ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ដោយទ្រាំលែងបានប្ដី​ធ្វើបាប ទាំង​ផ្លូវចិត្ត នឹងផ្លូវកាយ ស្ទើរ​រាល់ថ្ងៃ សម្រេចចិត្តបីកូន​ខ្ចីទើបបានជាង១ខែ ចេញពីផ្ទះទាំង​កណ្ដាលយប់​
Thu,10 June 2021 (Time 10:57 AM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 11នាក់)


ភ្នំពេញ៖សេចក្ដីរាយការណ៍បានឲ្យដឹងថា ស្ត្រី​ម្នាក់ បាន​បី​ទារិកា អាយុ​ទើបតែ​បាន​ជាង១​ខែ ចាក​ចេញពីផ្ទះ នៅ​ស្ទឹងមានជ័យ បំណង​ទៅផ្ទះ​ម្ដាយ​របស់គាត់ នៅឯ​ស្រុក​ស្អាង ខេត្តកណ្ដាល ទាំង​កណ្ដាលយប់ ព្រោះតែ​គាត់អត់​ទ្រាំលែងបាន​ដោយសារ​ប្ដី​ធ្វើបាប​ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ ស្ទើរ​រាល់់ថ្ងៃ​។

​ការប្រទះឃើញ​ស្ត្រី បីកូន​ខ្ចី តាមផ្លូវ​នេះ បាន​កើតមានឡើង នៅវេលា​ម៉ោងជាង ១ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២១ ត្រង់ចំណុច​មុខ​ភ្នំពេញ ស្ព​ត​ក្លិប តាម​បណ្ដោយ​ផ្លូវ លេខ​២៧១ ក្នុង​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើតាម​សម្ដី​ស្ត្រី​ខាងលើ បាន​រៀប​រាប់ទាំង​អួល​ដើម ក រលីងរលោង​ទឹកភ្នែក ប្រាប់​អ្នកសារព័ត៌មាន​ថា គាត់​ទើបតែ​សម្រាល​បានកូន​ស្រី អាយុ​ជាង​មួយខែ ប៉ុណ្ណោះ ដោយ​គាត់​បាន​ស្រឡាញ់​ប្តី​គេ ជាង ៣ ឆ្នាំ​មកហើយ​។​

​ស្ត្រី​រូបនេះ បាន​បន្តថាៈ ប្ដី​របស់គាត់ តែងតែ​វាយ​ធ្វើបាប​គាត់ តាំងពី​គាត់​មាន​ផ្ទៃពោះ រហូតដល់​សម្រាលកូន​រួច ជាពិសេស វាយ​ធ្វើបាប​គាត់ នៅ​ចំពោះមុខ​ប្រពន្ធដើម ថែមទៀត ទើប​ធ្វើ​ឲ្យ​គាត់ ពិបាកចិត្ត អត់​ទ្រាំលែងបាន ក៏​សម្រេចចិត្ត​បីកូន ចេញពីផ្ទះ ដែល​ស្នាក់​នៅក្នុង សង្កាត់​ស្ទឹងមានជ័យ ១ ខណ្ឌមានជ័យ បំណង​ទៅ ផ្ទះ​ម្ដាយ​របស់គាត់ នៅឯ​ស្រុក​ស្អាង ខេត្តកណ្ដាល ទាំង​ដែល​គ្មាន​លុយ ១​រៀល និង​គ្មាន​សម្ភារ សម្រាប់​កូន​តាម​ខ្លួន​ទៀតផង​។​

​ដោយ​ឃើញ​ស្ថានភាព​ស្ត្រី​បីកូន​ខ្ចី ដើរ​តាមផ្លូវ ទាំង​កណ្ដាលយប់ និង​យំ​ផង​នោះ បងប្អូន​អ្នក សារព័ត៌មាន ជាច្រើន ក៏បាន​ធ្វើការ​ឡាយ​ផ្ទាល់ សួរនាំ និង​អំពាវនាវ ដល់​សប្បុរសជន ដែលមាន​ចិត្ត​អាណិត ដល់​ស្ត្រី​ខាងលើ ដើម្បី​ជួយ ដល់​រូបគាត់ ក្រែង​ទទួលបាន​ថវិកា​ខ្លះ សម្រាប់​ទិញ​សម្ភារ​ឱ្យ​កូន​ប្រើប្រាស់ និង​ទឹកដោះគោ ឱ្យ​កូនបៅ​។​

​នៅ​ទីបំផុត ក៏មាន​សប្បុរសជន មួយចំនួន បាន​ឧបត្ថម្ភ​ថវិកា តាមរយៈ​ធនាគារ ABA មកកាន់ អ្នកសារព័ត៌មាន បាន​ថវិកា​ចំនួន ២២០ ដុល្លារ ប្រគល់ជូន​ស្ត្រី​ខាងលើ និង​ធ្វើដំណើរ​ទៅ ផ្ទះ​ម្ដាយ​របស់ខ្លួន នៅឯ​ស្រុក​ស្អាង ខេត្តកណ្ដាល តាមរយៈ ឡំ​ប្រឺ​តា​ទាំងយប់​៕

ព័ត៌មានគួរចាប់អារម្មណ៍

ច្បាស់ការហើយ!ឆេះឃ្លាំងស្តុកទំនិញរបស់អាជីវករខ្មែរ នៅផ្សាររោងគ្លឿ គិតជាទឹកប្រាស់អស់សរុបជាង១០លានបាត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

មិនធម្មតា តាមដានជំនួបជាប្រវត្តិសាស្រ្ត បៃដេន VS ពូទីន ម៉ោង៦ល្ងាចថ្ងៃនេះ ប្រើកម្លាំងទាហាន+នគបាល១.៩០០នាក់ និងយន្តហោះរបស់ញូវស៊ីឡែន,បារាំង និងអ៊ីតាលី ឡើងល្បាតលើដែនអាកាសប្រទេសរៀងខ្លួន ការពារការប្រជុំទៀតផង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ិស្រាអែល វាយប្រហារឈ្នួនកាហ្សាលើកដំបូង ក្នុងអាណត្តរដ្ឋាភិបាលថ្មីរបស់លោក បេន ណេត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យ បាន​ជួយ​សម្រាលកូន​ដល់​ស្ត្រី​ដែលមាន​ជំងឺ​កូ​វីដ​-១៩ និង​កំពុង​ព្យាបាល​ជំងឺ ទទួលបាន​ជោគជ័យ​ម្នាក់​ទៀតហើយ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ទាហានឈុតខ្មៅថៃ ចាប់ពលករខ្មែរ១០នាក់ ដែលលួចឆ្លងដែនចូលដោយខុសច្បាប់ នៅស្រុកខ្លងហាត ខេត្តស្រះកែវ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2199 នាក់
ម្សិលមិញ :
5106 នាក់
សប្តាហ៍នេះ :
69740 នាក់
ខែនេះ :
298713 នាក់
3 ខែនេះ :
1249673 នាក់
សរុប :
5164153 នាក់