ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
សម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើលិខិតចូលរួមរំលែកមរណៈទុក្ខ ចំពោះការស្លាប់ភរិយា របស់លោក ហូរ ឡាវី និងចូកបច្ច័យបុណ្យសព ១០លានរៀល និងទេយ្យទានមួយចំនួន
Sat,20 March 2021 (Time 09:05 AM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 98នាក់)


ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងមរណទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយតារាចម្រៀងជើងចាស់ លោក ហូរ ឡាវី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកស្រី ងួន សុផាន្នី ដោយសារជំងឺកូវីដ១៩។

ក្នុងសារលិខិតរំលែកមរណទុក្ខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកមរណភាពរបស់លោកស្រី ងួន សុផាន្នី គឺជាការបាត់បង់ភរិយា ម្តាយ និងជីដូនដ៏ល្អ និងជាទីគោរពស្រលាញ់។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធលោកស្រី ងួន សុផាន្នី បានទៅកាន់សុគតិភព។ ជាមួយនឹងការរំលែកទុក្ខនេះ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត បានចូលបច្ច័យបុណ្យសពចំនួន ១០លានរៀល និងទេយ្យទានមួយចំនួនទៀតផងដែរ។

ដោយសារតែកម្ពុជាកំពុងរងនូវការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩នោះ នៅក្នុងសាររំលែកមរណទុក្ខនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងដោយអនុវត្តតាមវិធានសុខាភិបាល និងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ។ ជាពិសេសរួមគ្នាអនុវត្តវិធាន «៣ការពារ និង៣កុំ»។ ៣ការពារ៖ ពាក់ម៉ាស់ លាងដៃនឹងអាល់កុល ជែល សាប៊ូ រក្សាគម្លាតសុវត្ថិភាព គម្លាតបុគ្គលចាប់ពី១ម៉ែត្រកន្លះ, ៣កុំ៖ កុំបដិសណ្ឋារកិច្ចដោយចាប់ដៃ ឬឱប កុំជួបជុំក្នុងបន្ទប់បិទជិត កុំជួបជុំ និងកន្លែងមានមនុស្សកុះករ។

សូមបញ្ជាក់ថា អ្នកស្រី នួន សុផាន្នី ភរិយារបស់តារាជើងចាស់ ហួរ ឡាវី និងត្រូវជាម្តាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ អំឡុងពេលសំរាកព្យាបាលជំងឺកូវីដ១៩នៅមន្ទីរពេទ្យ។

អ្នកស្រី នួន សុផាន្នី ត្រូវបានរកឃើញកើតជំងឺកូវីដ១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ អ្នកស្រី បានឆ្លងជំងឺនេះ ពីកូនស្រី គឺកញ្ញា វី ដាណែត។

បច្ចុប្បន្នកញ្ញា វី ដាណែត និងប្អូនស្រី កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ខណៈលោក ហូរ ឡាវី និងសមាជិកគ្រួសារដទៃទៀត ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក។ កញ្ញា វី ដាណែត និងក្រុមគ្រួសារ បានត្រឹមធ្វើបុណ្យឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ នួន សុផាន្នី តាមប្រព័ន្ធវីដេអូប៉ុណ្ណោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ច្បាស់ការហើយ!ឆេះឃ្លាំងស្តុកទំនិញរបស់អាជីវករខ្មែរ នៅផ្សាររោងគ្លឿ គិតជាទឹកប្រាស់អស់សរុបជាង១០លានបាត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

មិនធម្មតា តាមដានជំនួបជាប្រវត្តិសាស្រ្ត បៃដេន VS ពូទីន ម៉ោង៦ល្ងាចថ្ងៃនេះ ប្រើកម្លាំងទាហាន+នគបាល១.៩០០នាក់ និងយន្តហោះរបស់ញូវស៊ីឡែន,បារាំង និងអ៊ីតាលី ឡើងល្បាតលើដែនអាកាសប្រទេសរៀងខ្លួន ការពារការប្រជុំទៀតផង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ិស្រាអែល វាយប្រហារឈ្នួនកាហ្សាលើកដំបូង ក្នុងអាណត្តរដ្ឋាភិបាលថ្មីរបស់លោក បេន ណេត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យ បាន​ជួយ​សម្រាលកូន​ដល់​ស្ត្រី​ដែលមាន​ជំងឺ​កូ​វីដ​-១៩ និង​កំពុង​ព្យាបាល​ជំងឺ ទទួលបាន​ជោគជ័យ​ម្នាក់​ទៀតហើយ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ទាហានឈុតខ្មៅថៃ ចាប់ពលករខ្មែរ១០នាក់ ដែលលួចឆ្លងដែនចូលដោយខុសច្បាប់ នៅស្រុកខ្លងហាត ខេត្តស្រះកែវ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2175 នាក់
ម្សិលមិញ :
5106 នាក់
សប្តាហ៍នេះ :
69716 នាក់
ខែនេះ :
298689 នាក់
3 ខែនេះ :
1249649 នាក់
សរុប :
5164129 នាក់