ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ឃាត់ខ្លួន ថៅកែលក់គ្រឿងកាឡៃ «ពិភពម៉ូត» មុខផ្សារលើធំថ្មី ករណី »ចាប់រំលោភបុគ្គលិក» អាយុ១៤ឆ្នាំ
Fri,27 November 2020 (Time 09:01 AM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 40នាក់)


ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាៈ មន្ត្រីនគរបាលខេត្តបានថ្លែងថាកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៤ខែវិច្ឆិការឆ្នាំ២០២០ ម្សិលមិញ បានតាមទៅចាប់ខ្លួនថៅកែហាង យីហោពិភពម៉ូត ដល់ក្រុង ភ្នំពេញ បន្ទាប់ពី រំលោភសេពសន្ធវ: លើកូនចៅរបស់ខ្លួនជាអនីតិជន ហើយរត់គេចខ្លួនទៅសម្ងំទីនោះ។
នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត លោកវរសេនីយ៍ឯកជា ហេង បានអោយដឹងថា ការចាប់ខ្លួនជនខាងលើ គឺអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៨៣៩ច.ខ.ស/ជរបស់សាលាដំបូងខេត្តសៀមរាប។
លោកបន្តថា ជនដែលចាប់ខ្លួនមានឈ្មោះ ហេង សុវណ្ណ ភេទប្រុស អាយុ៣៣ឆ្នាំ ជាថៅកែហាងលក់គ្រឿងកាឡៃ
«យីហោពិភពម៉ូត» ដែលមានទីតាំង មុខផ្សារលើធំថ្មី ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ហ.ថ.រ អាយុ១៤ឆ្នាំ ជាបុគ្គលិកហាងខាងលើ។
លោកនាយការិយាល័យអោយដឹងទៀតថា ថៅកែហាង «ពិភពម៉ូត» រូបនេះ បានចាប់រំលោភលើកូនចៅរបស់ខ្លួន(បុគ្គលិក)ដែលជាអនីតិជន កាលពីអំឡុងខែ សីហាឆ្នាំ២០១៩ នៅក្នុងហាងរបស់ខ្លួនខាងលើ។
តាមការបំភ្លឺរបស់ជនរងគ្រោះ នៅយប់កើតហេតុ ខណ: បុគ្គលិកផ្សេងទៀតបានឡើងទៅដេកជាន់ទី២ជាធម្មតា ថៅកែហាងឈ្មោះហេង សុវណ្ណ បានហៅជនរងគ្រោះ អោយមកជួបនៅបន្ទប់របស់ខ្លួនព្រោះមានការ។ ពេលនាងមកដល់ ថៅកែហាង រូបនេះ ក៏ចាប់អោបនាងផ្តួលទៅលើការ៉ូ បឺតមាត់នាង និងសម្រាតខោរនាងហើយរំលោភ តែមិនទាន់ចូលជាជម្រៅទេ ដោយនាងរើខ្លាំងពេក។ នៅពេលបន្ទាប់ ជននេះចាប់នាងអោបជាប់ ដាក់អង្គុយលើភ្លៅរបស់ខ្លួន ហើយរំលោភម្តងទៀត«រំលោភពីក្រោយ»។ បន្ទាប់ពីកើតហេតុ បងស្រីជនសង្ស័យ សុំសម្របសម្រួល តែនាងមិនព្រម ទើបជនសង្ស័យ រត់គេចខ្លួនបាត់ស្រមោល។ លុះសមត្ថកិច្ចធ្វើការស៊ើបអង្កេតជាហូហែរ ទើបរកឃើញទីតាំងលាក់ខ្លួនរបស់គេ ហើយក៏តាមទៅចាប់ខ្លួនតែម្តង។ បើតាមមន្ត្រីនគរបាលបញ្ជាក់ថា បានបញ្ជូណ ជនជាប់សង្ស័យ ទៅតុលាការ នៅរសៀលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០នេះ ដើម្បីបន្តនិតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបង្ហាញឆន្ទះសហការជាមួយរដ្ឋជាសមាជិកនិងដៃគូអភិវឌ្ឍដើម្បីប្រែក្លាយអាស៊ានទៅជាសហគមន៍ឌីជីថល!!! (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចិនឆ្លងពង្រាងច្បាប់ អោយអំណាចកងកម្លាំងការពារដែនសមុទ្រ បាញ់នាវាបរទេស!!! (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនរូបភាពគួរឲ្យស្រឡាញ់'ហារុ'អណ្ដើកភឿកពីជប៉ុន ម្ចាស់រូបភាពអណ្ដើកហាមាត់ហេរៗ!!! (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់៥នាក់ ភ្លើងឆេះរោងចក្រផល្លិតវ៉ាក់ស៊ីនប្រឆាំងកូវិដ-១៩ របស់ឥណ្ឌា!!! (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ភោធអាគារទីស្ដីការថ្មី របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន តម្លៃ២៦លានដុល្លារសហរដ្ឋ!!! (ខ្មែរ ឈ្នះ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2580 នាក់
ម្សិលមិញ :
6258 នាក់
សប្តាហ៍នេះ :
102968 នាក់
ខែនេះ :
434231 នាក់
3 ខែនេះ :
978938 នាក់
សរុប :
3356160 នាក់