ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
ក្រោយឃាត់ខ្លួន!ជនសង្ស័យ៨នាក់ឆ្លើយថា ៖ ប៉ូលិសប៉ុស្តិ៍ស្រះចកម្នាក់ ជាមេខ្លោងគ្រឿងញៀន!!!
Fri,27 November 2020 (Time 11:38 AM)
ដោយ ៖ ខ្មែរ ឈ្នះ (ចំនួនអ្នកអាន: 59នាក់)


ភ្នំពេញ ៖ ប្រភពមួយបានលួចបង្ហើបនៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះថាមន្ត្រីនគរបាលម្នាក់ ឈ្មោះហីង តុលា អាយុ៣១ ឆ្នាំ ឋានន្តរស័ក្ត អនុសេនីយឯក នៃប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ស្រះចក ត្រូវបានធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ពាក់ព័ន្ធបទល្មើសជួញដូរសារធាតុញៀន រួចបញ្ជូនចាត់ការតាមនីតិវិធី ។លោកមេប៉ុស្តិ៍ស្រះចក ពុំទាន់បញ្ជាក់ពីករណីនេះនៅ ឡើយទេ ដោយក្រុមការងារអ្នកសារព័ត៍មាន បានសាកសួរតាមប្រព័ន្ធតេលាក្រាម និងខលសាកសួរ មិនលើកទូរស័ព្ទ តែប្រភពបង្ហើបទៀតថា ប៉ូលិសម្នាក់នេះ ត្រូវបានឃាត់ខ្លួនភ្លាមៗ បន្ទាប់ជនសង្ស័យ៨នាក់ បានចង្អុលថា ប៉ូលិសនេះជាអ្នកជួយសម្រួលដល់ពួកគេ និងមានពាក់ព័ន្ធការផ្ដល់ថ្នាំផងដែរ នគរបាលខណ្ឌដូនពេញ បានបញ្ជាក់ថា ពិតជាមានការឃាត់ ជនសង្ស័យហ៊ីង តុលា នេះពិតប្រាកដមែន។សូមជម្រាបថា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃទី២៣,២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុប៨នាក់ ដោយបានដកហូតសារធាតុញៀន ចំនួន ២០៦កញ្ចប់តូច និង០៣ កញ្ចប់ធំ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត បន្ទាប់មកក៏ឃាត់ប៉ូលិសខាងលើតែម្ដង ៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបង្ហាញឆន្ទះសហការជាមួយរដ្ឋជាសមាជិកនិងដៃគូអភិវឌ្ឍដើម្បីប្រែក្លាយអាស៊ានទៅជាសហគមន៍ឌីជីថល!!! (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចិនឆ្លងពង្រាងច្បាប់ អោយអំណាចកងកម្លាំងការពារដែនសមុទ្រ បាញ់នាវាបរទេស!!! (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនរូបភាពគួរឲ្យស្រឡាញ់'ហារុ'អណ្ដើកភឿកពីជប៉ុន ម្ចាស់រូបភាពអណ្ដើកហាមាត់ហេរៗ!!! (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់៥នាក់ ភ្លើងឆេះរោងចក្រផល្លិតវ៉ាក់ស៊ីនប្រឆាំងកូវិដ-១៩ របស់ឥណ្ឌា!!! (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ភោធអាគារទីស្ដីការថ្មី របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន តម្លៃ២៦លានដុល្លារសហរដ្ឋ!!! (ខ្មែរ ឈ្នះ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2279 នាក់
ម្សិលមិញ :
6258 នាក់
សប្តាហ៍នេះ :
102667 នាក់
ខែនេះ :
433930 នាក់
3 ខែនេះ :
978637 នាក់
សរុប :
3355859 នាក់