លួចប្រហារអ្នកវិទ្យាសាស្រ្តនុយគ្លេអ៊ែរអ៊ីរ៉ង់!!!
អ៊ីរ៉ង់បញ្ជាក់! អ្នកវិទ្យាសាស្រ្តខាងនុយគ្លេអ៊ែរសំខាន់ ត្រូវជនអាក្រក់លួចប្រហារកាលពីថ្ងៃសុក្រកន្លងមក ដោយក្រុមជនអាក្រក់លួចវាយប្រហាររថយន្តរបស់គាត់ ក្រៅទីក្រុង តេហៈ រ៉ង់ ចោទប្រកាន់អ៊ី ស្រាអ៊ែល នៅពីក្រោយ។សារព័ត៍មានAFP រាយការណ៍ពីទីក្រុង តេហៈ រ៉ង់ ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី២៧វិច្ឆិកា ថា ថ្លែងការណ៍របស់ក្រសួងការពារជាតិអ៊ីរ៉ង់ លើកឡើងថា លោក ម៉ូសេន ហ្វាគ្រិះ សាដេ អ្នកវិទ្យាសាស្រ្តផ្នែកនុយគ្លេអ៊ែរមនុស្សសំខាន់របស់អ៊ីរ៉ង់ បានរងរបួសធ្ងន់ធ្ងរ ក្រោយពីក្រុមជនបង្កលួចវាយប្រហាររថយន្តរបស់គាត់ នៅក្រៅទីក្រុង តេហៈ រ៉ង់ កាលពីថ្ងៃសុក្រកន្លងមក មុនហ្នឹងមានការបាញ់ប្រហារគ្នារវាងអង្គភាពរក្សាសន្តិសុខរបស់គាត់ជាមួយជនបង្ក តែលោក ហ្វា គ្រិៈ សាដេ ដែលមានតំណែងជាប្រធានអង្គការវិភាគ ក្រសួងការពារជាតិអ៊ីរ៉ង់ ស្លាប់នៅពេលក្រោយមក ក្រោយពីត្រូវបញ្ជូនទៅព្យាបាល តែពេទ្យជួយសង្រ្គោះមិនបាន។លោក ហ្វាគ្រិៈ សាដេ ធ្លាប់ត្រូវនាយករដ្ឋមន្រ្តីអ៊ី ស្រាអ៊ែល លោក បេនចាមីន នេថាន់យ៉ាហ៊ូ ថ្លែងថា ជាបីតានៃគម្រោងការនុយគ្លេអ៊ែរអ៊ីរ៉ង់ ធ្វើដំណើរដោយរថយន្តនៅជិតស្រុកអេប សាត ខេត្ត តេហៈ រ៉ង់ ខណះត្រូវវាយប្រហារ ដោយឡែកលោក មហាម៉ាត់ ចាវ៉ាត់ សារិហ្វ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ថ្លែងថា មានអ្វីបញ្ជាក់ប្រាប់យ៉ាងច្បាស់ថា អ៊ី ស្រាអ៊ែល នៅពីក្រោយ ក្រោយហេតុការណ៍លួចប្រហារអ្នកវិទ្យាសាស្រ្តមនុស្សសំខាន់របស់អ៊ី រ៉ង់។ហេតុការណ៍ប្រហារខាងលើកើតឡើងមួយថ្ងៃ ក្រោយពីថៃបានបញ្ជូនប្រគល់អ្នកទោសអ៊ីរ៉ង់៣នាក់ ដែលត្រូវចាប់ឃុំខ្លួននៅប្រទេសថៃ ពីបទរៀបចំផែនការលួបដាក់គ្រាប់បែកនៅទីក្រុងបាងកក កាលពីឆ្នាំ២០១២ ដោះដូរជាមួយអ៊ីរ៉ង់ដោះលែងអ្នកជំនាញការជនជាតិអូស្រ្តាលី-អង់គ្លេស៍១នាក់៕