ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
សម្ដេចតេជោ ហ៊ុន សែន ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប នៅថ្ងៃទី៣០វិច្ឆិកានេះ!!!
Sat,28 November 2020 (Time 10:30 AM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 38នាក់)


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននិងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ខេត្តសៀរាប ដើម្បីធ្វើជាអធិបតីបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៨ខ្សែ ក្នុងក្រុងសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

តាមរយៈការសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាបនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានអះអាងថា ជាងមួយឆ្នាំទៀតក្រុងសៀមរាប នឹងមានផ្លូវល្អ ដែលសម្តេចផ្តោតសំខាន់លើចំណុច៤ គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាព សម្រាប់ទីក្រុងទេសចរណ៍មួយនេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «ព្រឹត្តិការណ៍៣វិច្ឆិកា ដែលបង្កឡើងដោយកូវីដ១៩ បានពន្យារពេលការបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប។ ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីបើកការដ្ឋានសាងសង់នៅថ្ងៃ៣០ វិច្ឆិកា ២០២០ខានស្អែកនេះ។ ប្រមាណជាងមួយឆ្នាំទៀតក្រុងសៀមរាប នឹងមានផ្លូវល្អដែលខ្ញុំផ្តោតសំខាន់លើចំណុច៤គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាព សម្រាប់ទីក្រុងទេសចរណ៍មួយនេះ។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចំរើន»។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសចំណាយថវិកា ១៥០លានដុល្លារ សម្រាប់សាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ក្នុងគោលបំណងលើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ហើយក៏ធ្វើឱ្យក្រុងសៀមរាប នឹងក្លាយទៅជាទីក្រុងទេសចរណ៍កម្រិតពិភពលោក។

ផ្លូវដែលត្រូវធ្វើការស្ថាបនា និងកែលម្អឡើងវិញទាំងអស់នោះ នឹងក្លាយទៅជាផ្លូវសម្ពន្ធមេត្រីភាពជាមួយវិស័យវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ ដោយស្របតាមរូបសាស្រ្តទីក្រុង និងមានការគិតគូរជាប្រព័ន្ធលើគ្រប់ទិដ្ឋភាព ដូចជាប្រព័ន្ធលូបង្ហូរទឹកកខ្វក់ លូរំដោះទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធភ្លើងបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ សួនច្បារ និងសួនដាំដើមឈើជាដើម៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបង្ហាញឆន្ទះសហការជាមួយរដ្ឋជាសមាជិកនិងដៃគូអភិវឌ្ឍដើម្បីប្រែក្លាយអាស៊ានទៅជាសហគមន៍ឌីជីថល!!! (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចិនឆ្លងពង្រាងច្បាប់ អោយអំណាចកងកម្លាំងការពារដែនសមុទ្រ បាញ់នាវាបរទេស!!! (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនរូបភាពគួរឲ្យស្រឡាញ់'ហារុ'អណ្ដើកភឿកពីជប៉ុន ម្ចាស់រូបភាពអណ្ដើកហាមាត់ហេរៗ!!! (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់៥នាក់ ភ្លើងឆេះរោងចក្រផល្លិតវ៉ាក់ស៊ីនប្រឆាំងកូវិដ-១៩ របស់ឥណ្ឌា!!! (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ភោធអាគារទីស្ដីការថ្មី របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន តម្លៃ២៦លានដុល្លារសហរដ្ឋ!!! (ខ្មែរ ឈ្នះ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2652 នាក់
ម្សិលមិញ :
6258 នាក់
សប្តាហ៍នេះ :
103040 នាក់
ខែនេះ :
434303 នាក់
3 ខែនេះ :
979010 នាក់
សរុប :
3356232 នាក់