ថ្ងៃសៅរ៍ ទី២៣ ខែមករា ឆ្នាំ២០២១
គេហទំព័រ "ខ្មែរឈ្នះ" www.kchhootnews.com ត្រូវការជ្រើសរើសភ្នាក់ងារយកព័ត៌មាន និងឆ្លើយឆ្លងព័ត៌មាន នៅគ្រប់បណ្ដាលខេត្ត/រាជធានី នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាបង ប្អូននឹងប្រិយមិត្តមានចំណាប់អារម្មណ៍ សូមអញ្ជើញទំនាក់ទំនងតាមរយៈទូរសព្ទ័លេខ :០៣១ ៤១ ៤១ ២៤១ / ០៧៨ ២២ ៥១ ៦៦ / ០៩៦ ៥៨ ៥៨ ៥២៣ ៕សូមអរគុណ!!!¡!!!
សំអាង ខ្លាចកូវិដ-19រាត្បាត!ចិនរាយបន្លាលួសទន្រ្ទានចូលក្នុងទឹកដីភូមា!!!
Fri,27 November 2020 (Time 10:35 AM)
ដោយ ៖ កេត សុធា (ចំនួនអ្នកអាន: 30នាក់)


MGR Online- ផ្នែកគ្រប់គ្រងតំបន់កូ កាង រដ្ឋឆាន ខាងជើង ស្រែកថា សមត្ថកិច្ចចិនសំអាងលើហេតុការពារកូវិដ-19 សុខៗ យកលួសមកឃាំងរុករានមកក្នុងបង្គោលឡាក់បែងចែកខណ្ឌសីមា ដែលជាការល្មើសកិច្ចព្រមព្រៀងរវាងប្រទេសទាំង២។
ព្រំដែនភូមា-ចិន ហ្វាករដ្ឋឆាន បើទោះជាមានកិច្ចព្រមព្រៀងកំណត់ព្រំប្រទល់ ដាក់បង្គោលឡាក់ការពារយ៉ាងច្បាស់លាស់ហើយក៏ដោយ តែខាងចិនប្រើល្បែងរុករានចូលជារយះៗ។ចុងក្រោយ ផ្នែកគ្រប់គ្រងមូលដ្ឋាន តំបន់ស្វ័យគ្រប់គ្រងជនជាតិ តៃនិងវ៉ា កេងម៉ា ដែលនៅប្រឈមជាមួយខេត្តឡៅ កាយ បានដាក់របងលួសឃាំងព្រំប្រទល់ ដោយសំអាងហេតុផលដើម្បីការពារមិនឲ្យមានការលបលួចឆ្លងព្រំដែនពីឡៅ កាយ ចូលទៅធ្វើការនៅតំបន់កឹង ម៉ា ដែលអាចធ្វើឲ្យកើតការរាត្បាតរបស់កូវិដ-19។ឡៅ កាយ ជាខេត្តដ៏ល្បីរបស់តំបន់ស្វ័យគ្រប់គ្រងជនជាតិ កូ កាង នៅភាគចាងជើងរបស់រដ្ឋឆាន សាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយឡែក កឹង ម៉ា ជាតំបន់ស្វ័យគ្រប់គ្រងជនជាតិ តៃ និងវ៉ា ក្នុងខេត្ត លីន សាង តំបន់ហ៊ូ ណាន ដាធារណៈរដ្ឋប្រជាជនចិន។យ៉ាងណាក៏ដោយ របងសួសដែលខាងកឹង ម៉ា បង្កើតឡើងនោះ ស៊ីផ្ទៃដីចូលមកស្មើជាមួយបង្គោលឡាក់លេខBP-125 ដែលប្រើជាព្រំកំណត់ ដើម្បីបែងចែកព្រំប្រទល់រវាងប្រទេសទាំង២ ដែលជាការល្មើសកិច្ចព្រមព្រៀងដែលចិនជាមួយមី យ៉ាន់ម៉ា ធ្លាប់ធ្វើរួមគ្នា ថា ក្នុងរយះចម្ងាយ១០ម៉ែត្រ ពីបង្គោលឡាក់របស់ទាំងសងខាង ហាមមិនឲ្យភាគីណាមួយធ្វើរបងលួស ឬសំណង់អ្វីៗឡើង។កាលពីថ្ងៃទី២២វិច្ឆិកា កន្លងមក ភាគីគ្រប់គ្រងខេត្តឡៅ កាយ បានសរសេរលិខិតប្រតិកម្មទៅដល់ភាគីគ្រប់គ្រង តំបន់ស្វ័យគ្រប់គ្រង កឹង ម៉ា បន្ទាប់មកភាគីទាំង២ បានបញ្ជូនតំណាងមកចចារគ្នា នៅទីតាំងត្រង់បង្គោលឡាក់BP-125 លទ្ធផលនៃការចចារខាងភាគី កឹង ម៉ា យល់ព្រមរើសួសបន្លា និងថយទៅសាងថ្មីនៅខ្សែបន្ទាត់ដែលឆ្ងាយពីបង្គោលឡាក់១០ម៉ែត្រ។ខ្សែបន្ទាត់ព្រំដែនរវាងកូ កាង និងកឹង ម៉ា ប្រវែង២៦ម៉ាយ កាលពីថ្ងៃទី២តុលា ក៏កើតមានករណីដែលខាងចិនបានសង់របងលួសមកជាប់ជាមួយបង្គោលឡាក់លេខ66/1 ជាមួយបង្គោលឡាក់លេខ68 និងបង្គោលឡាក់លេខ73ជាមួយ73/1 ម្ដងរួចមកហើយ អាជ្ញាធររដ្ឋឆាន ត្រូវធ្វើលិខិតប្រតិកម្មទៅខាងចិន រហូតរើរបងលួសថយត្រឡប់ទៅ១០ម៉ែត្រ ។ការរុករានចូលដែនដីពីខាងភាគីចិនចូលមកក្នុងទឹកដីរដ្ឋឆាន ជាបញ្ហាដែលកើតឡើងញឹកញាប់មកហើយ នៅឆ្នាំ២០១៤ ធ្លាប់មានករណីពលរដ្ឋខេត្ត រុយ លី ខេត្តស្វ័យគ្រប់គ្រងជនជាតិតៃ និងជិង ភួ តេ អងៗជីកដីរុលចូលមកក្នុងតំបន់ កុង សា ស្រុក ណាំខាំ ខេត្តមូ ចេ ដែលនៅខាងជើងឡើងទៅពីតំបន់ កូ កាង។ដើមឆ្នាំកន្លងទៅ(២០១៩)នៅតំបន់ មូ ចេ ជាមួយ ប៉ាង សាយ ស្រុក មូ ចេ ក៏មានករណីការទន្រ្ទៀនដែនដីពីខាងភាគីចិន ចូលមកដូចគ្នាជាមួយដែលធ្លាប់កើតឡើងកាលពីឆ្នាំ២០១៤។ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ មានជនជាតិ រុយ លី ៤នាក់ តែងកាយបែប ថៃធំ បានជីកដីពីខាង រុយ លី រំលោភចូលទៅតំបន់ ប៉ាន ណងខាំ ស្រុកណាំ ខាំ ជម្រៅដល់ទៅ៦០ហ៊្វុត អភិបាលស្រុក ណាំ ខាំ បានប្រតិកម្មទៅឯភាគីគ្រប់គ្រថតំបន់រុយ លី បញ្ឈប់ទង្វើដែលជាការរុករានដែនដីជាប្រញ៉ាប់។រាប់ចាប់ពីកើតកូវិដ-19រាត្បាតនៅមី យ៉ាន់ម៉ា រដ្ឋាភិបាលចិន បានបញ្ជារឲ្យបិទព្រំដែនរវាងចិនជាមួយរដ្ឋឆាន ហាមមិនឲ្យធ្វើដំណើរឆ្លងដែនរវាងគ្នា តាំងពីខែមករាមរហូតដល់បច្ចុប្បន្ន ដោយឡែកការដឹកជញ្ជូនទំនិញដែលប្រទេសទាំង២រកស៊ីជាមួយគ្នា អោយទៅធ្វើនៅមជ្ឈមណ្ឌលស្តុកទំនិញ បង្គោលឡាល់លេខ105 ស្រុកមូ ចេ និងច្រកដឹកជញ្ជូនទំនិញ ឈីង សួយអេ នៃតំបន់ កូ កាង តែប៉ុណ្ណោះ តែប្រាកដថា នៅតែមានមនុស្សពីរដ្ឋឆានដែលអែបឆ្លងដែនៗដើម្បីទៅរកការងារធ្វើនៅខាងចិនជាបន្តបន្ទាប់ បន្ទាប់ពីនោះរដ្ឋាភិបាលចិនបានបញ្ជារឲ្យរិតបន្តឹង និងបាននាំយកលួសបន្លាមកដាក់ពង្រាយតាមបន្ទាត់ព្រំដែន រួមទាំងចាត់កម្លាំងទាហានមកប្រចាំការតាមចំណុចផ្សេងៗ ដើម្បីមិនឲ្យមានការលួចឆ្លងដែនទៅធ្វើការ រហូតកើតមានករណីសង់របងលួសរុលចូលក្នុងខ្សែបន្ទាត់ព្រំដែន ដែលប្រទេសទាំង២ធ្លាប់ព្រមព្រៀងគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជាបង្ហាញឆន្ទះសហការជាមួយរដ្ឋជាសមាជិកនិងដៃគូអភិវឌ្ឍដើម្បីប្រែក្លាយអាស៊ានទៅជាសហគមន៍ឌីជីថល!!! (ខ្មែរ ឈ្នះ)

ព័ត៌មានគួរចាប់អារម្មណ៍

ចិនឆ្លងពង្រាងច្បាប់ អោយអំណាចកងកម្លាំងការពារដែនសមុទ្រ បាញ់នាវាបរទេស!!! (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនរូបភាពគួរឲ្យស្រឡាញ់'ហារុ'អណ្ដើកភឿកពីជប៉ុន ម្ចាស់រូបភាពអណ្ដើកហាមាត់ហេរៗ!!! (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

ស្លាប់៥នាក់ ភ្លើងឆេះរោងចក្រផល្លិតវ៉ាក់ស៊ីនប្រឆាំងកូវិដ-១៩ របស់ឥណ្ឌា!!! (កេត សុធា)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ភោធអាគារទីស្ដីការថ្មី របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន តម្លៃ២៦លានដុល្លារសហរដ្ឋ!!! (ខ្មែរ ឈ្នះ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2483 នាក់
ម្សិលមិញ :
6258 នាក់
សប្តាហ៍នេះ :
102871 នាក់
ខែនេះ :
434134 នាក់
3 ខែនេះ :
978841 នាក់
សរុប :
3356063 នាក់