អង្គភាពស៊ើបការសម្ងាត់កូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងព្យាយាមហែកទិន្ន័យអភិវឌ្ឍន៍វ៉ាក់ស៊ីនកូវិដ-19របស់កូរ៉េខាងត្បូង!!!
សេអ៊ូល៖កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេបសាយ ដេអះ ការឌៀន រាយការណ៍ យោងតាមព័ត៍មានពីសារព័ត៍មាន News1 បង្ហាញថា ការិយាល័យព័ត៍មានសម្ងាត់របស់កូរ៉េខាងត្បូង រារាំងការព្យាយាមរបស់កូរ៉េខាងជើង ដែលត្រូវការហែកមើលទិន្ន័យទាក់ទងការអភិវឌ្ឍន៍វ៉ាក់ស៊ីនការពារមេរោគកូវិដ-19 របស់ក្រុមហ៊ុនផល្លិតឱសថនិងវេជ្ជនៈភណ្ឌ័ជាច្រើនកន្លែងនៅកូរ៉េខាងត្បូង។លោក ហា ថែគុង តំណាងរាស្រ្តកូរ៉េខាងត្បូង បានឲ្យដឹងថា ក្រោយពីបានទទួលស្ដាប់របាយការណ៍សរុបរបស់ការិយាល័យព័ត៍មានសម្ងាត់ថ្នាក់ជាតិ របស់កូរ៉េខាងត្បូង ដល់សមាជិករដ្ឋសភាហើយ ធ្វើឲ្យដឹងថា ក្រុមហ៊ុនឱសថនៅកូរ៉េខាងត្បូង បានក្លាយជាគោលដៅនៃការវាយប្រហាររបស់បណ្ដាហែកគើកូរ៉េខាងជើង គ្រាន់តែមិនដឹងថា មានក្រុនហ៊ុនឱសថប៉ុន្មានកន្លែងនៅកូរ៉េខាងត្បូង ដែលធ្លាក់ក្នុងគោលដៅវាយប្រហាររបបកុំព្យូទរ័។កាលពីសប្ដាហ៍មុន ក្រុមហ៊ុនម៉ៃក្រូសហ្វ បានឲ្យដឹងថា មានហែគើប៉ុន្មាននាក់បានធ្វើការឲ្យរដ្ឋាភិបាលរុស្ស៊ី និងកូរ៉េខាងជើង ដើម្បីព្យាយាមចោះរបបកុំព្យូទរ័របស់ក្រុមហ៊ុនឱសថ៧កន្លែង នៅកូរ៉េខាងត្បូង និងអ្នកវិភាគដែលអភិវឌ្ឍន៍វ៉ាក់ស៊ីនការពារជម្ងឺកូវិដ-19 នៅកូរ៉េខាងត្បូង,កា ណាដា,បារាំង,ឥណ្ឌា និងសហរដ្ឋអាមេរិក៕