ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ទម្លាក់កំហុស"ស៊ូជីបន្ថែម"ពីបទពុករលួយ
Thu,10 June 2021 (Time 11:50 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 11នាក់)


អង្គភាពស្រាវជ្រាវពីបទទុច្ចរិតរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ប្ដឹងដើម្បីឲ្យមានការអនុវត្តទោសជាមួយលោកស្រីអ៊ុងសាន ស៊ូជី ទាក់ទង"អំពើរពុករលួយ"។

សារព័ត៍មានបរទេស រាយការណ៍ពីទីក្រុងយ៉ាងគុង ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី១០មិថុនា ថា ក្លូបលញូវ ឡៃអហ្វ មីយ៉ាន់ម៉ា ដែលជាកាសែតរបស់រដ្ឋ រាយការណ៍ក្នុងច្បាប់ថ្ងៃព្រហស្ស៍ ថា គណៈកម្មការប្រឆាំងអំពើរពុករលួយរបស់មីយ៉ាន់ម៉ា ប្ដឹងឲ្យអនុវត្តសំណុំរឿងជាមួយលោកស្រីអ៊ុងសាន ស៊ូជី អតីតមេដឹកនាំរដ្ឋាភិបាលស៊ីវិល និងអតីតមន្រ្តី២រូបទៀតក្នុងជួររដ្ឋាភិបាលរបស់លោកស្រី ទាក់ទង"ការអនុវត្តមិនត្រឹមត្រូវ"ទៅលើដីរបស់មូលនិធិ ឃីន ជី ដែលលោកស្រីស៊ូជីបង្កើតឡើងដោយប្រើឈ្មោះ មាតារបស់លោកស្រី។ខណៈដូចគ្នានេះ មន្រ្តីរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅបានប្ដឹងឲ្យអនុវត្តសំណុំរឿងជាមួយលោកស្រីស៊ូ ជី ករណីទទួលលុយសូកប៉ាន់សរុប៥៥០,០០០ដុល្លារសហរដ្ឋ រវាងឆ្នាំ២០១៨ដល់២០២០ ពីលោក ម៉ង វ៉ៃ ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍មូលដ្ឋាន សេ ប៉ៃ ដោយការទទួលលុយចែកជា៤លើក បើទោះលោក ម៉ង វ៉ៃ ថ្លែងថា"មិនមានសាក្សី និងភស្តុតាង"រវាងការប្រគល់លុយទាំង៤លើក តែមានបុគ្គល២នាក់បានដឹង ក្នុងការដែលគាត់ប្រគល់លុយ១លានដុល្លារសហរដ្ឋ អោយទៅលោកស្រីស៊ូ ជី កាលពីឆ្នាំ២០១៨ ដើម្បីរួមគាំទ្រការដំណើរការការងាររបស់មូលនិធិ ឃីន ជី ។(១)-តុលាការក្នុងក្រុងណៃពិដោ ហ្នឹងត្រៀមស្រាវជ្រាវរកភស្តុតាងពីទាំងដើមចោទ និងចុងចោទ ទាំង៥បទចោទដែលលោកស្រីស៊ូ ជី ជាចុងចោទ រួមទៅដល់ការលួចនាំចូល និងគ្រប់គ្រងវិទ្យុទាក់ទង និងការល្មើសច្បាប់ទាក់ទងការគ្រប់គ្រងជម្ងឺកូវីដ-១៩ រវាងថ្ងៃទី១៤មិថុនា រហូតដល់ថ្ងៃទី២៦កក្កដានេះ ដោយឡែក"បទចោទធ្ងន់បំផុត"គឺការល្មើសច្បាប់អាជ្ញា ថា ដោយសន្តិសុខផ្ទៃក្នុង ដែលបញ្ញតិកាលពីឆ្នាំ១៩៣២ សម័យដែលមីយ៉ាន់ម៉ា នៅក្រោមអាណានិគមន៍របស់អង់គ្លេស៍ អោយផ្ទេរទៅតុលាការកំពូលនៃសហភាព ឬសាលដីការ ក្នុងក្រុងណៃ ពិដោ ធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមមេធាវីរបស់លោកស្រីស៊ូ ជី ថា"ចេតនារំលងនិតិវិធី"៕

ព័ត៌មានគួរចាប់អារម្មណ៍

ច្បាស់ការហើយ!ឆេះឃ្លាំងស្តុកទំនិញរបស់អាជីវករខ្មែរ នៅផ្សាររោងគ្លឿ គិតជាទឹកប្រាស់អស់សរុបជាង១០លានបាត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

មិនធម្មតា តាមដានជំនួបជាប្រវត្តិសាស្រ្ត បៃដេន VS ពូទីន ម៉ោង៦ល្ងាចថ្ងៃនេះ ប្រើកម្លាំងទាហាន+នគបាល១.៩០០នាក់ និងយន្តហោះរបស់ញូវស៊ីឡែន,បារាំង និងអ៊ីតាលី ឡើងល្បាតលើដែនអាកាសប្រទេសរៀងខ្លួន ការពារការប្រជុំទៀតផង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ិស្រាអែល វាយប្រហារឈ្នួនកាហ្សាលើកដំបូង ក្នុងអាណត្តរដ្ឋាភិបាលថ្មីរបស់លោក បេន ណេត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យ បាន​ជួយ​សម្រាលកូន​ដល់​ស្ត្រី​ដែលមាន​ជំងឺ​កូ​វីដ​-១៩ និង​កំពុង​ព្យាបាល​ជំងឺ ទទួលបាន​ជោគជ័យ​ម្នាក់​ទៀតហើយ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ទាហានឈុតខ្មៅថៃ ចាប់ពលករខ្មែរ១០នាក់ ដែលលួចឆ្លងដែនចូលដោយខុសច្បាប់ នៅស្រុកខ្លងហាត ខេត្តស្រះកែវ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2139 នាក់
ម្សិលមិញ :
5106 នាក់
សប្តាហ៍នេះ :
69680 នាក់
ខែនេះ :
298653 នាក់
3 ខែនេះ :
1249613 នាក់
សរុប :
5164093 នាក់