ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ប្រើថ្នាំខ្លាំង!សហរដ្ឋ ដាក់ទណ្ឌកម្មក្រុមហ៊ុនយក្ស៍ចិន-រុស្ស៊ី គាំទ្រគម្រោងការកាំជ្រួចអ៊ីរ៉ង់!!!
Sat,28 November 2020 (Time 01:59 PM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 49នាក់)


វ៉ស៊ីនតោន៖សហរដ្ឋអាមេរិក ប្រកាស ដាក់ទណ្ឌកម្មក្រុមហ៊ុនយក្ស៍ចិន និងរុស្ស៊ី ដែលគាំទ្រការអភិវឌ្ឍន៍គម្រោងការកាំជ្រួចរបស់អ៊ីរ៉ង់ ដោយសារមូលហេតុ ផ្ទេបច្ចេកវិទ្យា និងទំនិញដែលល្អិតល្អន់។
នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ សារព័ត៍មាន អាល់ចា ស៊ីរ៉ា រាយការណ៍ថា លោក ម៉ៃប៉ម ប៉េអូ រដ្ឋមន្រ្តីការបរទេសរបស់សហរដ្ឋ ថ្កោលទោស ក្រុមហ៊ុនស៊ីហែងរបស់ចិន និងរុស្ស៊ី ថា "បានផ្ទេបច្ចេកវិទ្យានិងទំនិញដែលល្អិតល្អន់"អោយដល់គម្រោងការកាំជ្រួចរបស់អ៊ីរ៉ង់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍គម្រោងការកាំជ្រួចរបស់អ៊ីរ៉ង់ ដោយផ្ដើមចេញពីមូលហេតុខាងលើ ធ្វើឲ្យសហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ច ដល់ក្រុមហ៊ុនរបស់ចិន និងរុស្ស៊ី កាលពីថ្ងៃសុក្រកន្លងមក ។ក្រុមហ៊ុនទាំង៤កន្លែង ដែលត្រូវចោទប្រកាន់ថា"ផ្ទេបច្ចេកវិទ្យា និងទំនិញដែលល្អិតល្អន់ទៅដល់គម្រោងការកាំជ្រួចរបស់អ៊ីរ៉ង់ "ហ្នឹងស្ថិតនៅក្រោមការកម្រិតនៃការជួយឧបត្ថមរបស់រដ្ឋាភិបាលសហរដ្ឋ និងការនាំចេញរយះពេល២ឆ្នាំ ។ម៉ៃប៉ម ប៉េអូ រដ្ឋមន្រ្តីការបរទេសសហរដ្ឋ ថ្លែងក្នុងសេចក្ដីថ្លែងការណ៍ ដោយការដាក់ទណ្ឌកម្មនេះ ចូលជាធរមានដល់ក្រុមហ៊ុននៅចិន២កន្លែងគឺ"ឆឺងទូ បេសញូវ មែធីរៀល"និង"ស៊ីបូ អ៊ីលីម ហ្រ្តេត"រួមទៅដល់"នីលខូ ហ្រ្គុប"នៅរុស្ស៊ី និងក្រុមហ៊ុន"អ ឡេខន"។"យើងហ្នឹងព្យាយាមជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការព្យាយាមក្នុងការអភិវឌ្ឍន៍កាំជ្រួចរបស់អ៊ីរ៉ង់ ដើម្បីបញ្ជូនសញ្ញាទៅឯ សបផ្លាយ អេ បរទេស ថា ពួកគេកំពង់គាំទ្រការអភិវឌ្ឍនឹកាំជ្រួចរបស់អ៊ីរ៉ង់ហើយ ដូចជាៈអង្គឡាពទាំងនេះ នៅសាធារណៈរដ្ឋប្រជាជនចិន និងរុស្ស៊ី ដែលចាត់ចែងរកវត្ថុធាតុ និងបច្ចេកវិទ្យា ទាក់ទងហ្នឹងកាំជ្រួចឲ្យដល់អ៊ីរ៉ង់"ប៉ម ប៉េអូ ថ្លែងបន្ថែម។កាលពីមុន នៅឆ្នាំ២០១៨ ប្រធានាធិបតីដូណាល់ ត្រាំ បានដកសហរដ្ឋចេញពីកិច្ចព្រមព្រៀងនុយគ្លេអ៊ែរអ៊ីរ៉ង់ ដែលបង្កើតឡើងក្នុងសម័យរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា រាប់ចាប់តាំងពីនោះមក ត្រាំបាននាំវិធានការទណ្ឌកម្មត្រឡប់មកប្រើដល់សាធារណៈរដ្ឋឥស្លាម(អាហ្កានិស្ថាន,អ៊ីរ៉ង់,ម៉រិ តេនៀ និងប៉ាគិស្ថាន)ម្ដងទៀត ដោយលោកហៅការបំផុសវិធានការខាងលើថា ជាការប្រើ"កម្លាំងគាបសង្កត់កម្រិតខ្ពស់បំផុត"ធ្វើឲ្យតាំងពីពេលនោះតមក ថ្នាក់ដឹកនាំរបស់ត្រាំ បានបង្ហាញភាពមោះមុត ដែលហ្នឹងដាក់ទណ្ឌកម្មប្រទេស ឬក្រុមហ៊ុនបរទេស ដែលមិនប្រតិបត្តិតាមនយោបាយរបស់សហរដ្ឋ ដល់ប្រទេសអ៊ីរ៉ង់ស្រាប់ទៅហើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបង្ហាញឆន្ទះសហការជាមួយរដ្ឋជាសមាជិកនិងដៃគូអភិវឌ្ឍដើម្បីប្រែក្លាយអាស៊ានទៅជាសហគមន៍ឌីជីថល!!! (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចិនឆ្លងពង្រាងច្បាប់ អោយអំណាចកងកម្លាំងការពារដែនសមុទ្រ បាញ់នាវាបរទេស!!! (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនរូបភាពគួរឲ្យស្រឡាញ់'ហារុ'អណ្ដើកភឿកពីជប៉ុន ម្ចាស់រូបភាពអណ្ដើកហាមាត់ហេរៗ!!! (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់៥នាក់ ភ្លើងឆេះរោងចក្រផល្លិតវ៉ាក់ស៊ីនប្រឆាំងកូវិដ-១៩ របស់ឥណ្ឌា!!! (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ភោធអាគារទីស្ដីការថ្មី របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន តម្លៃ២៦លានដុល្លារសហរដ្ឋ!!! (ខ្មែរ ឈ្នះ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2712 នាក់
ម្សិលមិញ :
6258 នាក់
សប្តាហ៍នេះ :
103100 នាក់
ខែនេះ :
434363 នាក់
3 ខែនេះ :
979070 នាក់
សរុប :
3356292 នាក់