ថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
សម្ដេចប្រធានរដ្ឋសភា គាំទ្រផែនការចាក់វ៉ាក់សាំង ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន
Tue,30 March 2021 (Time 09:43 AM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 157នាក់)


ភ្នំពេញ៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានបង្ហាញការគាំទ្រ និងវាយតម្លៃខ្ពស់លើការដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានជាង ១០លាននាក់ និងចាក់ឱ្យបាន ១លាននាក់ក្នុងមួយខែ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១នេះ សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងថា នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩នេះ រាជរដ្ឋាភិបាលបានចេញនូវវិធានការបន្តបន្ទាប់ ទាំងយន្តការសម្រាប់ស្តារ ការងើបឡើងវិញនូវសេដ្ឋកិច្ចជាតិ ជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ និងសុខភាពសាធារណៈ។ នៅក្នុងការទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ បន្តរាតត្បាតសុខុមាលភាពសង្គមជាតិទៅមុខទៀត រាជរដ្ឋាភិបាលបានកំពុងកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សំាងមកចាក់ជូនប្រជាពលរដ្ឋ ទាំងការទទួលជំនួយពីប្រទេសជាមិត្ត ស្ថាប័នដៃគូអន្តរជាតិ និងការបញ្ជាទិញ។

សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់ដូច្នេះ «ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាល នៅក្នុងគម្រោងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង ១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទំាងប្រទេស។ ជាពិសេសចាប់ពីពេលនេះ បើកយុទ្ធនាការចាក់វ៉ាក់សំាងជូនពលរដ្ឋឱ្យបានយ៉ាងតិច១លានដូសនៅក្នុងមួយខែ។ ពិតជាមានសារៈសំខាន់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងស្តារសេដ្ឋកិច្ចដែលរងផលប៉ះពាល់ឱ្យងើបឡើងវិញបានឆាប់រហ័ស»។

ទន្ទឹមនឹងការគាំទ្រលើផែនការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលហើយនោះ សម្តេចពញាចក្រី ហេង សំរិន បានលើកឡើងផងដែរថា វ៉ាក់សាំងរួមនឹងការអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាមធ្យោបាយដ៏សំខាន់ដែល អាចនាំឱ្យសង្គមជាតិយើងវិលទៅរកសភាពជាធម្មតាដូចមុនវិញបាន។ សម្តេចពញាចក្រី បានអំពាវនាវដល់ ជនរួមជាតិចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរាល់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាមួយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសុខុមាលភាពសង្គមជាតិ។

សម្តេចបានអំពាវនាវដូច្នេះ «ខ្ញុំនៅតែទទូចអំពាវនាវដល់បងប្អូន កូនក្មួយ ប្រជាពលរដ្ឋទំាងអស់មេត្តាចូលរួមទប់ស្កាត់ ការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា ដើម្បីបញ្ចៀសការបាត់បង់អាយុជីវិតដោយសារជំងឺរាតត្បាតដ៏កាចសាហាវនេះបន្តទៀត ជាពិសេសដើម្បីជំរុញឱ្យសង្គមជាតិយើងឆាប់មានឱកាសវិលទៅរកជីវភាពដូចធម្មតាវិញ សំដៅស្តារនិង កសាងប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើនឆាប់រហ័សឡើង។ សូមជនរួមជាតិទំាងអស់បន្តអនុវត្តវិធានការ «៣ការពារ ៣កុំ»ឲ្យបានហ្មត់ចត់ជាទីបំផុត»។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃម្សិលមិញនេះ បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានមួយលាននាក់ក្នុងរយៈពេលមួយខែ។ ការប្រកាសបែបនេះ បន្ទាប់ពីកម្ពុជា ទើបនឹងទទួលបានវ៉ាក់សាំង ស៊ីណូវ៉ាក់ ១.៥លានដុល្លារ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ដែលជាការបញ្ជាទិញរបស់កម្ពុជា។

នៅថ្ងៃទី៣១ ខែមីនា កម្ពុជា នឹងទទួលបានវ៉ាក់សាំងស៊ីណូហ្វាមចំនួន ៧០ម៉ឺនដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលចិន៕

ព័ត៌មានគួរចាប់អារម្មណ៍

ភ្លើង​ប្រចណ្ឌៈ​ប្ដី​ចាក់​សម្លាប់​ប្រពន្ធ រួច​ចាក់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

បៃដេន ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំក្រុម"ខ្វត"កិច្ចសហប្រតិបត្តិការ៤ភាគីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមហ៊ុនបូអ៊ីង បង្កើតរោងចក្រផល្លិតដ្រ្តូនចម្បាំង នៅអូស្រ្តាលី (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

រាជរដ្ឋាភិបាលសម្រេចឱ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចំនួនអ្នកស្លាប់ដោយសារកូវីដនៅសហរដ្ឋ ត្រឡប់មកហក់ឡើងខ្ពស់ជាមធ្យម២,០០០នាក់ក្នុងមួយថ្ងៃ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4553 នាក់
ម្សិលមិញ :
9335 នាក់
សប្តាហ៍នេះ :
88513 នាក់
ខែនេះ :
274735 នាក់
3 ខែនេះ :
836169 នាក់
សរុប :
6143410 នាក់