250063 នាក់
សរុប :
5164543 នាក់