ថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
សកម្មភាព​រថយន្ត​ដឹកឈើ​យ៉ាង​អនាធិបតេយ្យ​រៀងរាល់​យប់​ ក្នុង​ទឹកដី​ខេត្តមណ្ឌល​គី​រី​ មិនមាន​អាជ្ញាធរ សមត្ថកិច្ចមន្ត្រី​ជំនាញ​ហ៊ាន​បង្ក្រាប សង្ស័យជាឆ្នាំងបាយរបស់ពួកគាត់!!!
Thu,18 February 2021 (Time 05:18 PM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 128នាក់)


មណ្ឌល​គី​រី​÷ សកម្មភាព​រថយន្ត​ស៊េរី​ទំនើបរាប់សិប​គ្រឿង​ បាន​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ ឆ្លង​ដែន​តាម​ច្រក​ដាក់​ដាំ​ចូលទៅ​ប្រទេស​វៀតណាម ស្ទើរ​រាល់​យប់ មិន​ដែល​ឃើញមាន​អាជ្ញាធរ សមត្ថកិច្ច និងមន្ត្រី​ជំនាញ​ល​ក្នុង​ខេត្ត​មណ្ឌលគិរី​ ហ៊ាន​បង្ក្រាប​និង​ទប់ស្កាត់​នោះទេ ដែល​ធ្វើអោយ​មហាជនទូទៅ​ដាក់​ការសង្ស័យថា ប្រហែល​ជា​សមត្ថកិច្ច​ទាំងនោះ​ ត្រូវដងត្រូវផ្លែជាមួយ​នឹង​ក្រុម​ឈ្មួញ​នេះ​ហើយ​មើល​ទៅ​ បាន​ជា​មិន​ហ៊ាន​បង្ក្រាប​ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់ពួកគាត់។​

​តាម​ប្រភព​ច្បាស់ការ​ បាន​ប្រាប់​អង្គភាព​សារព័ត៌មានក្នុងស្រុកថា ការដឹកជញ្ជូន​ឈើ​ទាំងនេះ គឺ​ដឹក​ចេញពីផ្ទះ​របស់​ឈ្មោះ យាយ រឿន ស្ថិតនៅចំណុច ដេ​អេ(DA) ក្នុងស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី លុះ​មកដល់​មុខ​សាលាឃុំ រម្យ​នា ក៍បត់​ចូល​ទៅ​តាម​ផ្លូវលំ​គ្រួស​ក្រហម​វាង​ក្រុង​សែន​មនោ​រម្យ ចេញ​នៅ​ផ្លូវ​ឆ្ពោះទៅ​ច្រក​ដាក់​ដាំ​តែម្ដង​។​

​ពាក់ពន្ធ័បទល្មើសដឹកជញ្ជូន​ឈើ​ខាងលើ ត្រូវបានបងប្អូនអ្នកសារព័ត៌មាន​យើង​ស្គាល់​យ៉ាងច្បាស់​ថា​ មាន​មេការ ឈ្មោះ​លោក​រិទ្ធ​ ដែល​ជា​មេក្លោង​ និង​លោក​ណា​ង​ ជា​អ្នកមើលការខុសត្រូវ​តាម​ដងផ្លូវ និង​ជួយ​សម្របសម្រួល​ជាមួយស​ម​ត្ថ​កិច្ច​ជំនាញ​ នៅតាម​ដងផ្លូវ​ជា​រៀងរាល់​យប់ ដើម្បី​ងាយស្រួល​ក្នុង​ការដឹកជញ្ជូន​រាល់​បទល្មើស​ព្រៃឈើ​របស់​ក្រុម​ខ្លួន ដោយមាន​អ្នក​មើល​ផ្លូវ​ជួយ​សម្របសម្រួល​ជាច្រើន​នាក់​បន្ថែមទៀត​ នៅតាមគោលដៅ​នី​មួយៗ ហេតុដូច្នេះ​ហើយ​ បានជា​នៅ​ក្នុង​ការដឹកជញ្ជូន​ប​ទ​ល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​មណ្ឌលគិរី​ ពួកឈ្មួញដឹកជញ្ជូនឈើបានដោយលូន​ជា​រៀងរាល់​យប់ និងមិនធ្វើឱ្យ​រំខាន​ដល់​មន្ត្រី​ជំនាញ​គ្រា​ក់ៗ​ នៅក្នុង​ខេត្ត​ទៀតផង​។​

​មហាជន​សំណូមពរ​ទៅ​ដល់​ឯកឧត្តម ស្វាយ​ សំ​អៀង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី និង​ឯកឧត្តម ហែម ប៊ុណ្ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌល​គី​រី មេត្តា​ជួយ​ពិនិត្យ​ទៅលើ​កូនចៅ​ក្រោម​ឱវាទ ដែល​ឈរជើង​នៅតាម​ស្នាក់ការ​ និង​តាមគោលដៅ​នីមួយៗ ឲ្យ​ចុះ​ធ្វើការ​មាន​ប្រសិទ្ធភាព​ផង​ទាន ដើម្បី​កុំឱ្យ​ពួក​គេ​មើលឃើញ​តែ​ផលប្រយោជន៍​ ធ្វើមានបាន​ផ្ទាល់​ខ្លួន​ ហើយ​ឃុបឃិត​បង្កើត​អំពើពុករលួយ ដោយ​មិន​ខ្លាចញញើត​បទបញ្ជា​របស់​ប្រមុខរាជរដ្ឋាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

ច្បាស់ការហើយ!ឆេះឃ្លាំងស្តុកទំនិញរបស់អាជីវករខ្មែរ នៅផ្សាររោងគ្លឿ គិតជាទឹកប្រាស់អស់សរុបជាង១០លានបាត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

មិនធម្មតា តាមដានជំនួបជាប្រវត្តិសាស្រ្ត បៃដេន VS ពូទីន ម៉ោង៦ល្ងាចថ្ងៃនេះ ប្រើកម្លាំងទាហាន+នគបាល១.៩០០នាក់ និងយន្តហោះរបស់ញូវស៊ីឡែន,បារាំង និងអ៊ីតាលី ឡើងល្បាតលើដែនអាកាសប្រទេសរៀងខ្លួន ការពារការប្រជុំទៀតផង (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

អ៊ិស្រាអែល វាយប្រហារឈ្នួនកាហ្សាលើកដំបូង ក្នុងអាណត្តរដ្ឋាភិបាលថ្មីរបស់លោក បេន ណេត (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមគ្រូពេទ្យ បាន​ជួយ​សម្រាលកូន​ដល់​ស្ត្រី​ដែលមាន​ជំងឺ​កូ​វីដ​-១៩ និង​កំពុង​ព្យាបាល​ជំងឺ ទទួលបាន​ជោគជ័យ​ម្នាក់​ទៀតហើយ (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ទាហានឈុតខ្មៅថៃ ចាប់ពលករខ្មែរ១០នាក់ ដែលលួចឆ្លងដែនចូលដោយខុសច្បាប់ នៅស្រុកខ្លងហាត ខេត្តស្រះកែវ (កេត សុធា)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2577 នាក់
ម្សិលមិញ :
5106 នាក់
សប្តាហ៍នេះ :
70118 នាក់
ខែនេះ :
299091 នាក់
3 ខែនេះ :
1250051 នាក់
សរុប :
5164531 នាក់